EP34:សន្លប់

Start from the beginning
                                    

"ឆ្លាតណាស់"Jungkookអង្អែលក្បាលរាងតូចថើៗហើយអង្គុយមើលមុខគេមួយសន្ទុះទើបចាប់ផ្តើមញុាំបាយរបស់ខ្លួនបន្ត

"ហ្អឹម Jung"គ្រាន់តែដាក់បាយចូលមាត់ភ្លាមTaehyungស្រាប់តែរមួលពោះដោលរកក្អួតតែម្តងទើបប្រញាប់រត់ទៅបន្ទប់ទឹក ចំណែករាងក្រាស់ក្រោយឃើញបែបនេះក៏ទម្លាក់ស្លាបព្រាចោលហើយរត់ទៅតាមប្រពន្ធដូចគ្នា

"Taeអូនយ៉ាងម៉េចហើយ?Tae Tae"Jungkookចូលទៅដល់ក៏ឃើញប្រពន្ធទន់ជើងដួលតែគេចូលទៅទ្រទាន់តែពេលនេះរាងតូចក៏បានសន្លប់បាត់ទៅហើយ

"Rimaហៅគ្រូពេទ្យមក"ដោយចិត្តអាណិតបារម្ភទៅលើប្រពន្ធJungkookស្រែកប្រាប់អោយនាងCallតាមគ្រូពេទ្យបណ្តើរក៏លើកបីរាងតូចឡើងទៅបន្ទប់ដូចគ្នា ប៉ុន្តែទៅដល់បន្ទប់គេសឹងតែរឹងខ្លួនគាំងស្កឹងមួយកន្លែងហើយ នេះបន្ទប់គេក្លាយជាបន្ទប់ដាក់សម្រាមពីពេលណាបានជាគ្រប់កន្លែងសុទ្ធតែកញ្ចប់នំនឹងដបទឹកដោះគោបែបនេះ

"Jung កូនTaeកើតអី?"Ms Jeonចេញពីខាងក្រោយផ្ទះមកក៏សម្លេងកូនប្រុសស្រែកទើបរត់ចូលមកមើលក៏ឃើញកូនប្រសារដេកសន្លប់នៅលើគ្រែទើបធ្វើអោយគាត់មិនបារម្ភមិនបាន

"មិនដឹងទេម៉ាក់ គេក្អួតហើយក៏ទន់ខ្លួនសន្លប់បែបនេះ"Jungkookនិយាយតបតែមាត់ប៉ុន្តែកែវភ្នែកទាំងគូរគឺនៅសម្លឹងមុខរបស់ប្រពន្ធមិនដកភ្នែកឡើយ

"បន្តិចទៀតគ្រូពេទ្យមកហើយ កុំបារម្ភពេកអី"Ms Jeonដើរទៅអង្អែលស្មាកូនប្រុសកុំអោយគេតានតឹងអារម្មណ៍ខ្លាំង ចំណែកគាត់ក៏ដើរទៅរៀបចំបន្ទប់អោយមានរបៀបរៀបរយដូចដើមវិញព្រោះមើលទៅទើសភ្នែកខ្លាំងណាស់

"អ្នកស្រី លោកប្រុស លោកDoctorមកដល់ហើយចា៎"Rima

"សូមអញ្ជើញលោកDoctor"Ms Jeonបើកផ្លូវដើម្បីអោយគ្រូពេទ្យដើរចូលទៅខាងក្នុង

"ខ្ញុំសុំពេលពិនិត្យបន្តិច"Doctorក៏ចាប់ផ្តើមពិនិត្យរាងតូចគ្រប់ជ្រុងជ្រោយបានមួយសន្ទុះគាត់ក៏ទុកសម្ភារៈពិនិត្យរបស់គាត់ទុកវិញ

"ប្រពន្ធខ្ញុំកើតអីលោកDoctor?"Jungkookអន្ទះសារបារម្ភពីសុខភាពប្រពន្ធលេសលាសៗនៅមិនសុខគ្រាន់តែឃើញគ្រូពេទ្យឈប់ពិនិត្យភ្លាមក៏ចោទសួរភ្លាមតែម្តង

"អ្នកជម្ងឺមិនអីទេគ្រាន់តែគ្រុនក្តៅធម្មតាប៉ុណ្ណោប៉ុន្តែកុំឧស្សាហ៍អោយគេហូបរបស់ដែលមានជាតិខ្លាញ់ច្រើនពេកវាអាចប៉ះពាល់ដល់សុខភាពរបស់គេបាន"Doctorនិយាយរៀបរាប់តែប៉ុណ្ណឹង Jungkookសឹងតែយកក្បាលទៅបោកនឹងជញ្ជាំងភ្លាមៗបើអ្នកស្រីប្រពន្ធម្នាក់នេះអង្គុយញុាំតែនំមិនទំនេរមាត់ផង

"ខ្ញុំអរគុណលោកDoctorហើយដែលចំណាយពេលវេលាមកពិនិត្យដោយផ្ទាល់បែបនេះ"Ms Jeonក៏ដើរចូលមកនិយាយព្រោះតែកូនប្រុសខ្លួនក្រោយស្តាប់អាការៈរួចទៅកាន់ដៃប្រពន្ធថើបចុះឡើងៗមិនខ្វល់ពីអ្នកណាទាល់តែសោះ

"មិនអីទេវាជាតួនាទីរបស់ខ្ញុំដូចគ្នា"

"សូមអញ្ជើញខាងនេះលោកDoctor"Rimaក៏ជូនដំណើរគ្រូពេទ្យចេញទៅ ចំណែកMs Jeonឈរផ្តែផ្តាំកូនប្រុសរួចក៏ចុះទៅខាងក្រោមវិញដូចគ្នា ក្នុងបន្ទប់ពេលនេះមានតែពីរនាក់ប្តីប្រពន្ធតែប៉ុណ្ណោះ

_________________

To Be Continue....✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now