មាឌមាំក៏នឹកឆ្ងល់ភ្លាមក្រោយឮសំនួររបស់អាច្រម៉ក់ យូរមកហើយដែលគេគិតមិនដល់រឿងនេះ ហៅគ្នាប្ដីប្រពន្ធពេញមាត់ នៅចុះអេតាសុីវិលរួចត្រឹមត្រូវទៀត តែបែរជាគ្មានអំណោយនៃចំណងប្រាំប្រការដូចមនុស្សទូទៅសោះ <<កុំគិតពីរឿងនឹងអី យើងទៅសុំកូនគេមកចិញ្ចឹមក៏បានដែរ ស្អែកនេះយើងទៅទាក់ទងខាងកុមារកំព្រាល្អទេ?>>
<<តែវាមិនមែនជាសាច់ឈាមយើងទេ អូនមិនគិតថាអាចស្និតស្នាលដូចប៉ាម៉ាក់ទូទៅទេ>>
<<ឲ្យបងធ្វើម៉េចទៅ?>>
<<បានហើយ! ឈប់និយាយរឿងនឹងសិនចុះ កាន់តែគិតអូនកាន់ស្មុគ! បងងើបងូតទឹកឲ្យស្រឡះមុខមាត់ចាំចុះទៅក្រោម អូនទៅធ្វើម្ហូបសិន>>រាងតូចស្ទុះចេញពីនាយកម្លោះទាំងកាយវិកានឿយណាយ គំនិតគេពេលនេះគ្មានអីក្រៅពីបាក្យថាកូនទេ បើសិនរកលុយមករាប់សិបលានតែក៏ត្រូវស្លាប់ទៅវិញទាំមិនបានបន្សល់ទាយាទឲ្យចាំស្នងត្រកូល តើខិតខំបន្តមានប្រយោជន៍អី?
___________
ដល់ម៉ោងអាហារពេលព្រឹកហើយ ទាំងពីរនាក់អង្គុយទល់មុខគ្នាគ្មាននិយាយអីមួយម៉ាត់ ម្នាក់ៗសុទ្ធតែមិនយល់ពីការគិតរបស់ខ្លួនថាខុសឬត្រូវ ខណៈដែលសភាពការកំពុងតានតឹង កណ្ដឹងទ្វាមុខផ្ទះក៏រោទិ៍ឡើងជួយផ្ដាច់ភាពសោះអង្គើយដែលមានឲ្យរលាយបាត់។ <<ចាំអូនទៅបើក បងញុាំបន្តចុះ>>
រាងតូចដើរទៅក្រៅទាំងគ្មានកម្លាំងកំហែង មើលទៅផ្ញៀវដែលមករកនេះមិនដឹងមានការអីបន្ទាន់ទេទើបមកដូចដាស់ម្ចាស់ផ្ទះចឹង។
<<សួស្ដី មានការអី?>>
<<អ្នកប្រុសJiminមែនទេ?>>
<<មែនហើយ ចុះអ្នកនាងជាអ្នកណា?>>អ្នកកម្លោះសួរនាំទាំងភ្ញាក់ផ្អើល នាយសម្លឹងមើលសភាពស្គមស្គាំងរបស់នារីប្លែកមុខពីក្បាលដល់ចុងជើង សុខៗក៏មានមនុស្សស្រីពោះធំមករកដល់ផ្ទះឲ្យត្រៀមចិត្តមិនគិតវែងឆ្ងាយបានយ៉ាងម៉េច?
<<ខ្ញុំអាចចូលខាងក្នុងសិនបានអត់ ខ្ញុំឈរយូរពេកមិនបានទេ>>
<<បាទ និយាយគ្នានៅខាងក្នុងសិនមក>> នាយអនុញ្ញាតទាំងមានមន្ទិល រួចក៏នាំផ្លូវនាងចូលមកមួយជំហានៗក្តុកក្តួលហួលដល់ពោះវៀនធំទៅហើយ មិនដឹងមានរឿងអីទេ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
ភាគទី43: ដំណក់ឈាមចុងក្រោយ😇👶
Start from the beginning
