ភាគទី18: ធ្វើសរសៃ🌚

Start from the beginning
                                        

    <<បងចង់នាំអូនមកស្គាល់កន្លែងដែលមនុស្សធំគេមកសប្បាយផឹកសុី សង្គមនេះអ្វីក៏មានដែរ បើមិនដែលមកទេ ប្រាកដជាត្រូវគេកុហករហូតហើយ>>

    វាត្រូវណាស់ សង្គមមនុស្សអ្វីក៏មានដែរ មើលតែមួយផ្នែកគឺឃើញតែភាពស្រស់ស្អាតប៉ុណ្ណោះ តែនៅពីក្រោយវា នៅមានការឈឺចាប់ ទុកវេនាជាច្រើន ការតស៊ូដើម្បីអាចរស់រាន ទោះជាត្រូវប្រថុយដាក់ទុកអ្វីគ្រប់យ៉ាងដែលមានក៏ដោយ នេះក៏មកពីពាក្យថា"លុយ"។

    មិនចាំយូរSugaបោះជំហានវែងៗចូលទៅខាងក្នុងដោយមានJiminតាមពីក្រោយ។ នៅខាងក្រៅពោរពេញទៅដោយមនុស្សប្រជ្រៀតគ្នា ខ្លះអង្គុយផឹកស្ងាត់ៗ ខ្លះរេរាំតាមចង្វាក់តន្ត្រីបែកញើសខ្ចាយ អ្នកខ្លះទៀតសង្ងំមើលគេឯង មានpartyតិចតួចរាំច្រៀងសើចសប្បាយ ភ្លេងចាក់ដាក់កប់ៗរកនិយាយគ្នាមិនបានពន្លឺអំពូលគ្រីស្តាល់បាញ់ឆ្វាចសព្វទៅកន្លែង។
    
     សម្រាប់មនុស្សដែលចូលចិត្ត វាគឺជាកន្លែងបញ្ចេញកំហឹង លំហែខួរក្បាល បន្ធូរអារម្មណ៍(សុីចុកអីនឹងកុំឆ្ងល់😅) តែចំពោះក្មេងប្រុសស្លូតបូតដូចJiminវាក្លាយជាឋាននរកសម្រាប់មនុស្សឈ្លក់វង្វេងជាមួយភ្លើងតណ្ហា កន្លែងដែលមានគេបង្កររឿងកាប់ចាក់គ្នារបស់ពួកក្មេងស្ទាវទៅវិញទេ។

    ខណៈដែលរកតុអង្គុយស្រួលបួលហើយ Sugaចាប់កម្ម៉ង់មុន <<ឲ្យស្រាក្រឡុកពីរកែវមក>>

    <<អេស៎ នរណាប្រាប់ថាអូនចេះផឹកស្រា?>>

    រាងក្រាស់ចម្លែកចិត្តងាកមកបើភ្នែកធំៗដាក់គេទាំងសួរត្រឡប់មកវិញ<<នេះអូនមិនចេះផឹកទេហ្អេស៎?>>

    <<អត់ទេ! អូនញុាំតែទឹកផ្លែឈើនិងទឹកដោះគោប៉ុណ្ណោះ>>

    <<សាកផឹកទៅ!>>

    <<អត់! នេះបងចឹងបំពុលក្មេងហេ្អស?>>Jiminស្រែកគំហកដាក់អ្នកដែលបញ្ចុះបញ្ចូលឲ្យសាកអ្វីដែលគេស្អប់បំផុត មិននឹងបន្តទៅសួរអ្នកទទួលភ្ញៀវនៅចំពីមុខវិញ <<មានទឹកក្រូចឬទឹកដោះគោទេ?>>

    បុរសពាក់អាវ.សសម្លុសអៀមពណ៌ខ្មៅ ដែលជាអ្នកចាក់ស្រាក៏តបមកវិញតាមចរឹកអ្នកទម្លាប់ធ្វើការក្នុងក្លិប ដឹងស្រាប់ហើយថាពួកនឹងមិនសូវចេះផ្អែមពិរោះទេ ព្រោះអ្នកដែលមកទីនេះសុទ្ធតែពួកជនអន្ធពាល ល្មោភកាម <<គ្មានទេ! ឯងចូលមកមានមើលផ្លាកនៅមុខក្លិបឬអត់ អាក្មេងនេះល្ងង់ហើយភ្លើទៀត ប្រហែលឯងទើបមកលើកទៅមួយហើយ ទីនេះមានតែស្រា ចង់ផឹកទឹកដោះគោ ទៅរកស្រីបានម្នាក់ហើយសុំគេផឹកទៅ!>>

    ពាក្យដែលធ្លាប់ប្រើមកជាយូរឆ្នាំរបស់បុរសម្នាក់នោះ ក៏ចូលមកឆាបឆេះត្រចៀករាងតូចក្ដៅងើង អត់ទ្រាំជេរមិនបានដោយឃ្លាមើលងាយយ៉ាងធ្ងន់ធ្ងរ<<នែ៎ យើងមកមើលគេធម្មតាៗ ចាំបាច់និយាយឈ្លើយម្ល៉េះ? ពួកអារោគចិត្ត!>>

    <<អាក្មេងម្សិលម្ង៉ៃ បើមិនទាន់ដឹងអី កុំមកជេរយើងផ្ដេសផ្ដាស តិចបានអំណោយដបជាប់ក្បាលទៅ!>>

    <<អាមនុស្សឈ្លើយ! ឯងព្រហើនខ្លាំងណាស់!>>

    កាលបើឃើញទំនាស់រវាងគេទាំងពីរបែបនេះ នាយក៏ចូលទៅចាប់ក្រសោបរាងកាយJiminជាប់ព្រមទអាឱនខ្សឹបដាក់ត្រចៀកគេកុំឲ្យបង្កររឿង ព្រោះមិនដឹងថាមានគ្នីគ្នាជើងកាងប៉ុន្មាននាក់ទេ<<Jimin! ស្ងាត់ទៅ ពួកនេះទុកចិត្តមិនបានទេ ប្រយ័ត្នគេវ៉ៃស្លាប់ទាំងពីរឥឡូវហើយ>>

    <<លែងអូន! អូននឹងប្រដៅអាម្នាក់នេះម្ដង!>>រាងស្ដើងព្យាយាមរើបម្រាស់ចេញពីរង្វង់ដៃរឹងមាំរបស់Suga លោតចុះឡើងគិតចង់ហក់ទៅរំសាយកំហឹងជាមួយបុរសមាឌធំដែលឈរនៅទ្រឹងព្រមដោយទឹកមុខជះរាងសង្ហា អាស៎ ចាឡំ😅 ជះភាពឃោរឃៅក្នុងកែវភ្នែកមុតស្រួចដែលហាក់ចង់ហែកសាច់គេទាំងរស់ចឹង។

    មិនបាច់ឲ្យអាល្អិតមាត់ដាចជេរគេអស់ចិត្តឡើយ បុរសដដែលងាក.កជាសញ្ញដល់ក្មេងប្រុសមួយក្រុមដែលមានកាន់ដំបងដែក ផ្តុំក្បាលគ្នាមួយហ្វូងរង់ចាំចាត់ការពួកដែលចង់មកកូរក្លិបនេះជាប្រចាំ<<ពួកឯង! ជួយធ្វើសរសៃឲ្យភ្ញៀវពិសេសបន្តិចមក>>

    ជនពាលទាំងនោះស្ទុះងើបពីកៅអីសំដៅមករកកម្លោះទាំងពីរដោយអមនឹងស្នាមញញឹមដ៏ឃោរឃៅ កាច់ដៃកាច់ជើងជាស្រេចចាំទទួលរាក់ទាក់គេមួយកំផ្លេ។ ម្ដងនេះJiminចាប់ផ្ដើមស្លេកមុខ វង់នេត្រ្តាបើកធំៗមាត់ញ័រតតាក់ញោចរាងកាយទៅពួនពីក្រោយរាងក្រាស់ដែលខំនិយាយសម្រួលទៅកាន់អ្នកទាំងនោះ <<មានរឿងអីនិយាយគ្នាសិនក៏បាន ធ្វើបែបនេះវាខាតកម្លាំងចោលទទេ ប្អូនខ្ញុំមិនសូវដឹងអីទេ ជួយសម្រួលគ្នាទៅ>>

     នឹកមិនដល់ថាពាក្យសម្ដីរបស់Sugaមុខឌឺក៏មានប្រសិទ្ធភាពអាចរំដោះខ្លួនចេញពីកណ្ដាប់ដៃពួកក្មេងទំនើងអស់នោះបានមែន ថែមទាំងជួនដំណើរក្មេងទាំងពីរដោយរន្ទះជើងម្នាក់បន្តិចៗតាំងពីរខាងក្នុងរហូតខ្ទាតមកដល់មាត់ទ្វារស្ទើរបាក់ចង្កេះងើបដើរត្រដរជួយគ្រាគ្នាមើលផ្លូវមិនចង់ឃើញ ផ្ទៃមុខខំថ្នាក់ថ្នមស្រមោចមិនដែលឲ្យខាំផងក៏បានភ្លក្សរសជាតិបាតស្បែកជើងពាន់ឆ្នាំរបស់តាមក្មេងចិញ្ចើមផ្លូវ លាយឡំនឹងអនុស្សាវរីយ៍ដែលត្រូវគេវ៉ៃលើកទីមួយយ៉ាងពេញក្រអៅបេះដូងមិនអាចបំភ្លេចបាន។🤣
_________
By Berry 💕

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now