"ថេយ៉ុង...."ណាមជូន ហៅឈ្មោះថេយ៍ស្រាលៗចូលទៅទ្រកាយក្មួយពីក្រោយដាក់ឲ្យគេអង្គុយលើកៅអីវិញព្រោះតែមិញនេះនាយឃើញថេយ៍បម្រុងនឹងទន់ជង្គង់រកដួលបាត់បងស្មារតីអស់ទៅហើយ។
"ហ្ហឹក.....ពូជូន ជុងនឹងមិនកើតអ្វីមែនទេពូ? ហឹុកៗ......ជុងនឹងមិនទៅណាចោលថេយ៍ទេមែនទេ?.....ហឹុក...."ថេយ៍ យំក្រវីក្បាលងាកសម្លឹងមើលទៅណាមជូនទាំងសសឹកសួរនាយជាពូយ៉ាងគួរឲ្យអាណិត។
"តាំងស្មារតីឡើងថេយ៍......ជុងហ្គុកគេច្បាស់ជារួចផុតពីគ្រោះថ្នាក់ គេជាមនុស្សរឹងមាំណាស់ ជឿយើង!!!ជុងហ្គុកនឹងមិនកើតអ្វីទេ"ណាមជូន ចាប់ស្មាថេយ៍ទាំងសងខាងស្រាលៗមុននឹងនិយាយលើកទឹកចិត្តដើម្បីកុំឲ្យក្មេងតូចព្រួយបារម្ភទៀត។
"ហឹុក....ហេតុអ្វីមនុស្សដែលនៅក្បែថេយ៍ តែងតែជួបរឿងបែបនេះ?.....ហឹុក.....ថេយ៍ជាមនុស្សចង្រៃណាស់មែនទេ?.....ថេយ៍មិនចង់បាត់បង់ជុងម្នាក់ទៀតទេ"ថេយ៍ លើកដៃខ្ទប់មុខយំរៀបរាប់បញ្ចេញនូវអារម្មណ៍ឈឺចាប់មកទាំងអស់គ្មានសល់។ ហេតុអ្វី?ទាំងម៉ាក់ ទាំងប៉ា លោកតា មនុស្សជាទីស្រឡាញ់ គេបានបាត់បង់ហើយ ពេលនេះដាច់ខាតខ្លួនមិនអាចបាត់បង់ម្ចាស់ដង្ហើម ម្ចាស់ជីវិត ម្នាក់នេះទៀតបានឡើយ។
"ពួកយើងក៏មិនចង់ឲ្យកើតឡើងបែបនេះដែរ រឿងគ្រប់យ៉ាងដែលកើតឡើងមិនមែនជាកុំហុសរបស់ឯងនោះទេថេយ៍ កុំបន្ទោសខ្លួនឯងអី "ណាមជូន លើកដៃម្ខាងតះស្មាក្មួយតិចៗប្រាប់ទៅគេកុំឲ្យគិតអវិជ្ជមានលើខ្លួនឯងទៀត។មិនមែននាយមិនបារម្ភពីជុងហ្គុកទេជាមិត្តនឹងគ្នារាប់ឆ្នាំ ស្រឡាញ់គ្នាដូចបងប្អូនស្លាប់រស់រឿងអ្វីថានាយមិនបារម្ភនោះ គ្រាន់តែនាយមិនសូវបញ្ចេញមកក្រៅដូចថេយ៍ប៉ុណ្ណោះ។
"ហឹុក......ហឹម"ថេយ៍ លើកដែជូតទឹកភ្នែកចេញពីថ្ពាល់ខ្លួនឯថព្យាយាមបញ្ឈប់ការយំរបស់ខ្លួនម្តងបន្តិចៗ តែនៅអណ្តឺតអណ្តក់ស្រាលៗមិនទាន់បាត់ទាំងអស់នៅឡើយទេ។រីឯអ្នកគ្រូពេទ្យមិញនេះក៏បានដើរមកវិញភ្ជាប់ជាមួយនឹងឈាមជាច្រើនកំប្លោកនាំចូលក្នុងបន្ទប់សង្រ្គោះវិញយ៉ាងប្រញ៉ាប់។
"ហ៑ា/បងជូន....."ជីមីន/ជីន ដើរសំដៅមករកណាមជូននឹងថេយ៍ព្រមគ្នា ព្រោះពេលមកដល់មន្ទីពេទ្យយ៉ុនហ្គីនឹងជីមីនបានដើរចូលមកគាប់ជួនជួបនឹងជីនកំពុងចូលជណ្តើរយន្តទើបពួកគេទាំងបីនាំគ្នាមកព្រមគ្នាបែបនេះ។
DU LIEST GERADE
អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]
Actionចន ជុងហ្គុក Top×គីម ថេយ៉ុង bottom "មិនថាអូនគឺជាអ្នកណា មកពីណា ជាមនុស្សដែលមានប្រវត្តិអាថ៌កំបាំងកម្រិតណា ដឹងត្រឹមតែម្យ៉ាងគឺបងស្រឡាញ់អូនក្មេងរំអួយ គីម ថេយ៉ុង"ជុងហ្គុក
part53 ក្មេងគីម ថេយ៉ុងម្នាក់នោះយើងនឹងយកមកធ្វើជាមនុស្សរបស់យើងដូចគ្នា
Beginne am Anfang
![អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]](https://img.wattpad.com/cover/267872337-64-k430349.jpg)