EP5:សត្រូវ

Start from the beginning
                                    

"អរគុណ"Taehyungនិយាយចប់ ក៏នាំគ្នាញុាំអាហារបន្តដោយគ្មាននិយាយអ្វីមួយម៉ាត់

"សំណាងណាស់បានជួប Jeon Jungkookនៅទីនេះ?"ក្រោយញុាំអាហាររួចរាល់រៀបនិងគិតលុយក៏មនុស្សប្រុសម្នាក់ដែលជាសត្រូវរបស់Jungkookក៏ដើរចូលមក

"ហើយវាយ៉ាងម៉េច?"Jungkookតបទាំងមិនចង់ព្រោះគេមិនដែលត្រូវគ្នាជាមួយគេម្នាក់និងឡើយ

"យើងគ្រាន់តែរាក់ទាក់ប៉ុណ្ណោះ អីយ៉ានេះជាអ្នកណាហ្នឹងស្អាតខ្លាំងណាស់"Minjuក៏ដើរមកច្បិចចង្ការបស់Taehyungធ្វើអោយកំហឹងរបស់ Jungkook& Taehyungកើនឡើងជាលំដាប់

"ដកដៃដ៏គម្រក់របស់ឯងចេញពីប្រពន្ធយើង ឯងគ្មានសិទ្ធិមកប៉ះគេឡើយ"Jungkookងើបឈរដើរទៅរុញអ្នកកម្លោះនោះចេញទាំងមុខមាំ

"អីយ៉ាប្រពន្ធផងមែនទេ នេះឬអគ្គនាយកក្រុមហ៊ុនផលិតទឹកអប់ដ៏ល្បីជុំវិញពិភពលោកបែរជាមករៀបការជាមួយមនុស្សប្រុសទៅវិញ" Minju

"យើងរៀបការជាមួយអ្នកណាក៏គ្មានទើសក្បាលរបស់ឯងដែរ Lee Minju"Jungkookនិយាយចប់ក៏ដាក់លុយលើតុរួចទាញដៃTaehyungដើរចេញទៅបាត់ទុកអោយអ្នកកម្លោះMinjuក្តាប់ដៃខឹងម្នាក់ឯង

+In Car

"ក្រែងពេលជួបយើងឯងឆ្នាស់ខ្លាំងណាស់មែនទេ ចុះហេតុអីពេលនេះអោយគេមកប៉ះពាល់តាមចិត្តបែបនេះ?"Jungkookអង្គុយស្តីអោយអ្នកដែលអង្គុយអោនមុខចុះនៅម្ខាងទៀត

"ខ្ញុំគិតថាគេជាមិត្តលោកទើបមិនចង់អោយមានរឿង"Taehyungអោនមុខចុះតបទាំងសម្លេងតិចៗ

"ឯងមិនឃើញថាគេចង់មករករឿងយើងទេមែនទេ?"Jungkook

"ឃើញហើយខ្ញុំក៏ចង់ថាអោយដែរ តែលោកចេះតែមកកាត់ខ្ញុំហើយអូសខ្ញុំមកបាត់អោយខ្ញុំធ្វើយ៉ាងម៉េច?"Taehyungងើបមុខឡើងនិយាយតបត និងនាយ

"បើជួបវាលើកក្រោយដើរចេញទៅ កុំនិយាយជាមួយវាអី"Jungkook

"ហេតុអ្វី?"Taehyung

"គេជាសត្រូវរបស់យើងហើយគេក៏ដឹងថាឯងជាប្រពន្ធយើងបែបនេះឯងគ្មានសុវត្ថិភាពឡើយ"Jungkookនិយាយបណ្តើរក៏បើកឡានចេញទៅបណ្តើរ

"សត្រូវ? លោកជាម៉ាហ្វៀមែនទេ?ចប់ហើយៗម៉ាក់អើយហេតុអីអោយកូនរៀបការជាមួយម៉ាហ្វៀរបែបនេះ? ចុះបើខ្ញុំធ្វើអីអោយលោកទាស់ចិត្តលោកយកខ្ញុំទៅសម្លាប់ទេ? លោកកុំសម្លាប់ខ្ញុំអីណាបើលោកខឹងណាស់យើងលែងលះទៅកុំសម្លាប់ខ្ញុំអី.."Taehyungអង្គុយរៀបរាប់ស្រមើស្រមៃធ្វើអោយអ្នកម្ខាងទៀតអស់សំណើចមិនស្ទើរ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now