Fariស្ទុះក្រោកឈរសន្ទនាជាមួយបក្សពួកម្ខាងទៀតដែលជាជនបរទេស<<អេស៎ កុំប្រញាប់ពេកអី ខ្ញុំបានរៀបចំល្បែងមួយឲ្យពួកលោកកម្សាន្តមុននឹងយើងបំបែកគ្នា>>
បុរសមាឌធំដែលជាមេក៏តបមកវិញទាំងមិនទុកចិត្ត<<លេងស្អី? ឆាប់និយាយមក!>>
<<ត្រជាក់ចិត្តសិនទៅ គឺខ្ញុំមានល្បែងយករង្វាន់តិចតួចឲ្យកូនចៅរបស់លោក លក្ខខណ្ឌគឺបែបនេះ(ចង្អុលទៅJiminដែលជាផ្ទាំងសុីប) យើងត្រូវគប់ព្រួញទៅគោលដៅហើយយកកាដូតាមលេខរៀងទៅ ខ្ញុំបានរៀបចំការរំភើបមួយឲ្យលោក ណាមួយថ្ងៃនឹងខ្ញុំត្រូវសំលេសឆ្កែមួយក្បាលនេះតែមិនចង់ឲ្យវាងប់ទាំងអត់ប្រយោជន៍ទេ>>
អ្នកម្ខាងទៀតក៏ញញឹមរួចងក់ក្បាលយល់ព្រម ទើបងាកទៅឲ្យសញ្ញាដល់គ្នីគ្នាបីនាក់ទៀតឲ្យជួយកំដរខ្លួន។ មនុស្សព្រៃផ្សៃទាំងនោះនាំគ្នាធ្វើតាមសម្ដីអ្នកស្រីជើងល្អដោយមិនគិតខ្វល់ច្រើន ឯJiminវិញក្រោយពីគេជះទឹកឲ្យភ្ញាក់ហើយ នាយត្រូវមកប្រឈមជាមួយទារណកម្មចុងក្រោយនៃជីវិតទាំងមិនដឹងអ្វីសោះ។ គ្រាប់ព្រួញម្ដងមួយៗតម្រង់មករកខ្លួនវីសតែចាក់សោះសាច់ រាងតូចភ័យញ័រអស់ព្រលឹង កែវភ្នែកខំបញ្ចេញទុក្ខសោកជំនួសមាត់ដែលស្រែកមិនបានព្រោះតែគេយកស្កុតមកបំបិទ។
__________
ក្រោយរំសាយអារម្មណ៍ជាមួយល្បែកដ៏គ្រោះថ្នាក់នេះហើយ ពួកឈ្មួញទាំងនោះក៏ចាកចេញទៅទុកតែលុយនៅនឹងអ្នកស្រីFari ប្រុងនឹងចាត់ការមាឌស្ដើងតែម្ដង។ "ផាំង!"សម្លេងគ្រាប់កាំភ្លើងលាន់នៅក្បែរត្រចៀកJimin នាយនឹកក្នុងចិត្តថានេះប្រហែលជានាទីចុងក្រោយរបស់ខ្លួនលើផែនដីនេះហើយ គេបិទភ្នែកទាំងភិតភ័យតែបែរជានៅឮសម្លេងសើចចំអករបស់ស្រីបិសាចនោះទៅវិញ។
<<ហាស៎ហា.. នេះឯងខ្លាចងប់ដល់ថ្នាក់នឹងផងហ្អេស? យើងគ្រាន់តែសាកទឹកដៃបន្តិចតើ កុំភ័យអី! យើងមិនឲ្យឯងខកបំណងទេ>>
រាងតូចងើយទៅមើលអ្នកនៅទល់មុខជាមួយកែវភ្នែកព្រមដោយកំហឹង នាយមិនបាច់និយាយអ្វីក៏ខួរក្បាលកំពុងជេរប្រទេចដាក់បណ្ដាសានាងយ៉ាងឆ្ងាញ់មាត់ទៅហើយ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
ភាគទី33: ល្បែងកំដរ😐🥺
Start from the beginning
