សម្លេងម្ខាងទៀតដែលស្ដាប់ទៅគ្រលរហាក់ដូចជាមនុស្សវ័យកណ្ដាលដែរ តបមកកាន់នាងវិញបែបបញ្ជា<<ល្អណាស់! ត្រូវដើរតាមនាងគ្រប់ទីកន្លែង បើអាចកុំភ្លេចឆែកទូរស័ព្ទនាងផង ITរបស់នាងពូកែយ៉ាងនេះ មើលទៅខ្ញុំត្រូវទុកចិត្តទាំងស្រុងហើយ>>
Janeលួចញញឹមតិចៗមុននឹងនិយាយបន្តដោយក្ដីរំភើបពីការសរសើររបស់អ្នកដែលកំពុងឆ្លើយឆ្លងជាមួយខ្លួន<<ហុឹក..ហុឹក.សរសើរពេកហើយ ការពិតគឺលោកមានភ្នែកមុតចេះរើសយកមនុស្សខ្លាំងដូចខ្ញុំទៅវិញទេ>>
<<ហាសហា៎ ត្រូវហើយៗ ធ្វើការទៀតចុះ សង្ឃឹមថាលុយមួយកញ្ចប់មិញនេះវាគ្រប់គ្រាន់ទៅសម្រាប់នាងហើយ>>
<<កុំបារម្ភអី បាច់ធំយ៉ាងនេះ ខ្ញុំនៅទិញមីបានច្រើនកេសទៀតឯណោះ>>នាងនិយាយបណ្ដើរ ក៏ទាញយកស្រោមសំបុត្រដែលពេញណែនដោយក្រដាសប្រាក់ដែលនាងមិនសូម្បីតែធ្លាប់គិតថាបានកាន់ពីមុនមកឡើយ
<<អូ៎ ខ្ញុំត្រូវទៅហើយ តាំងចិត្តធ្វើការឮទេ!>>
<<ចាស៎ លោក>>ចប់ត្រឹមនាងក៏ដាក់ចុះ ទាំងដោយឮសម្លេងកោះហៅរបស់Fariពីចម្ងាយដូចមាន់បាត់កូនចឹង។
<<Jane! កាហ្វេយើង ស្អែកបានផឹកឬអត់>>
<<ចាស៎ រួចហើយៗ ខ្ញុំលើកទៅហើយតើអ្នកស្រី>>នាងប្រញាប់ញាត់កញ្ចប់នោះចូលទៅក្នុងហោប៉ៅអាវវិញយ៉ាងលឿន រួចស្ទុះលើកពេងកាហ្វេដើរចូលទៅធ្វើដូចធម្មតា។
<<រវល់ធ្វើស្អី យូរម្ល៉េះ?>>
<<មិញនេះម៉ាក់ខ្ញុំទូរស័ព្ទមក>>
<<អឺ! ចឹងមិនអីទេ បានហើយទៅណាក៏ទៅៗយើងចង់សម្រាកបន្តិច>>
<<ចាស៎ ចាហ្វាយ បើមានការអីអាចហៅខ្ញុំបាន>>ផុតសម្ដី នាងក៏ឈានជើងចេញពីបន្ទប់ធំទៅតុធ្វើការតូចរបស់ខ្លួននៅមិនប៉ុន្មានពីទីនោះ
___________
សឹងតែភ្លេចពីកម្លោះទាំងពីរដែលបានឱកាសដើរលេងយ៉ាងមានក្ដីសុខមិនគិតខ្វល់ពីអ្នកណាទាំងអស់ទៅហើយ។ រាងតូចដាក់ខ្លួនយ៉ាងស្រាលៗលើបង់ពណ៌សមួយឃ្លាតពីចិញ្ចើមផ្លូវនៃធ្លាសួនសាធារណៈចំកណ្ដាលក្រុង។
Jiminសម្លឹងទៅមើលក្មេងតូចៗដែលរត់លេងជាមួយបងប្អូនរបស់ពួកគេយ៉ាងរីករាយ ភាពស្ងប់ស្ងាត់ក៏ចាប់ផ្តើមចូលមកកាន់គំនិតរបស់នាយកម្លោះ គេបន្លឺឡើងតិចៗដោយក្ដីស្រងេះស្រងោច<<អូនមិនដែលសូម្បីតែចេញមកខាងក្រៅជាមួយគ្រួសារបែបនេះទេ ប៉ាឲ្យអ្នកបើកឡានជួនមកសាលាហើយក៏មកទទួលវិញតាមម៉ោងចេញ ក្រុមហ៊ុនប៉ានៅទីណា ធំឬអត់ក៏អូនមិនដែលដឹងផង ពីតូចដល់ធំប៉ុននេះ អ្វីដែលអូនស្គាលច្បាស់បំផុតគឺទីធ្លាផ្ទះ បន្ទប់គេងបួនជ្រុង មិត្តដែលល្អបំផុតគឺម៉ាក់និងអ៊ំៗដែលធ្វើការក្នុងផ្ទះ>>
ឮពាក្យពេចន៍កម្លោចអារម្មណ៍បែបនេះហើយ Sugaចាប់ផ្ដើមគិតពីអតីតកាលរបស់ខ្លួនដែលមិនខុសគ្នា គេហាក់ភ្ញាក់ខ្លួនព្រើត ងាកទៅមើលទឹកមុខស្ងួតហែងរបស់អ្នកម្ខាងទៀត។
តែវេលានេះមិនមែនជាពេលត្រូវមកគិតពីរឿងឈឺចាប់ទាំងអស់នឹងឡើយ នាយក៏ចាប់ផ្ដើមដុតJiminដោយដូរប្រធានបទផ្សេងវិញ <<ហុឹក..ហុឹក..កំសត់យ៉ាងនេះហេស៎ ចុះកាលលើកមុនដែលទៅdateជាមួយនាងច្រម៉ក់នោះ រកផ្លូវទៅយ៉ាងម៉េច?>>
<<គ្មានអីពិបាកផង Google Map អាចជួយបានគ្រប់ពេលវេលា>>រាងតូចញញឹមចុងមាត់ ឌឺទៅវិញបន្តិចមុននឹងតប
<<ដើម្បីស្រីម្នាក់នឹង លះបង់ដល់ថ្នាក់ឆែកផែនទីផងហ៎>>
<<លះបង់អី? ដូចជាគ្មានអីត្រូវខាតផង>>
<<ផ្លូវទៅរកនាងរកឃើញ ចុះផ្លូវមករកបេះដូងបងវិញ រកឃើញឬអត់?>>
<<ហឹស! រកមិនឃើញទេ បេះដូងបងឯងមានមេរោគច្រើនណាស់ ឆែករកទៅខ្លាចខូចទូរស័ព្ទ!>>
<<សម្ដីគ្រាន់ណាស់ នឹងបានតែជាមួយប្ដីទេ អ្នកផ្សេងវិញ ឲ្យរាបដូចកន្ទេល>>
"គ្រូក..!"សម្លេងគ្មានប្រភពច្បាស់លាស់បន្លឺឡើងនៅចន្លោះរាងកាយគេទាំងពីរ មិនបាច់គិតច្រើនរាងក្រាស់ចាប់អូសដៃJiminដើរទៅរកទូលក់អាហារបំពងនៅជិតកន្លែងដែលគេអង្គុយ ជាដើមហេតុដែលធ្វើឲ្យក្រពះរបស់រាងតីចចាប់ផ្ដើមប្រតិកម្មជាមួយក្លិនរបស់ជើងមាន់ក្រឡុកដែលជះមកស្ទើរទ្រាំមិនស្រក់ទឹកមាត់មិនបាន។
<<ញុាំអីសិទៅ! បងនៅស្ដាប់វារោទ៍ដូចកណ្ដឹងសាលាលែងបានហើយ>>
<<ថាឃ្លានដែរទៅ កុំមកធ្វើឯងត្រឹមត្រូវគ្រប់ពេលពេក>>
<<ឈប់និយាយច្រើន តិចយកភ្លៅមាន់ញាត់មាត់ទៅ>>
<<ថាឲ្យតែគេ អាងអូនស្លូត>>នាយកម្លោះមាឌស្ដើងធ្វើមុខជូរបែបងក់ងរប្រលែងឥរិយាបថទៅតាមការអូសទាញរបស់អ្នកខាងមុខ
__________
By: Berry ❤️
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
ភាគទី16: ផ្លូវទៅកាន់បេះដូងបង🥺💗
Start from the beginning
