EP24:រលាកក្រពះ

Start from the beginning
                                    

"អាចង្រៃ ខែនេះឯងមិនបាច់បើកប្រាក់ខែទេ"Jungkookស្រឺតធ្មេញសម្លក់មុខកូនចៅមួយថ្ងៃៗគ្មានធ្វើអីក្រៅពីឌឺដងអោយនាយខឹងឡើយ

"មិនបើកពីចៅហ្វាយក៏បានតែខ្ញុំទៅបើកពីអ្នកប្រុសហើយប្រាប់គាត់ថាចៅហ្វាយមានស្រីទៀត ចាំមើលថាអ្នកប្រុសចាត់ការចៅហ្វាយបែបណាទៅ"Sam

"ឆាប់ចេញទៅធ្វើការរបស់ឯងភ្លាមទៅយើងមិនចង់ឃើញមុខឯងទេធ្វើការមិនចូល"Jungkookមិនចង់និយាយច្រើនព្រោះខ្លាចគេយកទៅប្រាប់រាងតូចពិតមែន ទោះបីគេពេលនេះគេមិនបានទាក់ទងអ្នកណាពិតមែនតែអតីតកាលគេជាមនុស្សប្រុសសាវ៉ាគេខ្លាចថាប្រពន្ធគេជឿសម្តីកូនចៅមែនច្បាស់ជាដេកក្រៅបន្ទប់ជាមិនខាន

"ដល់ម៉ោងប្រជុំហើយនៅធ្វើការអីទៀតចៅហ្វាយ"Samលើកនាឡិកាមើលឃើញថាដល់ម៉ោងប្រជុំទើបមកនិយាយប្រាប់ចៅហ្វាយ ទោះមិនចង់ឃើញមុខក៏ត្រូវតែឃើញព្រោះនាយក៏ត្រូវចូលប្រជុំជាមួយចៅហ្វាយដែរ

Skip ✨

"ពួកយើងសម្រេចអញ្ចឹងចុះ មានអ្វីបន្ថែមទៀតទេ?"ក្រោយពេលចូលប្រជុំជាមួយបុគ្គលិកប្រហែលមួយម៉ោងជាងJungkookក៏និយាយបញ្ចប់កិច្ចប្រជុំ

"គ្មានទេលោកអគ្គនាយក"បុគ្គលិកម្នាក់ក៏និយាយឡើងព្រោះពួកគេអស់អីនិយាយបន្តទៀតហើយ

"បើអស់ហើយបំបែកគ្នាទៅធ្វើការរៀងខ្លួនចុះ"Jungkookនិយាយរួចក៏ដើរចេញពីបន្ទប់ប្រជុំដោយអោយបុគ្គលិកប៉ុន្មានទៀតដើរចេញមកតាមក្រោយ

រុីង រុីង~~

ក្រោយដើរចេញមកមិនទាន់បានប្រាំជំហ៊ានផងទូរស័ព្ទរបស់នាយក៏រោទិ៍ឡើងហើយវាជាលេខរបស់អ្នកផ្ទះទើបនាយប្រញាប់លើកយ៉ាងលឿនដោយសារខ្លាចរាងតូចមានបញ្ហាអ្វី

"អ្នកម៉ាក់"Jungkook

(Jungឆាប់មកផ្ទះមក កូនTaeក្អួតឡើងសន្លប់បាត់ហើយ)Ms Jeonនិយាយឡើងរួចទាំងសម្លេងស្លន់ស្លោរបស់គាត់រឹតតែធ្វើអោយនាយបារម្ភកាន់តែខ្លាំង

"ម៉ាក់Callហៅគ្រូពេទ្យទៅភូមិគ្រិះទៅកូនកំពុងតែត្រឡប់ទៅវិញហើយ"Jungkookនិយាយបណ្តើររត់សំដៅទៅរកឡានយ៉ាងលឿនធ្វើអោយបុគ្គលិកក្នុងក្រុមហ៊ុនច្រួលច្របល់ភ្លាមពេលឃើញនាយរត់ទៅលឿនដល់ថ្នាក់នេះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now