ត្រឹមតែមួយប៉ព្រិចភ្នែកសោះថ្ងៃរៀបការរបស់ស៊ូរីមក៏ឈានកៀកជិតចូលមកដល់ទៅហើយនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃនេះជុងហ្គុកបាននាំថេយ៉ុងទៅរើសឈុតសម្រាប់ចូលរួមក្នុងពិធី ។ មនុស្សម្នាក្នុងហាងមើលមកពួកគេស្ទើរតែគ្រប់គ្នារហូតដល់ថ្នាក់ថារាងតូចសឹងតែជ្រែកដីទៅហើយ ហើយទាំងអស់នេះគឺមកពីជុងហ្គុកនេះណា ដើរអោបចង្កេះគេស្អិតមិនលែងសូម្បីតែមួយវិនាទី ពេលខ្លះក៏តោតពីក្រោយដូចកូនក្មេង និយាយមួយម៉ាត់យ៉ាងខ្លីគឺខ្លួនរបស់ពួកគេជាប់គ្នាមិនរបេះតាំងតែពីឈានជើងចូលដោយសារស្នាដៃលោកប្តីនេះឯង ។
« ជុង!! បងជួយទៅឆ្ងាយពីអូនបន្តិចទៅមើល » នាយតូចនិយាយខ្សឹបខណៈពេលដែលឈរចាំគេគិតលុយរាងក្រាស់បែជាមកឈរអោបពីក្រោយជាប់ ហុឹម!! ខ្លាចគេមិនដឹងមែនទេ?
« មិន!! បងចង់ឈរបែបនេះ »
ថេយ៉ុងសឹងតែស្ទះខ្យល់ណាខ្មាស់បុគ្គលិកនៅទីនេះផងដែលចេះតែមើលមកពួកគេមិនឈប់ ។
« របស់លោករួចរាល់ហើយចា៎!! អរគុណច្រើនថ្ងៃក្រោយសូមអញ្ជើញមកម្តងទៀត » បុគ្គលិកហុចកាត់នឹងថង់សម្លៀកបំពាក់អោយរាងតូច
« បាទ!! » ថេយ៉ុងញញឹមរួចចាកចេញទៅ ពួកគេសម្រេចចិត្តមកផ្ទះវិញដោយមិនអាចនៅទីនោះយូរទៀតទេបើជុងហ្គុកលេងតែបង្ហាញកាយវិកាបែបនេះ
« ហុើយ!! ហត់ខ្លាំងណាស់ » ថេយ៉ុងគ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមក៏ទម្លាក់ខ្លួនលើសាឡុងភ្លេត
« មិនដឹងជាហត់អីទេ បងជាអ្នកបើកឡានសោះ » ជុងហ្គុកដែលយួរអីវ៉ាន់មកតាមក្រោយនោះពោលឡើងមុននឹងទម្លាក់ខ្លួនអង្គុយជិតគេ
« អូនហត់តាំងពីនៅផ្សារឯណោះ »
« ក៏ដូចជាគ្មានអីត្រូវហត់ផង ព្រោះថាអីវ៉ាន់ក៏បងជាអ្នកយួរដែរ »
« ឆើស៎!! បើអូនដើរតែខ្លួនមួយមិនអីទេ តែមកពីមានអ្នកខ្លះតាមតោងត្រឹកៗដូចកូនឆ្កែនោះអី »
« ចុះគ្រាន់តែបងហួងហែងប្រពន្ធបងមិនបានហេស៎? »
« បានៗណាលោកប្តី តែហួងហែងរបៀបបងនេះមើលទៅអូនរស់មិនដល់អាយុសែសែសិបទេមើលទៅ » ថេយ៉ុងខាំមាត់ដាក់នាយមុននឹងងាកទៅមើលអីផ្សេង ជុងហ្គុកឥឡូវកាន់តែប្រច័ណ្ឌខ្លាំងទៅៗហើយ
YOU ARE READING
💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫
Actionតើអ្នកធ្លាប់លួចស្រលាញ់នរណាម្នាក់ដែរឬទេ? ក្តីស្រលាញ់មួយដែលខ្ញុំបានផ្តល់អោយមនុស្សម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយក៏រំពឹងថាគាត់នឹងមានក្តីស្រលាញ់បន្តិចបន្តួចអោយខ្ញុំវិញ ជំនួសចិត្តស្អប់ដែលគាត់មានចំពោះខ្ញុំរាល់ថ្ងៃ អារម្មណ៍ពេលដែលត្រូវរៀបការជាមួយ...
