ភាគទី16 : យើងស្អប់គេណាស់!!

8K 334 0
                                        


Jungkook ចេញពីធ្វើការហើយក៏បន្តទៅក្លឹបកម្សាន្តមួយកន្លែង ។ រាងក្រាស់គិតតែពីអកស្រាចូលមាត់មិនឈប់ នាយឮអស់ហើយនាយបានឮគ្រប់យ៉ាងកាលពីព្រឹកមិញ ពេលនោះនាយភ្លេចឯកសារក៏ត្រឡប់ទៅយកវិញតែក៏បានឃើញនឹងស្តាប់ឮទាំងអស់ ។ នាយស្អប់ Taehyung ព្រោះគេកើតមកជាមនុស្សប្រុសដែលមាននាមជាគូរដណ្តឹងរបស់គេ ហេតុអ្វីមិនមែនជាមនុស្សស្រី? នាយស្អប់គេដែលតែងតែរំអួយគ្រប់រឿង ហើយនាយរឹតតែស្អប់គេនៅពេលដែលគេព្យាយាមយកកាដូរទៅអោយនាយនៅចំពោះមុខមិត្តភក្តិគ្រប់គ្នា ធ្វើអោយពួកនោះចម្អកអោយនាយថាជា ខ្ទើយ ។ ប៉ុន្តែពេលនេះនាយដឹងហើយថាកាដូរទាំងអស់នោះមិនមែនជារបស់ Taehyung ប៉ុន្តែវាជារបស់ Soorim ។ តាមការពិតគេប្រឆាំងនឹងលោក Jeon គ្រប់រឿងតាំងពី10ឆ្នាំមុនព្រោះតែរឿងនេះ រឿងដែលលោកចាប់គូរអោយគេ មិនសូម្បីតែអោយគេជ្រើសរើសគូរជីវិតដោយខ្លួនឯង ។

« ពុទ្ធោអើយ!! » Jungkook ប្រទេចចុងមាត់មុននឹងលើកដបស្រាមកអកបន្ត តែមិនទាន់ទាំងដល់មាត់ផងក៏មានអ្នកចាប់កញ្ឆក់ដបស្រារបស់គេទៅ

« ឯងផឹកច្រើនហើយ ទុកអោយយើងជាអ្នកផឹកម្តង » Yoongi អកស្រាចូលមាត់ផឹកដូចផឹកទឹក គេមកទីនេះព្រោះតែ Jungkook ខលណាត់គេមក

« អ្នកណាថាយើងស្រវឹង? ភ្នែកឯងខាងណាមើលឃើញថាយើងស្រវឹងហាស៎? » Jungkook និយាយរបៀបមនុស្សស្រវឹងស្រា ដៃក៏ចង្អុលមកខ្លួនឯងស្របពេលមាត់បដិសេធថាមិនស្រវឹងតែខ្លួនរេវិលជុំអង្គុយមិនទាំងនឹងផង

« ឯងកើតអី? ឫកពារដូចមនុស្សខូចចិត្ត » Yoongi

« គ្មានទេ!! យើងគ្រាន់តែចង់ផឹក មើស៎!! អោយស្រារបស់យើងមកវិញ » រាងក្រាស់កញ្ឆក់ដបស្រាពីដៃ Yoongi មកវិញ រួចលើកផឹកក្អឹកៗ

« រឿងរបស់ឯងនិង Taehyung ហេស៎? »

« កុំ...រំលឹកពីក្មេងគួរអោយស្អប់ម្នាក់នោះអោយយើងឮទៀត » Jungkook ស្រែកគំហក Yoongi ក៏ឈប់មាត់ហើយកំដរមិត្តភក្តិផឹកកាត់សេដ ។ រាងក្រាស់គិតតែពីផឹកដល់ថ្នាក់ស្រវឹងលែងដឹងអីព្រោះមិនដឹងថាអស់ប៉ុន្មានដបហើយ មើលតែក្រោមតុដបស្រាឡើងគដូចគេតាំងលក់ក្នុងហាង តែមិនចម្លែកទេព្រោះនាយជាអគ្គនាយកក្រុមហ៊ុនផលិតWine មួយទាំងមូលត្រូវផឹកខ្លាំងបែបនេះហើយ

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now