🌺រឿង អ្នកបម្រើ🌺ផ្តើមរឿង💜

Start from the beginning
                                        

<ថេយ៉ុងឯងមកនេះបន្តិចមើល>អ្នកស្រីចន

<បាទ!អ្នកស្រី>សំឡេងផ្អែមស្រទន់គួរឲចង់ស្តាប់ហើយស្តាប់ទៀតចេញពីក្រអូមមាត់តូចរបស់ថេយ៉ុង ឯចរឹកក៏ទន់ភ្លន់ ចេះគួរសមចំពោះអ្នកជុំវិញខ្លួន។

<ឯងជួយទៅសម្អាតបន្ទប់ជុងហ្គុកបន្តិចទៅ ព្រោះថាអ៊ុំវ៉ាងគាត់មិនស្រួលខ្លួន>អ្នកស្រីចន

<ឲខ្ញុំទៅមិនល្អទេដឹងអ្នកស្រី ចុះបើអ្នកប្រុសជុងហ្គុកដឹង...!!>ថេយ៉ុង តបទៅអ្នកស្រីចនវិញទាំងខ្លាចគេមិនហ៊ានទេ ជុងហ្គុក នេះណាបន្ទប់នាយមិនឲអ្នកណាចូលផ្តេសផ្តាស់នោះទេ មានតែអ៊ុំវ៉ាងជាចាស់ទុំទេអាចចេញចូលបានខ្លះ គេបានលឺពួកអ្នកបម្រើផ្សេងទៀតនិយាយថា ជុងហ្គុក ហួងហែងបន្ទប់នាយណាស់។

<ទៅមិនអីទេ..ទុកយើងនិយាយជាមួយគេ!យើងទុកចិត្តឯងថេយ៉ុង!!>ថេយ៍ញញឹមដាក់អ្នកស្រីចនបន្តិចទើបឡើងទៅរៀបចំបន្ទប់តាមបញ្ជា។កម្លោះតូចល្អិតរៀបចំម៉ាស្អាតក្លិនផ្កាក្រអូបឆ្ងុយឆ្ងប់សាយភាយពាស់ពេញបន្ទប់របស់កម្លោះសង្ហា។

~~ពេលយប់ក៏បានឈានចូលមកដល់~~
នៅក្នុងបន្ទប់ ជុងហ្គុក ថេយ៉ុង ឃើញថាទ្វាបើកមិនបានចាក់សោរគេដើរចូលទៅមើលថ្នមៗទាំងខ្លាចថា ជុងហ្គុក ដឹង។

<អ្នកណាឲឯងចូលមកបន្ទប់យើងហាស៎>ជុងហ្គុកចេញមកពីបន្ទប់ទឹកភ្លាមឃើញថេយ៉ុងក៏ស្រែកសួរទាំងមួម៉ៅក្តៅក្រហាយ ហាមហើយថាកុំចូលផ្តេសផ្តាស់ ឬក៏មិនចង់រស់ទេ?

<គ...គឺ..ខ្ញុំឃើញ...បន្ទប់អ្នកប្រុសបើទើបខ្ញុំចូលមកមើល>ថេយ៉ុងនិយាយរដាក់រដុបតបទៅកាន់នាយ ព្រមទាំងងាកមុខចេញព្រោះថាជុងហ្គុកមានកន្សែងរុំល្វែងខាងក្រោមហើយចំហរល្វែងខាងលើ ។

<ចង់មកឲដៃយើងហេស៎?!!>ជុងហ្គុកដើរមកជិតថេយ៉ុងហើយព្រមទាំងចាប់បង្វែរថេយ៍ឲមកតទល់មុខជាមួយនាយ បង្ហាញឲឃើញរាងកាយមាំមួយសាច់ដុំពោះកង់ៗពេញៗភ្នែកថេយ៉ុង។

<អ្នកប្រុសនិយាយស្អី ខ្ញុំគ្រាន់តែចូលមកមើល>ថេយ៉ុង ងាកមុខទៅមើលអ្វីផ្សេងព្រោះមិនហ៊ានប្រឈមមុខនឹងជុងហ្គុក។

🌺រឿង អ្នកបម្រើ🌺(ចប់)Where stories live. Discover now