ភាគទី26: អូនសុំទោស!!

7.5K 315 0
                                        

Jungkook នៅតែបន្តបោះជំហានទៅមុខជារឿយៗទោះបីខ្លួនរបស់នាយត្រជាក់ស្ទើរតែកកក៏ដោយ ។ សម្លេងរអ៊ូបូរបាច់របស់រាងតូចចេះតែស្ងាត់ទៅម្តងបន្តិចៗនៅសល់តែសម្លេងដង្ហើមថេរក្បែរត្រចៀកនាយអាចដៅអោយដឹងថាគេគេងលក់ទៅហើយ រាងក្រាស់ឃើញបែបនេះក៏សម្រេចចិត្តហៅតាក់សុីជិះទៅផ្ទះតែម្តង ។

Jungkook បីរាងតូចចូលក្នុងផ្ទះសំដៅទៅបន្ទប់គេង មុននេះសំណាងហើយដែលមិនក្អួតដាក់ឡានគេនោះ ។

« ខំផឹកណាស់បើដឹងថាខ្លួនមិនចេះហើយហ្នឹង!! » នាយរអ៊ូបណ្តើរដៃក៏ដោះសម្លៀកបំពាក់របស់គេចេញបណ្តើររហូតដល់អស់នៅសល់តែរាងកាយអាក្រាតបង្ហាញឡើងពេញៗភ្នែកតែនាយគ្មានអារម្មណ៍ធ្វើបាបមនុស្សស្រវឹងនោះទេ រាងក្រាស់មិនចាំយូរក្រោកទៅយកទឹកក្តៅអ៊ុនៗមកជូតខ្លួនអោយគេ ។

ក្រោយពីជូតនិងស្លៀកពាក់អោយគេរួច Jungkook ក៏ចាត់ការលើខ្លួនឯងម្តងដោយសារតែនៅហាលព្រិលយូរនាយគិតថាថ្ងៃស្អែកនាយប្រាកដជាផ្តាសាយជាក់ជាមិនខាន ។ មួយសន្ទុះក្រោយរាងក្រាស់ក៏ចេញមកវិញដោយស្លៀកពាក់ឈុតគេងរួចជាស្រេច Jungkook ឡើងទៅលើគ្រែដាក់ខ្លួនគេងជិតប្រពន្ធ

« អ៊ួកៗ.....!! » កំពុងតែរលីវៗរកនឹងលក់ទៅហើយ សម្លេងក្អួតក្បែរត្រចៀកក៏បន្លឺឡើងដាស់អោយនាយភ្ញាក់ស្ទុះក្រោកទទីមទទាម

« ព្រះអើយ! » Jungkook ខ្ទប់ក្បាលកាលបើឃើញប្រពន្ធបែរក្បាលក្អួតដាក់លើឥដ្ឋ នេះអាហារដែញាំុទាំងប៉ុន្មានក៏មកវិញទាំងអស់ ។ រាងក្រាស់អស់ជម្រើសមានតែជួយរឹតខ្នងអោយគេក្អួតទាល់តែអស់

« អ៊ួក....Jung ហុឹក!! » Taehyung យំចេញមក គេពិបាកក្នុងខ្លួនខ្លាំងណាស់ក្រពះជ្រួលបុកឡើងលើរហូត

« មិនអីទេ ក្អួតអោយអស់មកណា៎! » នាយលួងលោមគេក្នុងចិត្តក៏បារម្ភឡើងព្រួច

« អ៊ួក!! អូនពិបាកណាស់ហុឹកៗ អ៊ួក....!! »

« ចុះអ្នកណាអោយផឹកច្រើន? ឃើញទេថាវាពិបាកតែខ្លួនឯងហ្នឹង!! »

« រាងហើយ អូនរាងហើយ...ហឺុៗ ឈប់ហើយ!! » Taehyung យំរហាម រាងក្រាស់ឃើញបែបនេះក៏ទៅជាចង់សើចវិញ ព្រះអើយ!! នេះហើយលទ្ធផលស្រាផ្អែម ឃើញទេពេលវាចេញមកវិញក៏មានរសជាតិល្វីងជាប់មាត់ព្រោះថាក្អួតបែកប្រម៉ាត់នោះអី ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now