EP13:ខ្លាចប្រពន្ធ

Start from the beginning
                                    

"ឯងហ៊ានថាអោយប្រពន្ធឯងសិនទៅចាំអោយយើងថាអិយប្រពន្ឌយើងដែរ"Mr Jeon

"ខ្លាចប្រពន្ធ"Jungkook

"លោកប៉ា Jungkookអញ្ជើញពិសារអាហារពេលព្រឹក"Taehyungដើរចេញមកកាត់ចង្វាក់អ្នកទាំងពីរឈ្លោះគ្នា

"បាទបងទៅហើយ"Jungkookរត់ទៅអោបចង្កេះប្រពន្ធរួចដើរតាមពីក្រោយប៉ាខ្លួន

"មុខអាអត់ខ្លាចប្រពន្ធ ប្រពន្ធហៅបន្តិចត្រឹកៗរត់ទៅរក"Mr Jeonចូលមកអង្គុយលើកៅអីរបស់ខ្លួនរួចក៏និយាយពាក្យឌឺដងដាក់កូន

"មិនចង់ឈ្លោះ អូនហា៎ញុាំអានេះទេ បងចាប់អោយ"Jungkookពេបមាត់ងាកចេញពីប៉ាម៉ាក់ខ្លួនរយចបែរមកនិយាយជាមួយTaehyungជាមួយសម្លេងយ៉ាងស្រទន់ផ្អែមរលួយនោះ

"បងញុាំខ្លួនឯងអោយតែហើយទៅអូនចេះរកឆាប់ខ្លួនហើយ"Taehyungដាក់មួយម៉ាត់ធ្វើអោយនាយមិនហ៊ានមាត់ត ដាក់រាងតូចវិញ

"ខ្លាចប្រពន្ធដូចតែគ្នាទេអាកូនប្រុស"Mr Jeonសើចលឺៗដាក់កូនប្រុសមើលចុះប្រពន្ធនិយាយប៉ុណ្ណឹងសោះស្ងាត់មាត់ឈឹងទៅហើយ

"បងស្ងាត់មាត់ហើយញុាំបាយរបស់បងភ្លាមទៅ"Ms Jeonថាអោយភ្លាមទើបស្ងាត់មាត់នាំគ្នាបរិភោគអាហាររបស់ខ្លួនរៀងៗខ្លួន

Skip ✨

"លោកប៉ាអ្នកម៉ាក់ កូនមាសកូនពេជ្រមកដល់ហើយ"លឺតែសម្តីនេះមកដឹងស្រាប់ហើយថាគ្មានអ្នកណាក្រៅពីKim Taehyungកំពូលកូនពៅនេះឯង ដើរមិនទាន់ដល់ខាងក្នុងផងសម្លេងមកមុនបាត់ទៅហើយ

"ព្រះៗ កូនTaeម្តេចក៏ស្រែកលឺៗម្ល៉េះ?"Ms Kimលើកដៃរឺតទ្រូងព្រោះចង់គាំងបេះដូងពេលឃើញកូនខ្លួនដើរចូលមក

"កូនខ្លាចម៉ាក់មិនដឹង"Taehyungដើរទៅអោបម្តាយហើយស្ញេញដាក់គាត់យ៉ាងទំនង

"នេះបើម៉ាក់មានជម្ងឺបេះដូងអីអាចគាំងស្លាប់ដោយសារតែសម្លេងរបស់កូននិងហើយ"Ms Kim

"អូនTaeមកលេងម៉ាក់មែនទេ?"Jinដើេចេញពីផ្ទះបាយមកក៏ឃើញរាងតូចកំពុងតែអង្គុយអោបម្តាយដូចកូនក្មេងទុកអោយប្តីសម្លឹងមើលកាយវិការទាំងនេះម្នាក់ឯង

"បងថ្លៃ នេះបងមកពីពេលណា Taeនឹកបងណាស់"Taehyungរត់ទៅអោបJinមួយទំហឹងធ្វើអោយគេទប់ខ្លួនមិនចង់ជាប់

"បងមកដល់ម្សិលមិញនេះឯង បងក៏នឹកTaeដូចគ្នា"Jinលើកដៃអោបតបរួចនាំគ្នាដើរទៅអង្គុយលើសាឡុង

"ហេតុអីបងមិនប្រាប់Tae?"Taehyung

"បងចង់ទៅរកអូនដែរតែNamjoonមិនទាន់ទំនេរ"Jinនិយាយប្រាប់ហេតុផលរបស់គេទៅរាងតូច មែនហើយKim Seokjinជាគូរដណ្តឹងរបស់Namjoonគេបានទៅរស់នៅប៉ារីសបាន2ឆ្នាំក្រោយពេលភ្ជាប់ពាក្យរួចប៉ុន្តែឥឡូវគេក៏ត្រឡប់មករស់នៅកូរ៉េវិញដើម្បីរៀបចំរឿងពិធីមង្គលការខ្លួនផងនិងមើលហាងរបស់ខ្លួនផង

"អ៎ បាទ"Taehyung

"បងសុំទោសណាដែលមិនបានចូលរួមមង្គលការTae"Jin

"មិនអីទេ បងមករស់នៅទីនេះអូនសប្បាយចិត្តហើយ"Taehyung

"នៅឬ ស្វាមីរបស់អូន?"Jin

"បាទខ្ញុំគឺស្វាមីរបស់Tae"Jungkookញញឹមតបដាក់គេយ៉ាងស្រស់

"បាទ"Jin

"បងJin ចុះរឿងហាងរបស់បងនោះ?"Taehyungប្រញាប់សួររករឿងហាងភ្លាមព្រោះអីដឹងទេ? ក៏ព្រោះតែហាងរបស់JinគឺជាហាងCakeនោះអី ចំណែកCakeហាងរបស់Jinឆ្ងាញ់ជាប់មាត់តែម្តង

"បងបើករាល់ថ្ងៃតើ បងដឹងហើយថាអូនសួរនេះព្រោះតែអូនចង់ញុាំ"Jin

"ហិៗ បើបងដឹងបែបនេះក៏ល្អស្រួលទៅរកញុាំមិនអស់លុយ"Taehyung

"ក្មេងក្បាលខូច"Jin

ពួកគេក៏នាំគ្នានិយាយគ្នាពីនេះពីនោះរហូតដល់ថ្ងៃត្រង់ទើបត្រឡប់វិញព្រោះJungkookត្រូវទៅធ្វើការរបស់គេ

__________________

To Be Continue.....✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now