part59 អូនឃោឃៅណាស់ថេយ៍ គួរឲ្យស្អប់ 👋

Start from the beginning
                                    

"បាទ ជុងហៅថេយ៍មានអ្វីមែនទេ?"ថេយ៍ ឆ្លើយទៅជុងហ្គុកវិញទាំងញញឹមដោយសម្លេងកូនក្មេងហើយកាន់កូនកន្សែងជូតសក់ឲ្យរាងក្រាសបន្តទៀត ដោយមិនបានឃើញនូវទឹកមុខរបស់អ្នកអង្គុយបែរខ្នងដាក់ខ្លួនពេលនេះឡើយថាវាពិបាកមើលប៉ុណ្ណា។

"បងមានរឿងមួយចង់សួរអូន? អូនអាចឆ្លើយប្រាប់បងបានទេ"ជុងហ្គុក ចាប់ដៃថេយ៍ឲ្យឈប់ជូតសក់ឲ្យខ្លួនទៀត មុននឹងនិយាយពាក្យសម្តីម៉ាត់ៗគ្មានជាតិបង្កប់ទៅដោយភាពស្ងប់ស្ងាត់ទៅកាន់រាងតូចទាំងនៅបែរខ្នងនៅឡើយ។

"បាទ ជុងចង់សួរអ្វីថេយ៍ក៏បានដែរ ថេយ៍នឹងឆ្លើយទាំងអស់ ជុប"ថេយ៍ លើកដៃស្រឡូនឱបកជុងហ្គុកពីក្រោយយ៉ាងស្និតស្នាលហើយលោមុខទៅផ្អឹប បបូរមាត់ខ្លួននឹងថ្ពាល់រាងក្រាសមួយខ្សឺតតាមចរឹតជាកូនក្មេង។

"ពេលបងសន្លប់ព្យាបាលរបួសនៅមន្ទីពេទ្យ យប់នោះមានមនុស្សចម្លែកបិទមុខចូលមកក្នុងបន្ទប់បងទេ?"ជុងហ្គុក សួរទៅថេយ៍ដោយសម្តីត្រជាក់ស្រេបដោយរក្សាទឹកមុខស្ងប់ស្ងាត់ដដែលធ្វើឲ្យក្មេងតូចដែលឱបកខ្លួននោះបានឮសំណួរមួយនេះហើយក៏ឆ្លើយភ្លាមៗ។

"មាន!!!"ថេយ៍ និយាយឡើងច្បាស់ៗហាក់មិនបានចម្លែកចិត្ត ភិតភ័យនូវសំណួររបស់ជុងហ្គុកសួរមកកាន់ខ្លួនសូម្បីបន្តិចឡើយ។

"ថេយ៍!!នេះអូនឃើញ? តើអូនមានបានឃើញមុខរបស់គេទេ?"ជុងហ្គុក ហាក់ភ្ញាក់ផ្អើលនឹងចម្លើយរបស់ថេយ៍ មុននឹងងាកខ្លួនបន្តិចបែរមកសួររាងតូចបន្ត។

"ហឹម!!ថេយ៍បានឃើញមនុស្សម្នាក់នៅយប់នោះ តែថេយ៍អត់បានឃើញមុខរបស់គេទេ ព្រោះគេបិទមុខ ស្លៀកពាក់ខ្មៅ បើតាមថេយ៍គិតគេម្នាក់នោះជាមនុស្សស្រីទៀតផង"ថេយ៍ ងក់ក្បាលប្រាប់ទៅជុងហ្គុកយ៉ាងក្បោះក្បាយឥតលាក់លៀម។

"ចុះហេតុអ្វីអូនមិនប្រាប់បង? យប់នោះតើមានអ្វីកើតឡើងទៅថេយ៍?"ជុងហ្គុក នឹកគិតពីរឿងនេះភ្លាមក៏ចាប់ផ្តើមជ្រួញចិញ្ចើមដាក់ក្មេងតូចដោយក្តីមិនពេញចិត្ត បើឃើញហេតុអ្វីមិនប្រាប់ខ្លួនឲ្យដឹង ចាំបាច់អ្វីត្រូវលាក់បាំងរឿងមួយនេះដែរ? ហើយតើវាមានរឿងអ្វីនៅពេលខ្លួនសន្លប់យប់នោះទៅ?

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now