EP39:ត្រូវការភាពកក់ក្ដៅ

Começar do início
                                    

"តោះយើងទៅលេងនៅខាងក្រោយវិញ ត្រជាក់ស្រួលជាង"Taehyungក៏បបួលពួកគេទៅលេងខាងក្រោយភូមិគ្រិះវិញព្រោះទីនោះមានដើមឈើធំៗជាច្រើននឹងមានអាងហែលទឹកត្រជាក់ស្រឹបតែម្តង

ក្រោយអង្គុយប្រលែងគ្នាលេងអស់មួយសន្ទុះធំJiminក៏លាTaehyungដើម្បីត្រឡប់ទៅផ្ទះវិញវិញព្រោះតែមករាងយូរណាស់ដែរហើយណាមួយក៏ដល់ម៉ោងអោយJiwonគេងដូចគ្នា

New day~~~~

"Jungអូនសុំទៅដែរមក "Taehyungអង្គុយពេបមាត់នៅតុបាយទទូចអង្វរសុំប្តីទៅជាមួយប៉ុន្តែប្តីនោះចិត្តរឹងមិនព្រមអោយទៅទាល់ដែរសោះ

"Taeបងទៅធ្វើការមិនមែនទៅដើរលេងទេ អូនគួរតែនៅផ្ទះសម្រាកអោយមានកម្លាំងវិញទៅ បើអូនទៅជាមួយប្រាកដជាអផ្សុកជាមិនខាន"Jungkookខំនិយាយលួងលោមរាងតូចតាំងពីភ្ញាក់ដល់ងូតទឹកស្លៀកពាក់ញុាំបាយហើយៗតែក្មេងនេះនៅតែចចេសមិនព្រមស្តាប់នាយសូម្បីតែបន្តិច

"ហ្អិក លោកប្តីចិត្តអាក្រក់ណាស់ លោកប្តីមិនស្រឡាញ់អូនទេ បងទុកអូនចោលអោយនៅផ្ទះម្នាក់ឯង លោកប្តីមិនអាណិតអូនទេឬពេលនៅផ្ទះអូននៅម្នាក់ឯងគ្មានគ្នានិយាយជាមួយ គ្មានអ្នកលេងជាមួយ បើអូននៅជាមួយបងច្បាស់ជានិយាយលេងជាមួយអូនពិតទេ?លោកប្តីអោយអូនទៅដែរទៅណា"Taehyung

"Tae~~~"Jungkook

"បងមិនស្រឡាញ់អូនទេ ហ្អិក អ្នកម៉ាក់លោកប៉ា ហ្អិកៗ"Taehyungរុញដៃប្តីចេញពីខ្លួនហើយរត់ទៅទូពិតប្រាប់ប៉ាម៉ាក់ក្មេកដែលអង្គុយមើលព័ត៌មាននោះ

"យ៉ាងម៉េចហ្នឹងកូន? អ្នកណាធ្វើអីកូនបានជាយំដល់ថ្នាក់នេះ"Ms Jeonច្រលាចល់ភ្លាមៗពេលឃើញកូនប្រសាររត់មកអោបទាំងទឹកភ្នែករហាម

"លោកប្តីឈប់ស្រឡាញ់កូនហើយ ហ្អិកៗ"Taehyungយំប្តឹងប្រាប់គាត់ ចំណែកឯMs Jeonពេលលឺបែបនេះក៏សម្លឹងទៅកូនប្រុសដែលអង្គុយតែឈរធ្វើមុខឡេឡឺមិនដឹងខ្យល់អីនោះ

"កូនបាត់យំហើយមានរឿងកូនប្រាប់ម៉ាក់មក"Ms Jeon

"កូនសុំលោកប្តីទៅក្រុមហ៊ុនជាមួយប៉ុន្តែលោកប្តីមិនអោយកូនទៅទេ លោកប្តីចិត្តអាក្រក់លោកប្តីឈប់ស្រឡាញ់កូនហើយ"Taehyungខំទប់ទឹកភ្នែកកុំអោយស្រក់ចុះនិយាយរៀបរាប់ប្រាប់ម៉ាក់ក្មេក ក្រោយបានគាត់យល់ចិត្តហើយកាន់ជើងបែបនេះTaehyungម្នាក់នេះរឹតតែបានចិត្តប្តឹងកាន់តែខ្លាំង សុំទោសផងលោកប្តីធ្វើយ៉ាងម៉េចបើអ្នកម៉ាក់បងស្រឡាញ់អូនជាងបង

"Jungkook~~ហេតុអ្វីក៏មិនអោយប្រពន្ធទៅជាមួយ?"Ms Jeonបែមកនិយាយជាមួយកូនប្រុសតាំងពាក់មុខយក្សដាក់តែម្តង គាត់ខឹងខ្លាំងណាស់ខឹងដែលហ៊ានធ្វើអោយកូនប្រសារតែមួយគ្រាប់របស់គាត់យំដល់ថ្នាក់នេះ

"អ្នកម៉ាក់ កូនធ្វើការមិនមែនទៅដើរលេងទេ"Jungkookធ្វើមុខជូរហួញក្រោយពេលត្រូវអ្នកម៉ាក់ធ្វើមុខបែបនេះដាក់ នាយដឹងច្បាស់ហើយប្រាកដជាត្រូវសុីម្រាមដៃព្រះយូឡាយមកមូលស្លឹកត្រចៀកនាយដែលហើយបើពេលនេះTaehyungមិននៅអោបគាត់ តែក៏អរគុណប្រពន្ធដែរដែលនៅអោបម៉ាក់គេជាប់បើមិនចឹងត្រូវធ្ងន់ទាំងព្រឹកជាមិនខាន

"យកប្រពន្ធទៅជាមួយផង គ្នាមានកូនចង់នៅជាមួយប្តីត្រូវការភាពកក់ក្តៅការបារម្ភមើលថែរបស់ប្តីទើបគេចេះតែសុំឯងទៅជាមួយបែបនេះ "Mr Jeonលូកមាត់ចូលនិយាយព្រោះគាត់ធ្លាប់ដឹងហើយកាលពីកំណើតJungkookនេះប្រពន្ធគាត់ក៏ចង់តែទៅតាមគាត់សឹងតែ24ម៉ោងដូចគ្នា ព្រោះតែចង់បានការស្រឡាញ់ថ្នាក់ថ្នមពីប្តីទើបចេះតែដើរតាមគ្រប់ទីកន្លែងបែបនេះ

"បាទប៉ា"Jungkookយល់ព្រមរួចក៏នាំប្រពន្ធទៅក្រុមហ៊ុនជាមួយ ព្រោះគេក៏មិនចង់ទុកអោយរាងតូចនៅម្នាក់ឯងដូចគ្នាតែដោយសារនាយមិនចង់អោយគេស្រ្តេសច្រើនទើបចេះតែអោយនៅផ្ទះដើម្បីមានអីធ្វើច្រើនជាងទៅក្រុមហ៊ុនជាមួយនាយ

___________________

To Be Continue....✨🐾

@Jane-ជេន

ទាយមើលទៅដល់ក្រុមហ៊ុនមានរឿងអ្វីកើតឡើង?

- ពង្វក់ស្នេហ៍ស្វាមី -Onde histórias criam vida. Descubra agora