<<ចាស៎ អរគុណលោកខ្លាំងណាស់>>
<<ខ្ញុំត្រូវអរគុណនាងទៅវិញទេដែលបានពរពោះកូនឲ្យខ្ញុំ>>
<<លោកមិនប្រកាន់ពិតមែនហ្អេស?>>
<<ទុកចិត្តចុះ ខ្ញុំមិនមែនជាមនុស្សគុំគួនរឿងអតីតទេ យ៉ាងណានាងក៏ជាជងរងគ្រោះដែរ>>
Janeក៏ចោលខ្សែភ្នែកទៅមើលអ្នកដែលមិនអាចអត់ឱនទោសឲ្យនោះសម្ដែងឫកពាដែលនាងនឹកស្មានមិនដល់ គេមិនមែនជាមនុស្សគ្មានមេត្តាដូចពីមុនទេ។ នាងពោលសរសើរអ្នកម្ខាងទៀតដោយប្រយោល<<Sugaគេសំណាងណាស់ដែលមានលោកនៅក្បែរ កូនដែលលោកចិញ្ចឹមប្រាកដជាស្មោះត្រង់និងគួរឲ្យស្រឡាញ់ណាស់>>
<<កុំនិយាយដូចផ្ដែរផ្ដាំចឹង ខ្ញុំស្រគាត្រចៀកណាស់😅 ខំញុាំឲ្យឆ្អែតៗទៅ>>
<<និយាយគ្នាមានមើលក្បាលបងនៅនឹងឬអត់? អូនចាត់ទុកបងជាតុក្កតាហើយ ចាំមើលចុះ បងមិនមកផ្ទះវិញទេ!>>រាងក្រាស់ងើបឡើងយកដៃច្រត់នឹងតុរអ៊ូរករឿងJimin នាយកើតទុក្ខមិនសុខចិត្តព្រោះតែឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ រួចក៏ទាញយករបស់របរមកកាន់នឹងដៃប្រុងចេញទៅធ្វើឫកអឿ
<<អ្នកណាហាម? បងចង់ទៅដេកចិញ្ចឹមថ្នល់ណាក៏ទៅចុះ កុំភ្លេចថាអូនតាមដានការចំណាយរបស់បងគ្រប់កាក់គ្រប់សេន>>
កម្លោះមាឌមាំបោះជំហានវែងចេញទៅប្រុយ គេខឹងមិនលួងហើយនៅមកបញ្ជួសទៀត<<ហឹុស! បងត្រូវទៅហើយ! តាមសប្បាយចុះកញ្ញាទាំងពីរ>>
<<អឺ ទៅឲ្យបាត់ទៅ ក្មេងពូកែរំខាន!>>មាឌស្ដើងឡកឡឺយឲ្យលោកប្ដីហើយក៏ងាកមកនិយាយជាមួយនាងល្អិតដែលដួសបាយឆាញុាំយ៉ាងឆ្ងាញ់ឯណេះវិញ ទឹកមុខនាងស្រស់បស់ជាងម្សិលមិញឆ្ងាយណាស់។ Jiminញញឹមយ៉ាងមោទនៈ ទោះគេមិនអាចមានកូនតែអារម្មណ៍អាណិតស្រឡាញ់និងភាពជាម្ដាយក៏កាន់តែចូលមកសាយភាយពេញបេះដូងគេទៅហើយ។ នាយបន្ត<<និយាយចឹង នាងខ្វះពេលប៉ុន្មានទៀតទើបសម្រាល?>>
<<កំឡុងអាទិត្យនេះហើយ ខ្ញុំដូចជាភ័យណាស់>>
<<ធ្វើចិត្តឲ្យរឹងមាំឡើង ខ្ញុំនឹងនៅមើលថែនាងរហូតដល់ពេលនោះមកដល់>>នាយតបវិញយ៉ាងផ្អែមត្រជាក់ថែមទាំងស្រវ៉ាក្រសោបដៃដ៏កក់ក្ដៅរបស់អ្នកម្ខាងទៀត
Janeពោលថ្លែងអំណរដោយរំភើបរហូតស្រក់ទឹកភ្នែក នាងធ្វើបុណ្យអីទៅទើបមកជួបមនុស្សល្អបែបនេះ បើអ្នកផ្សេងវិញគេប្រាកដជាធាក់នាងឲ្យរលូតយូរហើយ<<អរគុណលោកណាស់ Jimin>>
____________
@មន្ទីរពេទ្យ🏥
ចូលមកដល់ទីធ្លាមានផ្ទៃជញ្ជាំង-សស្កុសបែបនេះ អ្នកណាៗក៏មានអារម្មណ៍ថាត្រជាក់ចិត្តដែរ។ តែគួរឲ្យស្ដាយត្រង់ថាមនុស្សដែលមកកាន់ទីនេះមិនមានអារម្មណ៍ល្អទេ ម្នាក់ៗសុទ្ធឈឺត្រូវការជំនួញទើបមករកគ្រូពេទ្យ។
JaneនិងJiminបណ្ដើរគ្នាចូលមកខាងក្នុង ឯអ្នកផ្សេងទៀតដែលនៅក្បែរនោះនាំគ្នានិយាយតពីមាត់មួយទៅមាត់មួយថាគេជាប្ដីប្រពន្ធក្លេងខ្ចីហើយថែមទាំងមានកូនទៀត គួរឲ្យច្រណែនណាស់ អ្នកខ្លះក៏ថាគេទាំងពីរសមគ្នា។ តែទោះយ៉ាងណានាយក៏នៅរក្សាស្មារតីធម្មតាមិនស្រែកតវ៉ាជាមួយពួកមនុស្សអស់នោះឡើយ។
មកដល់ពីមុខបន្ទប់ពិគ្រោះយោបល់ស្រ្តីដែលមានគភ៌ អ្នកកម្លោះឲ្យប្រាប់ឲ្យនាងចូលទៅម្នាក់ឯងចុះ រួចខ្លួនក៏រកកន្លែងចាំនៅក្បែរនោះវិញ។
____________
15នាទីក្រោយ...........
នាងតូចដើរចេញមកទាំងមុខប្រឹងញញឹមមិនសូវសម ដៃទាំងពីរខំក្ដោបពោះប៉ោងៗរបស់នាង ខណៈនោះJiminក៏មកទទួលភ្លាម គេបារម្ភនឹងសុខទុក្ខនាងណាស់<<គ្រូពេទ្យថាយ៉ាងម៉េចខ្លះ?>>
<<គាត់ថាសុខភាពខ្ញុំល្អណាស់ កូនក៏ដូចគ្នា គ្មានបញ្ហាទេកុំបារម្ភពេក>>
<<បើចឹងល្អហើយ អេ៎...នេះខ្ញុំគួរតែរកនឹងឈ្មោះកូនឲ្យហើយ កូនប្រុសឬជាកូនស្រីណ៎ ដាក់ថាJinyuល្អទេ? ឬក៏Yukhyung ហាសហា៎ ចាំមើលចុះគេប្រាកដជាគួរឲ្យស្រឡាញ់ដូចម៉ាក់គេចឹង>>
<<ខ្ញុំក៏ចង់ឃើញមុខគេដែរ>>
<<ពួកយើងនឹងចិញ្ចឹមគេឲ្យល្អបំផុត នែ៎!ខ្ញុំសុំធ្វើជាម៉ាក់ធំណា៎ ហើយដល់ពេលគេធំឡើងខ្ញុំនឹងជួនគេទៅរៀនទៀតផង>>
កម្លោះមាឌស្ដើងដើរនិយាយលេងជាមួយនាងពីនេះពីនោះស្រមៃដល់20ឆ្នាំក្រោយឯណោះ គេសប្បាយចិត្តណាស់ហើយ រហូតដល់Janeមិនហ៊ាមប្រាប់ពីដំណឹងអាក្រក់របស់ខ្លួនទេ។ គ្រូពេទ្យមិនបាននិយាយថាសុខភាពនាងល្អទេ ផ្ទុយទៅវិញគាត់មានតែសោកស្ដាយដែលនាងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយពេលសម្រាលរួច។ រាងកាយនាងមិនអាចទ្រាំទ្រជាមួយវាបានទេ ទោះអាចឆ្លងកាត់បានតែក៏មិនសង្ឃឹមថារស់បានយូរប៉ុណ្ណាដែរ ពឹងលើទឹកចិត្តដ៏បរិសុទ្ធរបស់Jiminហើយ យ៉ាងហោចណាស់ក៏អាចស្លាប់ទៅដោយបិទភ្នែកជិតព្រមជាមួយក្ដីសុខលែងអាឡោះអាល័យនឹងកូនទៀត។
By: Berry 💕
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
ភាគទី45: ច្រណែនខុសក្បួន🌚😁
Start from the beginning
