Janeបន្តនិយាយទោះដឹងថាភាគរយដែលគេអាចជឿគឺតិចណាស់ក៏ដោយ<<ពួកលោកប្រហែលជាមិនអាចទទួលយកបានភ្លាមៗទេ តែខ្ញុំនិយាយគ្រប់ម៉ាត់គឺជាការពិត Sugaជាឪពុកក្មេងពិតមែន (សម្លឹងមុខSuga) ទោះលោកស្អប់ខ្ញុំតែលោកគួរតែធ្វើជាកូនប្រុសហ៊ានទទួលស្គាល់សាច់ឈាមខ្លួនឯងដែរ>>
<<តែគេមិនចាំអីទេ គេបាត់ការចងចាំតាំងពីថ្ងៃកើតហេតុនោះមក>>
<<រឿងដែលកើតឡើងក្នុងរោងចក្រចាស់នោះ ខ្ញុំដឹងទាំងអស់ ខ្ញុំគិតរួចហើយថាអ្នកស្រីFariនឹងធ្វើបែបនោះដាក់លោកដូចធ្វើដាក់ខ្ញុំចឹង>>
<<ចឹងមានន័យថា.....>>
<<ថ្ងៃនោះគឹខ្ញុំជាអ្នកប្ដឹងប៉ូលីសឲ្យទៅជួយលោក តែក៏ល្អដែរដែលSugaភ្លេចអីគ្រប់យ៉ាងបាន រឿងរ៉ាវនឹងចប់បែបនេះ>>
<<អ្នកទាំងពីរនិយាយពីអី?>>រាងក្រាស់ទ្រាំស្ដាប់ពួកគេនិយាយគ្នាយ៉ាងអាថ៌កំបាំងជាមួយខ្លួនមិនបានក៏ជ្រៀតសម្ដីចូលមក គ្នាបីនាក់តែគេបែរជាស្ដាប់មិនដឹងរឿងអីសោះ។
រាងតូចលើកដៃពាំងSugaកុំឲ្យហក់មកខាងមុខ អារម្មណ៍ឆេវឆាវយ៉ាងនេះសូម្បីស្រីពោះធំក៏មិនទុកដែរ<<អូនពន្យល់បងពេលក្រោយចុះ ពេលនេះត្រូវពិសោធន៍ថាកូននេះជារបស់បងឬអត់>>
<<នេះអូនជឿស្រីគ្មានប្រភពនេះបានយ៉ាងម៉េច? មិនដឹងមកពីណាបែរជានិយាយគ្មានភស្តុតាងបែបនេះ>>
<<ខ្ញុំដឹងថាលោកនឹងនិយាយពាក្យទាំងនេះទើបខ្ញុំទុកឯកសារជាច្រើនក្នុងផ្ទះនេះ>>Janeតបវិញម៉ាត់ៗ
<<នាងមានភស្តុតាងមែនទេ?>>
<<ត្រូវហើយ កាលខ្ញុំនៅទីនេះ ខ្ញុំបានដាក់កាមេរ៉ាគ្រប់បន្ទប់ដើម្បីថតសកម្មភាពព្រៃផ្សៃរបស់អ្នកស្រីធំយកទៅប្ដឹងប៉ូលីស រួមទាំងពេលដែលគេរំលោភខ្ញុំទៀតផងមិនមែនត្រឹមមួយលើកទេ វាច្រើនរហួតខ្លួនខ្ញុំស្ទើរតែក្លាយជាសាច់ឆ្អើរទៅហើយ>>នាងបកស្រាយគ្រប់ចំណុចស្របពេលដែលកែវភ្នែកសម្លក់រកសុីសាច់រាងក្រាស់មិនដាក់ចុះ គុំមកជាយូរហើយលើកនេះនាងមិនឲ្យគេធ្វើរឿងអយុត្តិធម៌ដាក់ម្ដងទៀតទេ
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
