ភាគទី34: ចាប់ផ្ដើមជាថ្មី🥰☺️

Start from the beginning
                                        

   ឮការបរិយាយរបស់អ្នកជំនាញហើយ Jiminស្ទុះលោតទៅឱបអ្នកគ្រូពេទ្យដោយមិនដឹងខ្លួនត្បិតអ្វីដែលគេបានដឹងពេលនេះវាប្រៀបដូចជាការប្រិសជីវិតឡើងវិញចឹង គេមិនបាច់ភ័យថាស្រឡាញ់បងប្អូនខ្លួនឯងទៀតទេ <<ល្អហើយចឹង! ខ្ញុំមិនបាច់ក្រែងចិត្តគាត់ទៀតទេ យើងមិនមែនជាបងប្អូនទេ! ខ្ញុំគួរនិយាយថាម៉េចល្អទៅ?>>

   <<លោក! ស្ងប់អារម្មណ៍សិនទៅ លោកកើតអី?>>

  ដៃតូចៗក៏ព្រមប្រលែងកាលដែលឮពាក្យដាស់តឿនរបស់ដៃគូសន្ទនា<<អ៎ សុំទោសអ្នកគ្រូ ខ្ញុំរំភើបពេកនឹងណា៎ អរគុណហើយ>>

   <<ចាស៎ ចឹងខ្ញុំទៅធ្វើការវិញហើយ>>

   <<អរគុណហើយអ្នកគ្រូពេទ្យ>>នាយនិយាយទាំងអរឡើងហូរទឹកភ្នែកដោយមិនដឹងខ្លួន។ គេអាចសើចបានក្រោយពេលមនុស្សដែលធ្វើបាបគេវីសតែស្លាប់អាចមានសង្ឃឹមរស់ទៅវិញ។ ចិត្តស្អប់គឺគ្មានឡើយក្នុងបេះដូងដ៏ស្រស់ស្អាតមួយនេះ មានតែពាក្យថាស្រឡាញ់ ស្មោះត្រង់ និងព្រួយបារម្ភគ្រប់វិនាទី។

   Jiminប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញងូតទឹករៀបចំខោអាវមកមើលថែសំណព្វចិត្តខ្លួនវិញ ចាប់ពីពេលនេះទៅជាឱកាសតបស់គេហើយដែលអាចកែប្រែចិត្តគំនិតSugaបាន មិនថាពិបាកយ៉ាងទេគេស៊ូទ្រាំមកបានជាយូរ ចាំតែបន្តិចទៀតក៏មិនអីដែរ មនុស្សនិយាយថាស្នេហាអាចឈ្នះអ្វីគ្រប់យ៉ាង ដូច្នេះហើយវានឹងជាបទពិសោធន៍នៃខ្សែជីវិតដ៏កំសត់មួយនេះដែរ។
__________
    ការវះកាត់ប្រព្រឹត្តទៅប្រកដដោយជោគជ័យ ថ្ងៃបន្ទាប់ក្រោយដំណើរនោះ ដុកទ័រក៏អនុញ្ញាតឲ្យនាយកម្លោះចូលទៅមើលអ្នកជម្ងឺ។ Sugaដែលធ្លាប់ជាមនុស្សកាចសាហវពេលដែលដេកស្តូកស្ដឹងលើគ្រែក៏ប្រៀបដូចនឹងកូនឆ្មារមួយចឹង។

   រាងតូចអង្គុយក្បែររាងកាយអ្នកម្ខាងទៀតហើយចាប់ដៃរឹងមាំមកឱបជាប់ សម្រក់ទឹកភ្នែកតក់លើដៃនាយធ្វើឲ្យគេភ្ញាក់ដឹងខ្លួនបើកភ្នែកមើលមុខគេភ្លឹសៗ <<លោកជាអ្នកណា? ហើយខ្ញុំមកនៅទីនេះបានយ៉ាងម៉េច?>>

   <<បងហ្កា នេះគឺខ្ញុំណា៎! យើង....យើងជាសង្សានឹងគ្នា បងមិនចាំទេហ្អេស?>> Jiminឃើញអាការៈរាងក្រាស់មិនស្រួលក៏រត់ចេញក្រៅទៅរកគ្រូពេទ្យប្រចាំបន្ទប់មកភ្លាម

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now