part51 ដល់ពេទ្យចាំដាស់បងទៅ......ពេលនេះបងងងុយណាស់ថេយ៍

Start from the beginning
                                        

ព្រូស!!!!.......អ្ហឹក៎....

ម្តងនេះជាសម្លេងរបស់រាងកាយបុរសចំណាស់ ដាស្ទី ចនសាន់ បានដួលព្រូសលើដីស្លាប់ដោយបិទភ្នែកមិនជិតយ៉ាងស្តូកស្តឹងព្រោះនៅពេលលោកចនសាន់តម្រង់កាំភ្លើងបាញ់ទៅជុងហ្គុក ណាមជូនក៏បានបាញ់តម្រង់ទម្លុះក្បាល លោក ចនសាន់ ដំណើរគ្នាភ្លាមៗយ៉ាងរហ័សសូម្បីតែពួកកូនចៅទាំងអស់នោះក៏ឃើញមិនទាន់ផង។

"ចាត់ការពួកវា!!!!......"ណាមជូន ងាកស្រែកឡើងប្រាប់ទៅក្រុមកូនចៅខ្លួននៅពីក្រោយខ្នងឲ្យចាត់ការកូនចៅលោកចនសាន់ដែលនៅទីនោះទាំងស្គ្រៀតជើងធ្មេញសមជាស្តេចខ្លាម៉ាហ្វៀគ្រប់គ្រងក្នុងសង្គមងងឹតត្រកូលគីមពិតៗ។

ឌឹបៗៗៗ....ឌឹបៗៗ....ការវៃ ទាត់ធាក់គ្នារវាងពួកកូនចៅរបស់លោក ចនសាន់ ជាងម្ភៃនាក់ជាមួយពួកកូនចៅរបស់ណាមជូននឹងកូនចៅជុងហ្គុកយ៉ាងសីុសាច់ហុតឈាមបំផុតក្នុងឃ្លាំងបាក់បែកមួយនេះ។

"អាចង្រៃយ៍!!!!.....ឌឹបៗៗ....."ណាមជូន ស្រែកឡើងបញ្ចេញកែវភ្នែកសាតាន លើកជើងធាក់ទ្រូងកូនចៅសត្រូវមួយទំហឹង ខ្លះទៀតក៏ត្រូវនាយវាយដាល់នឹងដៃមិនប្រណីព្រោះតែកំហឹង។

"ហឹុក.....ជុង.....មិចក៏ជុងធ្វើបែបនេះ?....ហឹុក"ថេយ៍ ស្រែកទ្រហ៑ោយំខ្លាំងៗលើកដៃដែលប្រឡាក់ឈាមនោះក្រសោបមុសរាងក្រាសទាំងក្រវីក្បាលទឹកភ្នែករហាម មិននឹកស្មានថាជុងហ្គុកហ៑ានធ្វើបែបនេះសោះ ហេតុអ្វី?ហេតុអ្វីបានជានាយសុខចិត្តទទួលរងដើម្បីការពារខ្លួនវិញបែបនេះ?ដឹងទេ ថាគេពិបាកមើលសភាពមនុស្សជាទីស្រឡាញ់ទៅជាបែបនេះណាស់ មានដឹងទេ?ហឹុក.....

"ហឹុសៗ.....ក្មេងឆ្គួស....អ្នកណាឲ្យអូនប្រុងរងជំនួសបងធ្វើអ្វី?....បើបងរងមិនទាន់នោះ.... មានរឿងកើតឡើងចំពោះអូនទៅក្មេងល្ងង់.....បងច្បាស់ជាខូចចិត្តស្លាប់មិនខានទេថេយ៍"ជុងហ្គុក ព្យាយាមសើចបន្លប់ទប់ភាពឈឺចាប់សឹងទន់ត្របកភ្នែកម្តងៗលើកដៃផ្ទាត់ថ្ងាសក្មេងចំពោះមុខហើយនៅឈ្លៀតស្តីឲ្យថេយ៍ទៀតផង មិចបានជាគេប្រុងធ្វើរឿងល្ងង់ៗបែបនោះទៅកើត?ដឹងថានាយបារម្ភប៉ុណ្ណាទេ? ទោះជាត្រូវស្លាប់ក៏ជុងហ្គុកមិនអាចបណ្តោយឲ្យសំណព្វចិត្តនាយកើតអ្វីសូម្បីមួយចុងក្រចកឡើយ បើសិនថេយ៍ឈឺនោះនាយច្បាស់ជាឈឺលើសថេយ៍រាប់ពាន់ដងឯណោះ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now