EP33:អាប្តីចិត្តអាក្រក់

Start from the beginning
                                    

"បងឈប់ស្រឡាញ់ខ្ញុំហើយមែនទេ?"Taehyungទម្លាក់ទឹកមុខចុះដូចជារកយំយ៉ាងអញ្ចឹងដែលនាងហ៊ានជំទាស់សំណើររបស់ខ្លួន

"មិនមែនទេអ្នកប្រុស កុំគិតចឹងអីប៉ុន្តែខ្ញុំបារម្ភពីអ្នកប្រុស"Rimaប្រញាប់ក្រវីក្បាលបញ្ជាក់ពីការគិតច្រើនរបស់រាងតូច

"មានរឿងអី?"Jungkookដើរចូលមកក៏ឃើញRimaកំពុងតែឈរទាំងអោនមុខចុះចំណែកប្រពន្ធវិញឈរទាំងទឹកមុខដូចជាចង់យំ ទើបធ្វើអោយគេមិនឆ្ងល់មិនបាន

"លោកប្តី ហ្អិកៗ "អីយ៉ា!!គ្រាន់តែឃើញប្តីចូលមកភ្លាមក៏ស្រាប់តែពេបមាត់យំរត់ទៅអោបចង្កេះប្តីភ្លែតតែម្តង អស្ចារ្យខ្លាំងណាស់កូនជ្រូកTaehyungអើយ

"អូនកើតអីហាស៎?"Jungkookអង្អែលក្បាលរាងតូចថ្នមៗបំណងចង់លួងលោមគេ ថ្ងៃនេះគេថាមកញុាំបាយនៅផ្ទះដើម្បីចង់មកមើលប្រពន្ធបន្តិចតែមកដល់ឃើញប្រពន្ធយំបែបនេះ គេអត់បារម្ភបានយ៉ាងម៉េចទៅ ប្រពន្ធមានមួយហ្នឹងផង

"បងRimaអត់ទៅទិញនំអោយអូនទេ ហិកៗ កូនបងចង់ញុាំនំប៉ុន្តែគាត់មិនព្រមទៅទិញអោយអូនទេ ហ្អឹកៗ "Taehyungពេបមាត់អណ្តឺតអណ្តក់រៀបរាប់ប្រាប់ស្វាមីទាំងទឹកភ្នែលរហាម បានប្តីលួងលោមបែបនេះគេរឹតតែយំកាន់តែខ្លាំង

"Rimaហេតុអ្វីក៏មិនទៅទិញអោយTae?"Jungkookងាកមកប្រសព្វភ្នែកជាមួយនាងតូចដែលកំពុងតែភ័យខ្លាចត្រូវមាត់របស់ចៅហ្វាយនោះ

"គឺខ្ញុំឃើញអ្នកប្រុសគាត់ពិសាអស់ច្រើនពេកទើបមិនហ៊ានទៅទិញអោយថែមខ្លាចប៉ះពាល់សុខភាពរបស់អ្នកប្រុស"Rimaអោនមុខនិយាយទាំងភ័យៗ

"មិនអីទេ នាងទៅសម្រាកទៅ"Jungkookក៏ដេញនាងចេញព្រោះតែគេបានដឹងមូលហេតុគ្រប់យ៉ាងរួចហើយ មិនខុសទេដែលគេឆាប់យល់យ៉ាងនេះព្រោះតែកូនជ្រូករបស់គេម្នាក់នេះបាននៅម្នាក់អញ្ចេះប្រាកដញុាំមិនគិតជាមិនខានហើយគួរតែអរគុណនាងដែលមិនព្រមទៅទិញអោយបន្ថែមបើមិនចឹងរឿងធំជាមិនខាន

"ចាស លោកប្រុស"Rimaក្រោយទទួលបានការអនុញ្ញាតពីគេរួចក៏ចេញទៅទាំងធូរទ្រូងព្រោះរួចខ្លួនមិនត្រូវនាយបន្ទោស

"អង្គុយសិនមក"Jungkookទាញដៃរាងតូចអោយដើរតាមខ្លួនមុននឹងដាក់អោយរាងតូចមកអង្គុយលើភ្លៅខ្លួន

"ហិកៗ អូនឃ្លានណាស់Jung អូនចង់ញុាំនំ"Taehyungសម្រក់ទឹកភ្នែករំអួយផ្តេកក្បាលត្រសុលចូលទៅរកទ្រូងហាប់ណែនរបស់គេ

"អូនឃ្លានគួរតែរកបាយញុាំ អូនមិនគួរញុាំនំច្រើនពេកទេវាមិនល្អឡើយ"Jungkookអង្អែលក្បាលនិយាយលួងលោមជាមួយនឹងសម្តីផ្អែមស្រទន់ដាក់រាងតូច

"កូនបងចង់ញុាំនំ បងមិនអាណិតគេទេឬ?"Taehyungងើយមុខឡើងសម្លឹងទៅស្វាមីទាំងទឹកមុខកំសត់ចង់អោយគេអាណិត

"មិនបានទេ Rimaប្រាប់ថាអូនញុាំនំអស់ច្រើនណាស់ បងមិនអោយអូនញុាំទៀតទេប្រយ័ត្នបងវៃអូនហើមគូទ"Jungkook

"ហា៎ ហ្អិកៗ អាប្តីចិត្តអាក្រក់ អាប្តីគំរិះ អាប្តីឆ្កួត បងឈប់ស្រឡាញ់អូនហើយ ហ្អិកៗ អូននៅជាមួយម៉ាក់អូនវិញហើយមិននៅជាមួយអាប្តីចិត្តអាក្រក់ទៀតទេ ហ្អិកៗ"គ្រាន់តែលឺនាយហាមមិនអោយញុាំហើយរកវៃខ្លួនបែបនេះទៀតTaehyungស្រាប់តែស្រែកយកៗរៀបរាប់ទាំងទឹកភ្នែករហាម ខឹងចិត្តណាស់ខំមកញិកញ៉ក់រំអួយដាក់ហើយនៅតែមិនព្រមទៀត មានតែវិធីស្រែកយំនេះទេដែលធ្វើអោយគេបានសម្រេចនោះ
ㅠㅠ

___________________

To Be Continue.....✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now