EP4:ជួបជុំ

Start from the beginning
                                        

"មកដល់ហើយមែនទេ អាសម្លាញ់?"Mr Kimដើរចេញមកទទួលព្រមទាំងអោបមិត្តរបស់ខ្លួនដោយក្តីនឹករលឹកផងដែរ

"ឯងក៏ឃើញ បើមិនមកដល់ស្មានតែឃើញយើងនៅទីនេះមែនទេ?"Mr Jeon

"យើងសួរយកគួរប៉ុណ្ណោះ"Mr Kim

"ជម្រាបសួរអ៊ុំប្រុសអ៊ុំស្រី"Jungkookក៏ចូលខ្លួនមកនិយាយគួរសមដាក់អ្នកទាំងពីរ នេះណាទម្រាំតែមកបានប៉ាម៉ាក់គេត្រូវគម្រាមហត់មាត់ខ្លាំងប៉ុណ្ណា

"បាទ/ចាសក្មួយ"Mr Kim&Ms Kim

"នាំគ្នាអង្គុយលេងខាងក្នុងសិនទៅ"Ms Kimក៏និយាយឡើងព្រោះឃើញឈរយូរណាស់ហើយ

"ចុះកូនTaeនៅឯណា?"ក្រោយមកដល់បន្ទប់ទទួលភ្ញៀវ Mr Jeonក៏សួរព្រោះមិនឃើញរាងតូច

"កូននៅបន្ទប់រៀបចំខ្លួនអ៎នោះមកដល់ហើយ"Ms Kimនិយាយរួចក៏ក្រឡេកឃើញកូនពៅចុះពីលើផ្ទះមកជាមួយនិងសម្លៀកបំពាក់យ៉ាងស្រស់ស្អាត

"ជម្រាបសួរអ៊ុំប្រុសអ៊ុំស្រី សុំទោសដែលធ្វើអោយអ្នកទាំងអស់គ្នាចាំយូរ"Taehyungដើរមកដល់ក៏អោនគោរពរាងចំណាស់ទាំងពីរ

"លោក/ឯង"Taekookក៏បន្លឺឡើងព្រមគ្នាក្រោយសម្លឹងមើលមុខគ្នាចំ នេះជាស្អីហេតុអីក៏គេទើបតែឈ្លោះគ្នារឿងដើរប៉ះគ្នាថ្ងៃមុនហើយគេត្រូវមករៀបការជាមួយគ្នាបែបនេះទៀត ព្រហ្មលិខិតលេងសើចជាមួយគេខ្លាំងណាស់!

"នេះពួកកូនស្គាល់គ្នាមែនទេ?"Ms Jeonក៏សូរឡើងក្រោយឃើញកូនៗភ្ញាក់ផ្អើលពេលឃើញមុខគ្នាបែបនេះ

"កូនជួបគ្នាដោយចៃដន្យនៅផ្សារទំនើបប៉ុណ្ណោះ"Jungkook

"កូនJungទៅផ្សារទំនើបធ្វើអីកូន?"Ms Jeon

"កូនមានការងារបន្តិចបន្តួចនៅទីនោះ"Jungkook

"នាំស្រីទៅសោះធ្វើឯងអីណា"Taehyungដាក់ខ្លួនអង្គុយក្បែរJungkookព្រោះគ្មានកន្លែងអង្គុយឡើយក្រៅពីទីនេះ ចំណែកឯមាត់ក៏និយាយខ្សឹបៗតែមិនគេវផុតពីត្រចៀករបស់ពួកគេបានឡើយ

"បានការអីមែនទេកូន?"Ms Kim

"គ្មានអីទេអ្នកម៉ាក់"Taehyung

"ស្គាល់គ្នាអោយហើយទៅមិនយូរទេពួកកូននិងរៀបការជាមួយគ្នាហើយ"Mr Jeon

"បាទ"Taehyungតបទាំងមុខស្អុយ ការជាមួយអ្នកណាមិនការ មកការជាមួយអាប្រុសមាត់ដាចទៅវិញ

  ពួកគេក៏នាំគ្នានិយាយរឿងរៀបការរបស់កូនៗហើយញុាំអាហារពេលល្ងាចរួចរាល់ក៏ដល់ពេលដែលគ្រួសារJeonត្រូវត្រឡប់ទៅវិញដូចគ្នា

"យើងទៅសិនហើយសម្លាញ់ អរគុណសម្រាប់អាហារមួយពេលនេះ"Mr Jeon

"មិនអីទេ យើងរីករាយជានិច្ច"Mr Kim

"អញ្ចឹងយើងលាទៅសិនហើយជួបគ្នាថ្ងៃក្រោយ"Mr Jeon

"សុខសប្បាយតាមផ្លូវ"Mr Kim

"ជម្រាបលាអ្នកទាំងអស់គ្នា"Jungkook

"ចាស ក្មួយ"Ms Kim
ក្រោយនិយាយគ្នាលាគ្នារួចរាល់ពួកគេក៏ត្រឡប់ទៅភូមិគ្រិះវិញបាត់។

#New Day

"កូនJungមកមានការអីមែនទេ?"Ms Kimបម្លឺឡើងក្រោយឃើញអ្នកកម្លោះមកដល់ផ្ទះខ្លួនទាំងព្រឹកបែបនេះ

"គឺអ្នកម៉ាក់អោយមកទទួលTaeទៅរើសចិញ្ចៀន"Jungkook

"អង្គុយលេងសិនទៅម៉ាក់ទៅមើលគេសិន មិនទាន់ក្រោកផងមិនដឹង"Ms Kim

"ម៉ាក់មានអីញុាំទេ កូនឃ្លានហើយ"សម្លេងនេះហើយជាសម្លេងកម្លោះតូចTaehyungដើរចុះមិនទាន់មកដល់ផងសម្លេងមកដល់មុនបាត់ហើយ នេះចុះមកភ្លាមក៏ស្រឡាំងកាំងមិនស្ទើរ ទាំងមិនទាន់ងូតទឹក សក់ក៏មិនទាន់សិត មុខក៏មិនទាន់លុប ដើរមកទាំងសភាពបែបនេះអោយអនាគតស្វាមីឃើញ ចប់ហើយយកមុខទៅទុកនៅឯណាទៅKim Taehyungអើយ!!

"កូនTaeស្លាប់ហើយៗ នេះកូនចេះចុះមកទាំងបែបនេះទៅកើត ស្លាប់ហើយកូនម្តាយ"Ms Kim

"ខ្ញុំសុំទោស ខ្ញុំទៅងូតទឹកមួយភ្លេត"Taehyungនិយាយរួចក៏រត់ទៅខាងលើបាត់

"ចាំបន្តិចទៅណាក្មួយ គេតែងតែបែបនេះពេលយប់មិនចង់គេងទេដល់ព្រឹកឡើងក៏មិនចង់ក្រោកបែបនេះ"Ms Kim

"បាទ មិនអីទេ"Jungkook

ប្រហែល15នាទីTaehyungចុះមកជាមួយនិងអាវសដៃវែងខោខូវប៊យរលុងៗរួចក៏ដើរទៅអង្គុយជិតអ្នកម្តាយ

"ប្រញាប់ទៅៗកូនបងចាំយូរហើយ"Ms Kimឃើញកូនមកដល់ភ្លាមក៏ដេញទៅភ្លាមដោយសារតែក្រែងចិត្តកូនប្រុសគេអោយមកអង្គុយចាំបែបនេះ

"ទៅណាម៉ាក់?"Taehyungចោទសួរទាំងមុខឡេឡឺ អម្បាញ់មិញរវល់តែខ្មាសគេភ្លេចសួរថានាយមកធ្វើអីទៅហើយ

"ទៅរើសចិញ្ចៀនរៀបការហ្នឹងហើយ"Ms Kim

"អញ្ចឹងខ្ញុំទៅសិនហើយ"Taehyung

"ខ្ញុំលាសិនហើយអ៊ុំស្រី"Jungkookក៏ងើបឈរឡើងអោនគោរពអ្នកម្តាយបន្តិចក៏នាំគ្នាដើរចេញទៅបាត់

_____________________

To Be Continue.....✨🐾

@Jane

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now