ភាគទី33: ល្បែងកំដរ😐🥺

Start from the beginning
                                        

   <<អូ៎ៗ កុំសម្លឹងយើងបែបនេះ យើងខ្លាចឯងខ្លាំងណាស់>>ស្រី្តមាយាពិសពុលកាលពីប៉ុន្មានឆ្នាំមុននៅតែមិនប្រែកិច្ចកល្បជំនាញសម្ដែងរបស់ខ្លួន កាន់តែធ្វើឲ្យនាយកម្លោះគ្រឺតខ្នាញ់ចង់តែហក់ធាក់ឲ្យបាក់កស្លាប់ជាមួយគ្នាទេ តែគួរឲ្យស្ដាយព្រោះគេមិនអាចសូម្បីតែកម្រើខ្លួន

   <<លោកស្រី! ប៉ុណ្ណឹងបានហើយ!>>Nickដោយទ្រាំឈរមើលមិនបានក៏ចេញមកស្រែកឃាត់

   <<យ៉ាងម៉េច? ឯងកើតស្អីបានជាហ៊ានមកបង្អាក់យើង អាNick! ចង់ងប់ជាមួយវាហ្អេស?>>

   <<បាទអត់ទេ តែបើបានជាសម្លាប់គេហើយ កុំនៅធ្វើបាបគេអី>>

   <<អ៎ ឯងឥឡូវចេះមានសីលធម៌ណាស់ ហុឹម....យើងវីសតែភ្លេចទៅ ចឹងកុំឲ្យពិបាកយើងផ្ដាច់ដង្ហើមវាពេលនេះក៏បាន>>Fariក៏លើកកាំភ្លើងតម្រង់ទៅអ្នកដែលជាប់នឹងកៅអីរាលកៃផាំង! តែបែរជាមានអ្នកហក់មករងគ្រាប់ត្រូវរបួសចំជើង។

    <<កុំអី!>>Nickស្រែកឃាត់ទាំងដែលខ្លួនដួលខ្ពោកទៅលើដីក្បែររាងស្ដើង

   ហេតុការណ៍នេះក៏ដាស់ឲ្យអ្នកស្រីស្លន់មិនស្ទើរទេ កូនចៅខ្លួនបែរជាមកការពារសត្រូវសុខចិត្តលះបង់ឈាមទទេៗ <<នែ៎! ឯងកើតស្អីបានជាចូលទៅរងវា? Sugaចាប់វាចេញទៅ!>>

   <<អាចង្រៃនេះ! វាខ្មោចចូលឬយ៉ាងម៉េច? ម៉ោណា!>>នាយកម្លោះក៏ដើរចូលទៅក្របួចកអាវគេចេញពីកន្លែងតែបែរកើតការវាយប្រតាយប្រតប់គ្នា ឯជនរងគ្រោះដែលគេរៀបចំសម្លាប់ក៏រៀងឆ្ងល់ដែរ នាយសម្លឹងមើលទៅមុខNickដោយកែវភ្នែកពោរពេញដោយសំនួររាប់លាន

   <<លែងខ្ញុំទៅ! លោកស្រីកុំសម្លាប់គេអី>>

   <<អាឆ្កែបំបង់បាយ! ម៉េចក៏ហ៊ានទៅជួយវា!>>អ្នកទាំងពីរវាយគ្នាទៅមកមិនដឹងឈ្នះចាញ់ Sugaដោយកម្លាំងនៅខ្សោយជាងអ្នកម្ខាងទៀតក៏ត្រូវគេបោះចូលទៅក្នុងគំនរដែកហើយមានគ្រឿងចក្រធ្លាក់មកពីលើត្រូវចំជើងទាំងពីរនឹងក្បាលបែកចេញឈាមសន្លប់បាត់មាត់ឈឹង។

   Fariឃើញហើយមិនចាំយូរលើកកាំភ្លើងនឹងដៃបាញ់បុរសមាឌធំរហូតសុសសាច់ គេដួលនឹងដីទាំងញញឹមដាក់Jiminជាពាក្យលាក្នុងដង្ហើមចុងក្រោយ គេជួយពន្យាពេលបានតែប៉ុណ្ណឹងទេ។ គ្រាប់ចុងក្រោយរកតែប្រល័យជីវិតតួឯកទៅហើយ សម្លេងសារ៉ែនឡានប៉ូលិសក៏បន្លឺឡើង មិនដឹងថាអ្នកណាជាអ្នកតេហៅមកទេ។

   ស្រីបិសាចក៏រកផ្លូវចេញប្រាស់អាយូស ដំណាក់កាលនេះទោះកូនប្រុសដែលនិយាយថាស្រឡាញ់ស្មើកែវភ្នែកក៏នាងលែងខ្វល់អ្វីហើយ។ នាយប៉ូលិសសង្ហារដើរមកមួយក្រុមមានប្រដាប់អាវុធគ្រប់ដៃ <<លោកស្រីFariទម្លាក់កាំភ្លើងចុះហើយប្រគល់ខ្លួនឲ្យច្បាប់តាមសម្រួលមក>>

   <<អត់ទេ កុំចូលមកឲ្យសោះ! ខ្ញុំមិនបានធ្វើអីខុសទេ!>>ស្ថានភាពអាសន្នទៅហើយ នាងខំប្រមូលហិបលុយឱបជាប់ដើមទ្រូងជំនួសឲ្យសាច់ញាតិ

   <<មានគេប្ដឹងថាអ្នកស្រីជាអ្នករកសុីជួញដូរគ្រឿងញៀន នឹងសម្លាប់មនុស្ស>>បុរសខាងស្នងការនគរបាលក៏បញ្ជាគ្នាគេឲ្យរៀបចំសាកសពដែលដេកលើដីនោះចូលទៅក្នុងឡាន

   <<ហឹុស! កុំសង្ឃឹមថាចាប់យើងបានឲ្យសោះ យើងសុខចិត្តស្លាប់ក៏មិនទ្រាំដេកគុកដែរ>>ថាហើយ នាងក៏ចិត្តដាច់ប្រើគ្រាប់ដែលសល់បាញ់ទម្លុះលលាដ៏ក្បាលខ្លួនឯងស្លាប់នៅនឹងមុខប៉ូលិស។

(តាមពិតAdminអ្នកប្ដឹងប៉ូលិសទេ កុំឆ្ងល់អី🤣🤣 ឃើញអត់គេក៏ជាតួឯងម្នាក់ដែរ😁)

By: Berry 💕

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now