ភាគទី39 : កុំបារម្ភអី!!

Comenzar desde el principio
                                        

« មិចក៏អូននិយាយបែបនេះ? អូនមិនចង់រស់នៅជាមួយបងទៀតមែនទេ? » នាយនិយាយស្រាលៗ ថេយ៉ុងឮហើយក៏ងាកមកវិញប៉ុន្តែលោកអើយមើលចុះ លេងទឹកមុខកម្សត់ពេបមាត់ដូចជាកូនក្មេង ស្ថានភាពដូចកូនទន្សាយបែបនេះតើគេដាច់ចិត្តយ៉ាងមិចនឹងបានទៅ?

« មើលបងធ្វើមុខទៅ ចុះបើអូនទ្រាំមិនបានលេបបងចូលក្នុងពោះបាត់នោះគិតយ៉ាងមិច? » រាងតូចចាប់ទាញថ្ពាល់ទាំងសងខាងរបស់នាយទៅមកៗ ខ្នាញ់ណាស់ ឥឡូវចេះទាំងប្រច័ណ្ឌ ចេះទាំងអន់ចិត្ត ចេះគ្រប់សព្វតែម្តងហើយ យូរៗទៅក៏មិនដឹងថាអ្នកណាជាក្មេងអោយប្រាកដទេ? នេះណាពេលអន់ចិត្តនឹងគ្នាម្តងក៏ជាគេនេះឯងជាអ្នកដែលត្រូវលួងនាយ នឹកស្មានមិនដល់ទេមែនទេ? គេក៏នឹកស្មានមិនដល់ដូចគ្នា ។

« ចុះពេលខ្លះបងនៅក្នុងពោះរបស់អូនស្រាប់ហើយមិនចឹង? » ថេយ៉ុងឮហើយក្រហមថ្ពាល់មួយរំពេច មិនមែនគេមិនដឹងឯណាថានាយចង់សំដៅដល់អ្វី

« មាត់រអិលណាស់ » រាងតូចរាងដើមដៃនាយមួយដៃស្រាល មាត់បែបនេះចាប់ដេរអោយជាប់គ្នានិយាយលែងកើតតើល្អទេ?

« អញ្ចឹងទាល់តែតេស្តមើលសិន »

« ធ្វើអី? » ថេយ៉ុងឡេះឡះខណៈពេលដែលនាយចាប់ដៃគេជាប់ទាំងសងខាង

« ក៏តេស្តថាមាត់បងរអិលដូចអូននិយាយឬអត់នោះអី »

« អត់ទេ!! » រាងតូចប្រឹងគេចរហូតដេកដួលលើសាឡុងស្របពេលរាងក្រាស់មានឱកាសទ្រោមពីលើ ជុងហ្គុកទម្លាក់បបូរមាត់ញីទៅមកៗលើមាត់ភរិយា

« យ៉ាងមិចរអិលដែរទេ? » នាយដកមាត់ចេញទាំងសួរផ្គើន ថេយ៉ុងសម្លក់មុខប្តីទាំងខ្នាញ់ប្រុសស្អីកំហូចយ៉ាងនេះ

« ហ៎េ!! សម្លឹងបងបែបនេះ ប្រហែលជាចង់អោយថើបទៀតហើយមើលទៅ »

« កុំនិយាយតែផ្តាស់ អ្នកណាទៅចង់អោយបងថើបនោះ? » រាងតូចប្រកែកផាំងៗ ជុងហ្គុកវិញបែជាសើចរលាក់យ៉ាងស្រួលកាលបើឃើញប្រតិកម្មរបស់ភរិយា វាជាហេតុធ្វើអោយនាយតូចកាន់តែក្តៅលើសដើម

« អូនប្រាកដហើយមែនទេ? » ជុងហ្គុកលើកចិញ្ចើមសួរបញ្ជាក់ដោយសារតែនាយដឹងថាថេយ៉ុងបានតែមាត់ទេសាកតែនាយទៅស្និទ្ធស្នាលជាមួយស្រីផ្សេងពិតមែនប្រាកដជាច្រាស់ច្រាលនៅមិនសុខយំរហេមរហាមដាក់គេឥឡូវហ្នឹង

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Donde viven las historias. Descúbrelo ahora