ភាគទី39: អ្នកស្រីប្រពន្ធ😁😘

Comenzar desde el principio
                                        

កន្លងទៅរាប់អាទិត្យហើយ នាយកម្លោះមាឌមាំនៅតែមិនឈប់ដេកស្រែកមមើរកនាយមិនឈប់ ហេតុដូចនេះហើយវាបានធ្វើឲ្យរាងតូចបាក់ទឹកចិត្តយ៉ាងខ្លាំង។ បញ្ហាចេះតែចូករកគេឥតឈប់ អស់ពីមួយចូលមួយមិនចប់មិនហើយ ខំគិតថានឹងបានចាប់ផ្ដើមដោយមានតែក្ដីសុខ តែវាក៏ខុសទាំងស្រុង គ្រប់យ៉ាងហាក់ដូចចេញពីចំណុចក្រោមសូន្យទៅវិញ។

<<Suga បងត្រូវតស៊ូណា៎ ដើម្បី....ដើម្បីជីវិតថ្មីរបស់យើងទាំងពីរ បងត្រូវតាំងចិត្តបញ្ឈប់អារម្មណ៍ញៀននោះឲ្យបាន>>Jiminពោលទាំងក្រៀមក្រំជាមួយនឹងទឹកភ្នែកហូររហាមសែនអាណិតគូរសង្សាខ្លោចចិត្ត គេមានកំហុសអីបានជានាងស្រីចិត្តបិសាចនោះធ្វើបាបគេយ៉ាងនេះ? ក្រែងហៅពេញៗមាត់ថាកូនសម្លាញ់ៗ ហេតុអីក៏បណ្ដោយថ្នាក់នេះ បើសិនយឺតពេលតែបន្តិចមិនដឹងថាគេក្លាយជាទៅស្អីទេ។

(ស្រូតៗ.......កាត់ទៅ2ខែក្រោយ😇)
___________
<<ស្លាប់ហើយ! បងយឺតមិនខានទេ>>Sugaរត់ទៅមកក្នុងបន្ទប់រៀបចំខ្លួនត្រៀមចេញទៅធ្វើការ ស្របពេលដែលប្រពន្ធសំណព្វចិត្តកំពុងចម្អិនអាហារពេលព្រឹកនៅខាងក្រោមភាយក្លិនឈ្ងុយស្ទើរដោលក្រពះ។

<<បងសម្លាញ់ មកញុាំបាយឲ្យលឿន តិចមិនទាន់ពេល>> (អួយ៎ លើសឈាម😖)

រាងក្រាស់ចុះមកជាមួយកាតាបយួដៃក្នុងឈុតអាវក្វាហ្សេក្រវ៉ាត់-កពណ៌ទឹកប៊ិក ស័ក្ដិសមជាប្រធានក្រុមហ៊ុនមួយ តែតាមពិតគឺគេត្រឹមជាបុគ្គលិកតំណែងល្អម្នាក់ប៉ុណ្ណោះ។ នាយចុះមកដល់ភ្លាមក៏រត់មកថើបក្រញិចថ្ពាល់រាងតូចរួចក៏ផ្ដែផ្ដាំ<<ថ្ងៃនេះបងយឺតខ្លាំងណាស់ ចាំច្រកទៅឲ្យបងនៅក្រុមហ៊ុនផងណា៎ ទៅហើយម្ចាស់បេះដូងបង!>>

<<ទៀតហើយ? អូនទៅលើកណា មិត្តភក្ដិបងនាំគ្នាសម្លឹងមុខព្រាតដូចភ្លើងហ្វាចឹង ខ្មាសគេមិនស្ទើរទេ អៀនឡើងលែងចង់ទៅហើយ>>

<<មកពីពួកវាច្រណែនដែលបងមានប្រពន្ធគួរឲ្យស្រឡាញ់នឹងណា៎ ចឹងឯងពួកsingle ឃើញស្អីតិចមិនបានទេ>>

<<ចឹងចាំអូនរៀបចំឲ្យ បងទៅចុះ>>

<<បាទ អ្នកស្រីធំ>>នាយថាហើយក៏ផ្តិតស្នាមថើបតាំងពីក្បាលដល់គល់-កទុកជាកាដូពេលព្រឹកឲ្យមាឌស្ដើង រួចក៏ទាញសោរឡានដើរចេញទៅខាងក្រៅដោយមិនភ្លេចលាដៃជាសញ្ញា

Jiminឈរក្រវីក្បាលមើលកាយវិការក្រមិចក្រមើមរបស់អ្នកជាស្វាមីដោយហួសចិត្តសើចមិនចេញ<<ខូចណាស់! អាចឹងៗពូកែអើយពូកែ>>
_________
នាយកម្លោះឈានជើងចូលអាគារខ្ពស់ចង្គ្រង់មួយដែលជាកន្លែងធ្វើការ មិនភ្លេចនូវស្នាមញញឹមនៃការចាប់ផ្ដើមថ្ងៃថ្មីដ៏រីករាយ។ ព្រោះតែឫកពាថ្លៃថ្នូរនឹងភាពបុិនប្រសប់របស់នាយ អ្នកនៅទីនោះស្រឡាញ់រាប់អានគេទុកដូចបងប្អូន ឯងគូប្រជែងក៏មិនសូវមានត្បិតគេក៏បានដាក់ចិត្តថាខំប្រឹងដើម្បីបានលុយតិចតួចឲ្យមានឈ្មោះថាខំរកសុីដែរមិនចាំតែដេកសុីកេរមរតកទេ។

<<អីយ៉ា លោកប្រុសមីនមកដល់តាំងពីព្រឹកតែម្ដងណ៎>>មិត្តរួមការងារម្នាក់ក៏ចេញមកជួបទល់មុខគ្នាក៏រាក់ទាក់នាយតាមទម្លាប់ព្រមដោយទឹកមុខរីករាយនឹងវត្តមានរបស់គេ

<<ខ្ញុំថាថ្ងៃនេះយឺតណាស់ហើយ បងនិយាយបែបនេះបានយ៉ាងម៉េច?>>

<<អឺ ទៅៗ ហេតុតែគេមានប្រពន្ធត្រៀមបាយទឹកឲ្យ24ម៉ោង មិនបាច់ហត់គ្រាន់តែមកធ្វើការរួចក៏ទៅវិញ។ ហើយថ្ងៃនេះអាល្អិតនោះយកបាយមកឲ្យទៀតដែរទេ?>>បានជាមកដល់ហើយនាយទាំងពីរក៏បណ្ដើរគ្នានិយាយរហូតដល់បន្ទប់ធំ

<<គឺប្រាកដជាចឹងហើយ ព្រោះខ្ញុំមកយឺតបែបនេះគេមានតែយកឲ្យដល់office>>

<<ហាសហា៎ តែប៉ុណ្ណេះយើងហៅបងបុគ្គលិកជាន់ខាងលើមកជួយគ្នាបង្អាប់ពួកឯងឲ្យអៀនក្វាច់ម្ដង>>

Sugaរបៀបតុបោសដាក់សម្ពាធចុះរួចក៏បន្តទាំងមុខញិកញ៉ក់<<អ្ហូយ៎បង ដឹងថាគ្នាចឹងដែរ ធ្វើបាបម្ល៉េះ ប្រពន្ធខ្ញុំគ្នាមិនសូវមាត់-ក នាំគ្នាព្រួតកម្ចាយណាស់>>

<<អឺ! បងថាលេងទេ មើលក៏ដឹងដែរសូម្បីប្រធានផ្នែកយើងក៏នៅលីវ សួរថាអ្នកណាមិនច្រណែនពួកឯង?>>

<<ចឹងខ្ញុំជាអ្នកមែនទេដែលមកធ្វើការប៉ះចំក្រុមហ៊ុនsingle?>>

បុរសជាមិត្តក៏ទះស្មារនាយតិចៗមុននឹងរៀបដើរចេញ<<បានហើយនិយាយមិនឈ្នះឯងទេ យើងគិតទៅមើលការខុសត្រូវទូរកាហ្វេសិន ឮថាម្សិលមិញវាគាំងអត់ដំណើរការសោះ>>

<<បាទបង សំណាងល្អណា៎>>

<<យី! ផ្ដែផ្ដាំដូចយើងនេះទៅធ្វើសង្គ្រាមវុី!>>

ក្រោយមនុស្សមកជុំគ្នាកាន់តែច្រើនទៅៗ នាយកម្លោះក៏ចាប់ផ្ដើមបន្តកិច្ចការរបស់ខ្លួននៅនឹងមុខកុំព្យូទ័រដែលមានដាក់តាំងស៊ុមរូបថតតូចមួយJiminនៅក្បែរនោះជាកម្លាំងចិត្ត។ នាយសម្លឹងមើលដោយក្ដីរឭកត្បិតបាត់គេមួយនាទីដូចចង់ហប់ខ្យល់ចឹង។

By: Berry 💕


🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Donde viven las historias. Descúbrelo ahora