EP35:កូនជ្រូកស្លូត

En başından başla
                                    

"ឈប់ហើយ ហ្អិកៗ"Taehyungងក់ក្បាលបញ្ជាក់ទាំងទឹកភ្នែករហាម

"ឈប់យំទៅបងមិនបានយកអូនទៅខ្វៃទេ ជូតទឹកភ្នែកអោយស្អាតអាងញុាំបាយ"Jungkookអង្គុយក្បែរយកដៃជូតទឹកភ្នែកអោយហើយក៏លើកបាយយកមកដាក់ជិតគេដែរ អំឡុងពេលដែលរាងតូចសន្លប់គេក៏បានអោយម៉ែដោះធ្វើបបរសម្រាប់គេមកដូចគ្នាព្រោះតែមិនទាន់បានអីមួយគ្រាប់ចូលពោះឡើយ

"អូនអត់ចង់ញុាំទេ បងញ៊ាំខ្លួនឯងទៅ"Taehyungក្រវីក្បាលគេចពីនាយបញ្ចុកព្រោះពេលនេះគ្មានអារម្មណ៍អីបន្តិចឡើយ គេក្អួតខ្លាំងណាស់តែគួរតែឃ្លានណាស់ហើយប៉ុន្តែបែជាមិនឃ្លានសូម្បីបន្តិច

"អូនចង់បានអីប្រាប់បងមក?ចាំបងទិញអោយអូន"Jungkookដាក់ស្លាបព្រាបែមុខទៅសម្លឹងរាងតូចព្រោះក្មេងម្នាក់នេះអោយតែមិនចង់ញ៊ាំនេះគឺត្រូវតែលួងអោយការទិញអ្វីអោយ

"អូនមិនចង់បានអីទេ ហើយអូនក៏មិនឃ្លានដូចគ្នា"Taehyungពេបមាត់ដាក់នាយព្រោះតែខ្លាចនាយបង្ខំ

"ញុាំបន្តិចទៅណា ចាំបងទិញនំមកអោយអូន"Jungkook

"តែបងឈប់អោយអូនញ៊ាំហើយ"Taehyungងើយមុខឡើងម៉ក់ៗ ដំបូងថាឈប់អោយគេញ៊ាំឥឡូវមកទិញអោយគេញ៊ាំវិញ នេះចង់យ៉ាងម៉េចអោយប្រាកដ?

"បងទិញអោយអូនតែអូនមិនអាចញ៊ាំច្រើនទេ យូរៗញ៊ាំម្តងបងព្រម"Jungkook

"បាទ"Taehyungងក់ក្បាលយល់ស្របរួចក៏ចាប់ផ្តើមញ៊ាំបបរដោយមានរាងក្រាស់ជាអ្នកបញ្ចុកថែមទៀតផង (កូនជ្រូកTaeស្លូតណាស់ថ្ងៃនេះ🤣)

SKIP ✨

"ចាក់អើ អូនRima"នេះដល់ពេលដល់វេលាដែលកូនចៅសង្ហារបស់Jungkookមកញ៉ែអ្នកបម្រើរបស់Jungkookដែលកំពុងតែស្រោចទឹកផ្កា

"អូយ!!បងSamចង្រៃ ចូលចិត្តតែមកពញ្ញាក់ខ្ញុំរហូត"Rimaសម្លក់មុខនាយដោយសារតែមួយថ្ងៃៗគ្មានអ្វីក្រៅពីរករឿងញ៉ោះខ្លួនឡើយ

"អូនRimaមាននឹកបងទេ?បងខានមករកអូនយូរហើយ បងសុំទោសណាព្រោះការងារច្រើនពេក"Samដើរទៅជិតនាងទាំងធ្វើមុខខកចិត្តព្រោះអី?ក៏ព្រោះតែចៅហ្វាយនាយនេះហើយដាក់ការងារអោយធ្វើគ្មានលុះថ្ងៃចំណែកគាត់វិញបែជាទៅគេងសោយសុខជាមួយប្រពន្ធទុកអោយនាយធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក

"បាត់បងទៅក៏រាងធូរត្រចៀកដែរ មិនចាំបាច់ត្រូវហត់នឹងបងញ៉ោះខ្ញុំ"Rima

"អីយ៉ា!បងគ្រាន់តែលេងជាមួយអូនប៉ុណ្ណោះ កុំខឹងបងអីណា"Samទៅអង្រួនដៃនាងតូចចុះឡើងៗធ្វើចរិកញិកញ៉ក់ៗដាក់នាង

"ម៉ោញ៉ែកូនយើងទៀតហើយមែនទេ?"វីវរហើយនាយSamអើយ ញ៉ែកូនក្រមុំគេត្រូវម្តាយគេតាមទាន់ទៀតហើយ ម្តងនេះកាក់វែកឆាចេញមកតែម្តង

"ម៉ាក់ក្មេកកុំទាន់ខឹងអីណា ខ្ញុំគ្រាន់តែមកញ៉ែធម្មតាប៉ុណ្ណោះ និយាយគ្នាតាមសម្រួលក៏បាន"Samថយចេញរក្សាគម្សាតពីRimaបន្តិចព្រោះហេតុការណ៍មិនស្រួលឡើយ

"ញ៉ែប៉ុណ្ណឹងបានហើយRimaមកជួយធ្វើម្ហូបម៉ែ"ម៉ែដោះនិយាយហើយក៏ដើរទៅខាងក្នុងបាត់ព្រោះបាត់កូនស្រីមិនឃើញទៅជួយធ្វើម្ហូបទើបចេញមកក៏ឃើញនាយSamកំពុងតែញ៉ែញ៉ងកូនរបស់ខ្លួនទៀត

"ចាស៎ម៉ែ"Rimaញញឹមដាក់Samបន្តិចក៏ដើរទៅខាងក្នុងបាត់ព្រោះថាត្រូវម៉ែស្តីអោយ ចំណែករឿងដែលSamនិងខ្លួននោះ គាត់មិនដែលឃាត់អ្វីឡើយគេចង់ធ្វើអីក៏រឿងរបស់ពួកគេណាមួយគាត់ក៏ស្រឡាញ់ចូលចិត្តSamណាស់ដែរទើបគាត់មិនរារាំងដែលគេហ៊ានចូលមកជិតកូនស្រីខ្លួន

_________________

To Be Continue....🐾✨

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Hikayelerin yaşadığı yer. Şimdi keşfedin