"អ្នកម៉ាក់អត់ទោសអោយកូនសិនមក កូននឹងងើប"Jungkookមិនព្រមងើបតែបែជាងើយក្បាលទៅសុំទោសម៉ាក់នាយទៅវិញ គិតមើលថាមានកូនណាល្អដូចនាយឬអត់? ម្តាយខឹងបន្តិចបន្តួចប៉ុណ្ណោះតែខ្លួនក៏សុខចិត្តមកលុតជង្គង់អង្វរម្តាយបែបនេះ
"ម៉ាក់មិនបានខឹងកូនឡើយ ងើបមកណាកូន"Ms Jeonលើកកូនអោយអង្គុយនៅកៅអីមួយទៀយក្បែរខ្លួនគាត់នោះ
"មិនបានខឹងហេតុអ្វីក៏រត់ចេញក្រៅម្នាក់ឯងបែបនេះ?"Jungkook
"ម៉ាក់មិនចង់រំខានកូននឹងប្រពន្ធហើយចង់ចេញមមស្រូបយកខ្យល់អាកាសផង"Ms Jeonញញឹមអង្អែលដៃកូនប្រុសថ្នមៗ
"អរ បាទអ្នកម៉ាក់"Jungkookលឺហើយធ្វើជាភ្ញាក់ផ្អើលនិងហេតុផលដែលម្តាយខ្លួនលើកមកកុហកខ្លួន
"ជើងកូនឈឺដែរទេ? ម៉ាក់នាំកូនទៅលាងរបួសណា"Ms Jeonងើបឈរនាយដៃកូនប្រុសអោយទៅតាមខ្លួនតែក៏ត្រូវនាយចាប់អោយមកអង្គុយវិញ
"អ្នកម៉ាក់កូនមិនបានឈឺអីឡើយ អ្នកម៉ាក់កុំបារម្ភពេក"Jungkook
"តែមិញនេះ...."Ms Jeonមិនទាន់បញ្ចប់ប្រយោគផងនាយក៏ចូលមកកាត់ទៀត
"អ្នកម៉ាក់កូនដឹងថាម៉ាក់បារម្ភកូនតែកូនមិនបានកើតអីពិតមែន"Jungkookនិយាយមួយៗច្បាស់ៗអោយម្តាយស្តាប់ គ្រាន់តែលុតជង្គង់ប៉ុណ្ណឹងសោះធ្វើដូចធំដុំណាស់អញ្ចឹង ប្រពន្ធគេវៃផងគក់ផងនៅតែមិនឈឺចុះសម្បត្តិត្រឹមលុតជង្គង់ប៉ុណ្ណឹងអាចធ្វើអីគេបាន
"អញ្ចឹងក៏អញ្ចឹងទៅ"Ms Jeon
"កូនស្រឡាញ់ម៉ាក់"Jungkookផ្តេកក្បាលនិងទ្រូងគាត់យកដៃអោបចង្កេះគាត់យ៉ាងណែនថែមទៀតផង
"ម៉ាក់ក៏ស្រឡាញ់កូនដូចគ្នា"Ms Jeonថើបសក់ក្បាលកូនប្រុសបន្តិចរួចយកដៃអង្អែលក្បាលកូនថ្នមៗ
"កូនTaeមកឈរអីត្រង់នេះ?"Mr Jeonដើរចេញមកពីក្នុងផ្ទះក៏ឃើញកូនប្រសារកំពុងតែឈរសម្លឹងទៅសួនផ្ការទាំងញញឹមញញែមមិនឈប់
"គឺនោះអីលោកប៉ាឃើញទេ?"Taehyungលើកដៃចង្អុលទៅម្តាយកូនមួយគូរកំពុងតែអោបគ្នា
"មានរឿងអីមែនទេ?"Mr Jeonដែលមិនដឹងរឿងឃើញបែបនេះក៏ចម្ងល់លោតឡើងមកភ្លាមៗព្រោះសុខៗម៉ែកូននេះមកអង្គុយអោបគ្នាបែបនេះ
ESTÁS LEYENDO
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021
EP16:ខ្ញុំនឹងព្យាយាម
Comenzar desde el principio
