Sugaញុាំបណ្ដើរសម្លឹងមើលមុខរាងតូចបណ្ដើរ<<កាលពីមុនយើងទាំងពីរពិតជាគូនឹងគ្នាមែនទេ?>>
ឮហើយនាយក៏ឆ្លើយយ៉ាងពេញចិត្តព្រមដោយស្នាមញញឹមលើវង់ភ័ក្ត្រដ៏ស្រទន់<<ពិតហើយ យើងស្រឡាញ់គ្នាខ្លាំងទៀតផង>>
<<បើចឹងយើងធ្លាប់...អឺ....ធ្លាប់...>>
<<ធ្លាប់អី?>>
<<គឺ...ធ្លាប់...គេងជាមួយគ្នាដែរមែនទេ?>>រាងក្រាស់បន្តសំនួរទាំងមុខអេះអុញរៀងខ្លាចចិត្តអ្នកម្ខាងទៀត
<<ត្រូវហើយ! ជាញឹកញាប់ខ្លាំងណាស់!>>
<<ថាម៉េច? ហើយធ្វើរបៀបម៉េច? យើងសុទ្ធតែជាប្រុសនឹង?>>
ស្របពេលSugaមិនដឹងអី អ្នកកម្លោះJiminក៏សសៀរចូលមកជិតអ្នកម្ខាងទៀតយកដៃច្បិចចុងចង្ការគេរួចតបវិញតាមការលែងទឹកមុខ<<ចឹងចាំអូនបង្រៀនម្ដងទៀតពេលយើងទៅផ្ទះវិញ ល្អទេ?>>
<<អត់ទេ! ខ្ញុំមិនចង់ទេ>>ការសន្ទនាកាន់តែសុីជម្រៅធ្វើឲ្យកម្លោះជាអ្នកជម្ងឺញោចខ្លួនគេចពីក្រសែភ្នែកដៃគូ
<<ឬមួយបងចង់ប្ដូរមកធ្វើជាBottomវិញ?>>មាត់និយាយផ្អែមរមួតឯដៃរវាមលូកលាន់លើរាងកាយរឹងមាំទាំងដែលម្ចាស់គេខំងាកចេញ
<<អ្ហាយ៎! កុំនិយាយទៀត បានហើយខ្ញុំមិនចង់ស្ដាប់ទេ>>
<<ហាសហា អូនថាលេងទេ ម៉ោះឆាប់ញុាំបបរឲ្យអស់ទៅនឹងបានទៅដើរមើលទេសភាពខាងក្រៅឲ្យស្រឡះខួរក្បាល>>
ក្រោយញុាំអស់រៀបចំទុកដាក់រួចរាល់ហើយ នាយកម្លោះនៅចាប់ចិត្តនឹងម្ហូបដែលទើបនឹងលេបចូលពោះសល់ក្លិនឈ្ងុយក៏នឹកឃើញសួរ<<អាហារនេះលោកជាអ្នកធ្វើទាំងអស់មែនទេ?>>
<<អឹុម..គឺអូនធ្វើដោយផ្ទាល់ដៃ ឆ្ងាញ់ទេ?>>Jiminតបទាំងងក់ក្បាលតិចៗ
<<ស្នាដៃគ្រាន់បើ រសជាតិអាចថាឆ្ងាញ់ហើយ>>
<<សរសើរឲ្យដឹងសរសើរ សុំពាក្យផ្អែមមួយឃ្លាមិនបាន! បងឯងមិនចោលចរឹកនឹងសោះ>>
<<មិញនេះលោកថាម៉េច?>>
<<គ្មានអីទេ! អេស! តែម៉េចក៏បងហៅអូនបែបនេះ? ត្រូវហៅថាអូនសម្លាញ់>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
