EP30:មានរឿងដោះស្រាយ

Start from the beginning
                                    

"Samចូលមកក្នុងបន្តិច"អង្គុយសុីញ៉េឯកសារមួុសន្ទុះJungkookហៅកូនចៅជំនិតអោយចូលមកនិយាយគ្នាព្រោះរវល់តែហត់មាត់ជាមួយប្រពន្ធភ្លេចការងារសំខាន់

តុក តុក៚

"ចៅហ្វាយមានការអីអោយខ្ញុំធ្វើមែនទេ?"Samគោះទ្វាផ្តល់សញ្ញារួចទើបបើកទ្វាចូលមកនិយាយជាមួយរាងក្រាស់

"យើងចង់អោយឯងទៅប្រមូលឯកសារនិងទិន្នន័យរបស់Lee Minjuដែលវារកសុីខុសច្បាស់ទាំងអស់យកមកអោយយើង"Jungkookរៀបរាប់ពីកិច្ចការងារដែលនាយត្រូវប្រើកូនចៅនាយទៅធ្វើ តាំងពីដើមឡើយនោះគេម្នាក់នោះធ្វើអីក៏នាយមិនដែលខ្វល់មិនដែលប៉ះពាល់ឡើយប៉ុន្តែពេលដឹងថាគេចង់ធ្វើទង្វើអាក្រក់ដាក់ក្រុមហ៊ុននាយបែបនេះទើបនាយចាត់ការគេវិញ

"បាទ ខ្ញុំដឹងហើយចៅហ្វាយ"Sam

"លោកអគ្គនាយកមានគេចង់ជួបចាស៎"សម្លេងលេខារបស់នាយបន្លឺឡើងចេញពីទូរស័ព្ទលើតុរបស់នាយ

"អោយគេចូលមក"Jungkookក្រឡេកមើលទៅកុំព្យូទ័រដែលបំពាក់ជាប់ជាមួយកាម៉េរាសុវត្ថិភាពក្នុងក្រុមហ៊ុនក៏ឃើញអ្នកដែលគេចង់ជួបមករកទើបនាយអនុញ្ញាតអោយចូលភ្លាមៗ

"បងJung ហ្អិកៗ"គ្រាន់តែទ្វារបើកភ្លាមស្រីស្រស់Jennaដើរចូលមកទាំងទឹកភ្នែករហាម ចូលមកយំបែបនេះស្មានថានាយមិនដឹងថាយកថ្នាំភ្នែកមកពន្តក់ឬ?អត់ទោសផងកញ្ញាគេមើលឃើញគ្រប់សកម្មភាពរបស់នាយតាំងពីដំបូងមក

"Sam"Jungkookហៅមនុស្សជំនិតមកធ្វើជារនាំងការពារខ្លួននាយភ្លាមៗព្រោះតែមិនចង់ប៉ះពាល់ស្រីណាផ្សេងឡើយហើយណាមួយខ្លាចរាងតូចភ្ញាក់មកខឹងបន្ថែមទៀត

"Jungហ្អិក អូននឹកបងណាស់"Jennaបម្រុងដើរទៅអោបនាយតែត្រូវSamចាប់ជាប់មិនអោយចូលទៅជិតចៅហ្វាយខ្លួនបានឡើយ

"អ្នកនាងមកមានការអីដែរ?"Samចោទសួរជំនួសចៅហ្វាយព្រោះនាងមកនេះមិនមែនបំណងល្អឡើយ

"ខ្ញុំមិនបានមកនិយាយជាមួយឯងទេ ចេញទៅយើងទៅរកបងJung"Jennaខំរើបម្រាស់ចេញពីដៃនាយតែរើមិនរួចឡើយកម្លាំងមនុស្សស្រីទៅអាចប្រៀបជាមួយមនុស្សប្រុសយ៉ាងម៉េចហើយចំមនុស្សដែលហ្វឹកហាត់មកបែបនេះទៀតវាសឹងតែគ្មានរង្គើលអីបន្តិចទាល់តែសោះ

"សូមមេត្តាឈប់ហៅខ្ញុំថាJungបែបនេះទៀតទៅ ឈ្មោះរបស់ខ្ញុំJeon Jungkookហើយជួយបន្ថយសម្លេងរបស់នាងផង"Jungkookប្រាប់ទៅនាងព្រោះតែមិនចង់អោយអ្នកណាហៅខ្លួនបែបនេះក្រៅពីមនុស្សដែលជិតស្និទ្ធនឹងខ្លួន

"Jungហ្អិកៗ"សម្លេងត្រហ៊ោយំរបស់រាងតូចTaehyungបានកាត់សម្តីរបស់ពួកគេភ្លាមៗ បង្វែរអារម្មណ៍ពួកគេអោយក្រឡេកទៅមើលភ្លាម Jennaចូលមកដំបូងមិនបានចាប់អារម្មណ៍អ្នកណាឡើយក្រៅពីរាងក្រាស់តែក្រោយឃើញរាងតូចនៅជាមួយព្រមទាំងមានកូនចៅបែបនេះទៀត ផែនការគេមកពង្វក់រាងក្រាស់ប្រហែលជាមិនបានសម្រេចទេ មើលទៅ?

"Taeភ្ញាក់ហើយមែនទេ? អូនឃ្លានឬនៅ?"Jungkookប្រញាប់ទៅរករាងតូចដោយលុតជង្គង់ចុះដើម្បីងាយស្រួលមើលមុខគេ តែគេមិនខ្ចីចាប់អារម្មណ៍អ្នកដែលកំពុងតែស្រែកឡូឡានោះឡើយ

"អូនថ្លង់ពេកទើបភ្ញាក់មក"Taehyungក្រឡេកឃើញកញ្ញាមុខស.កខ្មៅនោះកំពុងតែរញ៉េរញ៉ៃភ្លាមគេក៏យកលេសដើម្បីធ្វើបាបនាងតែតាមការពិតគេឃ្លានទេទើបភ្ញាក់បែបនេះ

"បងសុំទោសណា!!អូនចង់គេងវិញទេហ្អឹម?"Jungkookលើកពររាងតូចឡើងដើរទៅកៅអីធ្វើការនាយវិញប្រៀបដូចជាពរកូនក្មេងតូចមួយយ៉ាងអញ្ចឹង

"អត់គេងទេ!អូនឃ្លានខ្លាំងណាស់"Taehyungយកដៃអង្អែលពោះតិចៗបង្ហាញអោយនាយឃើញថាកំពុងតែឃ្លានពិតមែន

"ញុាំនំរបស់អូនសិនទៅ បងមានការត្រូវដោះស្រាយមួយភ្លេត"Jungkookហុចកញ្ចប់នំទៅអោយរាងតូចដោយហែកអោយរួចជាស្រេចចំណែកTaehyungក្រោយទតួលបានកញ្ចប់នំនៅដៃភ្លាមគេក៏យកមកញុាំតែត្រចៀកវាងវ៉ៃរបស់គេមិនភ្លេចចាំស្តាប់រឿងទាំងនោះឡើយ ដំបូងឃើញនាងមកបែបនេះក៏មានចិត្តប្រច័ណ្ឌខឹងដែរតែពេលឃើញSamកំពុងតែចាប់នាងជាប់បែបនេះទើបធូរស្បើយក្នុងចិត្តខ្លះ

__________________

To Be Continue....✨🐾

@Jane-ជេន

Sorry for late 😥

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now