ក្រឹកៗ.....
"ទីបំផុតឯងក៏មកពិតមែន ចន ជុងហ្គុក"សម្លេងកូនចៅលោក ចនសាន់ បានបន្លឺពីក្រោយខ្នងរាងក្រាស លើកកាំភ្លើងកេះកៃភ្ជុងក្បាលនាយពីក្រោយចំៗគ្មានបញ្ឈិត នេះតើគេមកឃើញនាយតាំងពីពេលណា?
@ថេយ៉ុង
កូនចៅលោក ចនសាន់ បីនាក់បានយាមនៅខាងមុខបន្ទប់ថេយ៍យ៉ាងម៉ត់ចត់មិនហ៑ានទៅណាឡើយព្រោះខ្លាចគ្មានក្បាលលើស្មានោះអី។តែការយាមរបស់ពួកគេកាន់តែស្ងាត់ចម្លែកក្នុងចិត្តដោយសារតែពួកគេមិនបានឮសម្លេងអ្វីបន្តិចក្នុងបន្ទប់ដែលឃុំខ្លួនថេយ៍ឡើយ។
"អេពួកឯង!!មិចបានជាអាក្មេងម្នាក់នោះស្ងាត់ម្លេះ?ដូចជាគ្មានយំសោកអង្វរអ្វីសោះ"កូនចៅ ម្នាក់ក្នុងចំណោមបីនាក់បាននិយាយឡើងទៅគ្នីគ្នារបស់គេទាំងជ្រួញចិញ្ចើម ផ្ទៀងត្រចៀកនឹងទ្វាស្តាប់ក្រែងឮអ្វី តែវានៅតែស្ងាត់ដដែល។
"ពិតមែនហើយ មិចក៏វាស្ងាត់ម្លេះ ឯងចូលទៅមើលវាមើល តិចវាគិតខ្លីសម្លាប់ខ្លួនមុនទៅ"កូនចៅ ម្នាក់ទៀតបាននិយាយដេញឲ្យគ្នាគេម្នាក់ចូលទៅមើលឯពីរនាក់ទៀតនៅយាមខាងក្រៅដដែល។
ឌឹប...ឌឹបៗ....
"អាក៎!!!!....."
ព្រូស!!!!......
គ្រាន់តែចូលទៅមិនទាន់បានប្រាំវិនាទីស្រួលបួលផងក៏សម្លេងវាយធាក់នឹងបុរសម្នាក់នោះបានស្រែកឡើងមួយអឹសដោយការឈឺចាប់ហើយក៏ស្ងាត់ទៅវិញបង្ករឲ្យគ្នាកូនចៅពីរនាក់ទៀតដែលនៅខាងក្រៅស្លន់ស្លោឡើង។
"មានរឿងអី!!!! ឆាប់ចូលទៅមើលទៅ"កូនចៅ ពីរនាក់ទៀតឮបែបនេះហើយក៏នាំគ្នាកាន់កាំភ្លើងសម្រុកទៅទាំងពីរនាក់តែម្តង ក៏បានជើញបុរសដែលចូលមកម្នាក់ឯងមុននេះដេកស្លាប់ក្នុងថ្លុកឈាមចេញពីបំពង់ករដែលបានអាកាត់ផ្តាច់ដង្ហើមទាំងបិទភ្នែកមិនជិត។
"ហ៑ើយ!!!!ឯង...."កូនចៅ លោក ចនសាន់ ពីរនាកដែលចូលមកឃើញសភាពបែបនេះក៏ភ្ញាក់ផ្អើលមិនស្ទើរ ពួកគេងើបមុខមកក៏បានឃើញរូបរាងជនបង្ករឈរនៅមុខពួកគេពីរនាក់ក្រវីអំបែងដបដាបដោយឈាមទាំងទឹកមុខសាតានយកអណ្តាតទល់ផ្ពាល់។ពួកគេទាំងពីក៏បសនយកកាំភ្លើងចេញមកភ្ជុងម្នាក់នោះរួចក៏....
YOU ARE READING
អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]
Actionចន ជុងហ្គុក Top×គីម ថេយ៉ុង bottom "មិនថាអូនគឺជាអ្នកណា មកពីណា ជាមនុស្សដែលមានប្រវត្តិអាថ៌កំបាំងកម្រិតណា ដឹងត្រឹមតែម្យ៉ាងគឺបងស្រឡាញ់អូនក្មេងរំអួយ គីម ថេយ៉ុង"ជុងហ្គុក
part50 ចន ជុងហ្គុក!!!ឯងស្លាប់ទៅ.....
Start from the beginning
![អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]](https://img.wattpad.com/cover/267872337-64-k430349.jpg)