ភាគទី39 : កុំបារម្ភអី!!

Start from the beginning
                                        

« អត់ទេ!! » ថេយ៉ុងឆ្លើយរួចក៏ងាក់មុខទៅម្ខាងដោយការខ្មាស់អៀន ចុងក្រោយខ្លួននៅតែចាញ់នាយដដែល

« អញ្ចឹងក៏ប្រឹងនិយាយដែរ ក្មេងល្ងង់ » ជុងហ្គុកផ្ទាត់ថ្ងាស់រាងតូចបន្តិចមុននឹងក្រោកឈរឡើង ថេយ៉ុងក្រោយពីមានសេរីភាពវិញទើបងើបអង្គុយអោយបានស្រួលបួលវិញ

« បងទៅងូតទឹកសិនហើយព្រោះបន្តិចទៀតមានការប្រជុំសំខាន់ » ដោយសារថ្ងៃនេះនាយត្រូវជួនថេយ៉ុងទៅទិញឈុតទើបសម្រាកកន្លះថ្ងៃដោយទៅតែប្រជុំនាពេលល្ងាចប៉ុណ្ណោះ

« ជាមួយអ្នកណា? »

« ដៃគូរសហការនៅអង់គ្លេស »

« ជាប្រុសឬជាស្រី? » ថេយ៉ុងចាប់ផ្តើមសួរដេញ រាល់សកម្មភាពរបស់នាយគេត្រូវតែដឹងទាំងអស់

« ឮថាលើកនេះជាកូនស្រីរបស់គាត់ជាអ្នកមកជំនួស »

« ចុះ...ស្អាតទេ? »

« បងមិនដឹងដែរព្រោះមិនដែលឃើញមុខ តែក៏ធ្លាប់ឮគេនិយាយមកថាស្អាត!! » រាងក្រាស់ញញឹមចុងមាត់មើលមុខព្រួយបារម្ភរបស់ភរិយា គេតែងតែបែបនេះសួរដេញដោលច្រើនគ្រប់រឿង ប៉ុន្តែសួរថានាយធុញដែរឬទេ? ចម្លើយនោះគឺមិនដែលទេ នាយមិនដែលសូម្បីតែគិតថានឹងធុញក្មេងម្នាក់នេះឡើយ មានតែពេញចិត្តឆ្លើយរាល់សំណួររបស់គេទាំងអស់ដោយសារតែនាយដឹងថាគេធ្វើបែបនេះព្រោះតែស្រលាញ់ បារម្ភ ហួងហែងនាយ វាដូចគ្នានូវអ្វីដែលនាយតែងតែធ្វើនិងបង្ហាញអារម្មណ៍ដាក់គេអញ្ចឹង

« កុំបារម្ភ ក្នុងភ្នែកបងមានតែអូនទេដែលស្អាតជាងគេ » ជុងហ្គុកអោនខ្លួនបន្តិចមុននឹងដាក់ដៃលើក្បាលរាងតូចទាំងនិយាយលួងលោមគេ

« បាទ!! អូនដឹងហើយ!! » គេញញឹមដាក់នាយ រាងក្រាស់អោនចុះទម្លាក់ស្នាមថើបលើថ្ងាស់ថេយ៉ុងមួយខ្សឺតរួចក៏ដើរឡើងទៅលើបាត់

រាងតូចដកដង្ហើមធំមួយខ្សាក ការពិតអ្វីដែលគេខ្លាចពិតប្រាកដនោះគឺការវិលត្រឡប់មកវិញរបស់មនុស្សម្នាក់នោះ គួបផ្សំនឹងប៉ុន្មានថ្ងៃនេះគេយល់សប្តិមិនល្អទាល់តែសោះ ចេះតែឃើញជុងហ្គុកបែខ្នងចាកចេញពីគេរហូតទោះបីគេយំអង្វរយ៉ាងណាក៏មិនព្រមវិលមកវិញដែរ យប់ខ្លះគេយំដល់ភ្ញាក់ខ្លួនថែមទៀត សម្លឹងមើលទៅនាយក៏ឃើញថានៅគេងជិតគេដូចដើមទើបអាចអោយគេធូរចិត្តបន្តិច អ្វីដែលគេខ្លាចរអាមិនចង់ជួបនោះគឺការបែខ្នងដើរចេញរបស់មនុស្សប្រុសម្នាក់នេះដូចក្នុងយល់សប្តិនោះឯង ។

ថេយ៉ុងគ្រវីក្បាលបោសវាសគំនិតអវិជ្ជាមានចោល មុននឹងឡើងទៅតាមស្វាមីនៅបន្ទប់ យ៉ាងណាគឺមានតែដាស់តឿនខ្លួនឯងថាវាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះវាមិនមែនការពិតនោះទេ ។

« និយាយអញ្ចឹងយប់នេះគឺអូនត្រូវទៅជប់លៀងលាភាពនៅលីវរបស់ស៊ូមី អូនសង្ឃឹមថាបងនឹងយល់ព្រម » ថេយ៉ុងនិយាយបណ្តើរចងក្រវ៉ាត់កអោយប្តីបណ្តើរ

« មិនអីទេ អោយតែអូនសប្បាយចិត្តបងព្រមទាំងអស់ តែកុំផឹកច្រើនពេកអីវាមិនល្អចំពោះសុខភាពរបស់អូននោះទេ » នាយនិយាយបែបនេះក៏ព្រោះតែដឹងហើយថាពួកគេច្បាស់ជាផឹកស្រាមិនខាន

« អូនមិនចេះផឹកទេបងក៏ដឹង »

« មិនចេះផឹកហ្នឹងហើយទើបបងហាម ព្រោះអូនដាច់តែពីរកែវក៏ស្រវឹង »

« អូនមិចនឹងពូកែដូចបងនោះ? » ថេយ៉ុងពេបមាត់សម្លឹងមុខនាយ

« បងមិនពូកែទេ គ្រាន់តែបងមិនឆាប់ស្រវឹងដូចអូនប៉ុណ្ណោះ »

« បានហើយឈប់និយាយទៅមួយបងហើយ នេះកាបូបឆាប់ទៅធ្វើការទៅ » រាងតូចហុចកាបូបអោយនាយ និយាយមិនឈ្នះទេអញ្ចឹងគឺមានតែដេញនេះឯង

« និយាយមិនឈ្នះក៏ដេញហុឹសៗ!! អញ្ចឹងបងទៅសិនហើយ សឺត!! » ជុងហ្គុកថើបថ្ពាល់ក្រអូបមួយមុននឹងបើកទ្វាចេញទៅ ថេយ៉ុងលើដៃអង្អែលត្រង់កន្លែងនាយថើបអម្បាញ់ទាំងញញឹមតាមមើលដំណើរប្តីទាល់តែនាយបិទទ្វាវិញ ។ រាងតូចទម្លាក់ខ្លួនគេងលើពូក មិនយល់ដែរថ្ងៃនេះស្រាប់តែល្វើយចង់គេងទាំងថ្ងៃតែម្តងហើយ ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now