EP18:រោគចិត្ត

Start from the beginning
                                    

"គេដឹងហើយថាយើងនិងជាកូនសំណព្វ"Jungkookលើកដៃទៅច្បិចចុងច្រមុះសឹមលូកដៃលេងជាមួយនិងសាច់ទ្រូងពើកៗរបស់ប្រពន្ធនាយវិញ

"Jungអូនឃ្លាន"Taehyungពេបមាត់យកដៃអង្អែលពោះចុះឡើងៗបញ្ជាក់ថាខ្លួនឃ្លានពិតមែនព្រោះមិនទាន់បាយព្រឹកនៅឡើយព្រោះតែរវល់តែគេងលក់ស្រួលឥឡូវក៏ដល់ម៉ោងបាយថ្ងៃទៀតទៅហើយ

"ទៅងូតទឹកសម្អាតខ្លួនសិនទៅចាំមកនាំអូនទៅរកអីញុាំ"Jungkookងើបឈរទាំងអាក្រាតបង្ហាញរាងកាយហាប់ណែនចំពោះមុខរាងតូចពេញៗតែម្តងរួចក៏ឈោងដៃយកកន្សែងមករុំចង្កេះដើម្បីបិទបាំងល្វែងខាងក្រោមព្រោះនៅយូរខ្លាចប្រពន្ធនាយស្ទះស្លាប់ មើលចុះគ្រាន់តែប៉ុណ្ណឹងមុខក្រហមដូចម្ទេសទុំទៅហើយ

"ហើុយ រោគចិត្តខ្លាំងណាស់"Taehyungយកដៃបិទភ្នែកព្រោះតែមិនចង់ឃើញរាងកាយសុិចសុីពោពេញទៅដោយសាច់ដុំឃើញហើយចង់តែលោតទៅខាំអោយដាច់គេ ក្រឺតខ្លាំងណាស់!

"ឈរស្រាតអោយមើលប៉ុណ្ណឹងសោះថារោគចិត្តចុះយប់មិញគេហៅថាអីវិញ?"Jungkookយកកន្សែងមករុំខ្លួនអោយប្រពន្ធរួចក៏លើកបីសម្តៅទៅបន្ទប់ទឹកព្រោះគេដឹងច្បាស់ហើយថារាងតូចដើរមិនរួចទេទើបគេស្ម័គ្រចិត្តបីទៅដោយខ្លួនឯង

"បងឈប់និយាយភ្លាមទៅប្រយ័ត្នអូនទះមាត់បងបែក"Taehyungងើយមុខសម្លក់នាយដោយសារតែក្រឺតនិងនាយជាខ្លាំងធ្វើដូចជាខ្វះរឿងនិយាយណាស់មកនិយាយរឿងដែលកើតឡើងយប់មិញទៅវិញ

"Taeបងសួរអូនមួយបានទេ?"Jungkookក៏ចោទសួរឡើងក្រោយពេលចូលត្រាំទឹករួចរាល់ដោយមានប្រពន្ធនៅអង្គុយពីមុខនាយ

"បងចង់សួរអីក៏សួរមក"Taehyungនិយាយតែមាត់តែដៃវិញកំពុងតែយកស្បែមកដុះលើស្បែករបស់គេជារឿយៗ

"អូនជាOmegaមែនទេ?"Jungkookក៏ចោទដួរឡើងក្រោយពេលមានការអនុញ្ញាតពីសមីខ្លួនរួចរាល់ គេឆ្ងល់តាំងពីយប់មិញមកម្ល៉េះប៉ុន្តែមិនទាន់បានសួរអោយច្បាស់ប៉ុន្តែសំណួរនេះធ្វើអោយអ្នកដែលកំពុងតែដុះខ្លួននោះបែមកសម្លឹងមុខនាយទៅវិញ

"គឺអូន..."Taehyungងាកមកសម្លឹងមុខនាយទាំងមានអារម្មណ៍ខុស ព្រោះតែខ្លួនបានលាក់បាំងពីអត្តសញ្ញាណរបស់ខ្លួន

"ថ្នាំដែលអូនលេបរាល់ថ្ងៃមិនមែនជាវីតាមីនទេមែនទេ?"Jungkookនិយាយមួយៗច្បាស់ៗធម្មតាៗមិនគំហកមិនឡូឡាអ្វីទាំងអស់គេគ្រាន់តែចាំស្តាប់ចម្លើយរបស់រាងតូចតែប៉ុណ្ណោះ

"ត្រូវហើយអូនជាOmegaពិតមែនអោយអូនសុំទោសណាដែលមិនបានប្រាប់មកពីរឿងនេះ កុំខឹងអូនអីណា"Taehyungពេបមាត់ស្រក់ទឹកភ្នែកចុះព្រោះតែខ្លាចថានឹងត្រូវនាយស្តីបន្ទោសដែលខ្លួនហ៊ានលាក់បាំងរឿងនេះទៅនាយ

"កុំយំអីបងមិនបានខឹងអូនទេបងគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ ឈប់យំទៅ ទោះរឿងជាវាជារឿងធំហើយមានគ្រោះថ្នាក់ដល់អូនពិតមែនតែបងសន្យាថានិងការពារអូនអោយបាន"Jungkookយកដៃទៅជូតទឹកភ្នែកដែលស្រក់ចុះពីកែវភ្នែករាងតូចព្រមទាំងនិយាយលួងលោមនឹងគេផងដែរ

"អូនសុំទោស"Taehyungអោនទៅជ្រប់មុខនិងកញ្ចឹងករបស់នាយ ពោលពាក្យសទោសមិនឈប់

"បងមិនបានខឹងទេឈប់យំទៅក្មេងឆ្លាត"Jungkookយកដៃអង្អែលខ្នងគេដើម្បីចង់លួងគេមិនចង់អោយគេយំបន្តទៀត

"ឈប់យំហើយ"Taehyungលើកដៃទៅវាសទឹកភ្នែកចេញពីមុខហើយសើចស្រស់ដាក់នាយដូចគ្មានអ្វីកើតឡើង

"បានហើយសម្អាតខ្លួនទៅ ឆាប់បានញុាំបាយ"Jungkookសម្អាតខ្លួនរួចរាល់ក៏បីប្រពន្ធចេញទៅរួចដាក់អោយគេអង្គុយនៅលើពូកទុកអោយនាយជាអ្នករៀបចំគ្រប់យ៉ាងអោយ

"បងទៅម្នាក់ឯងទៅ អូនមិនចុះទៅទេ"Taehyungតបទៅអ្នកដែលកំពុងតែយកអាវសឺមីធំវែងមកពាក់អោយខ្លួននិងមានខោខ្លីរលុងត្រឹមភ្លៅមួយផងដែរ

"ហេតុអី?"Jungkook

"បងមើលទៅស្នាមគ្រប់កន្លែងហើយអូនក៏ដើរមិនរួចទៀត បងទៅម្នាក់ឯងទៅហើយយកអីអោយអូនញុាំផង"Taehyungលើកដៃស្លាកស្នាមពាសពេញរាងកាយដោយសារតែស្នាដៃរបស់ស្វាមីកំហូចនេះដោយទឹកមុខមើលមិនយល់តែគ្រាន់តែនិយាយដល់រឿងញុាំបែជាញញឹមយ៉ាងស្រស់ទៅវិញ នេះឬអ្នកខ្លាចធាត់មិនហ៊ានញុាំច្រើនខ្លាចគីឡូនោះ?

"ចាំនៅនិងហើយបងទៅយកអោយអញ្ចឹង"Jungkookញីសក់ក្បាលរាងតូចរួចដើរទៅស្លៀកពាក់មុននឹងចុះទៅខាងក្រោមរកអីញុាំ

__________________

To Be Continue......✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now