EP3:ធ្វើចិត្ត

Start from the beginning
                                    

"គិតមើលសិន"ជីមីន

"ក៏បាន តែយប់ណាសហើយគេងទៅអូនសម្លាញ់ Good Night" Yoongiនិយាយរួចក៏អោនថើបថ្ងាសJiminមួយខ្សឺត

"Good Night"Jiminតបរួចក៏បិទភ្នែកសង្ងំគេងទាំងពីរនាក់

Skip ✨

ព្រឹកថ្ងៃថ្មីឈានមកដល់ ពន្លឺព្រះអាទិត្យដែលកំពុងតែរះមកបញ្ចាំងបំភ្លឺផែនដីទាំងមូល បានចាំងចូលមកតាមកញ្ចក់បង្អួចបះចំមុខម៉ដ្ឋរលោងរបស់Taehyungធ្វើអោយគេចាប់ផ្តើមភ្ញោចត្របកភ្នែកឡើងដើម្បីទទួលយកថ្ងៃថ្មី

"ព្រឹកលឿនម្ល៉េះ ទើបនឹងដេកអម្បាញ់មិញសោះ"Taehyungបើកភ្នែកព្រឹមៗមាត់រអ៊ូមិនដាច់ដោយសារតែយប់មិញរវល់តែគិតរឿងរៀបការផងធុញពេកក៏យកទូរស័ព្ទមកលេងហ្គេមជ្រុលម៉ោងដល់ម៉ោង2មិនទាន់ដឹងស្អីផងដល់ម៉ោងងើបបាត់ហើយ

តុក តុក~~~

"កូនពៅមាសម្តាយក្រោកឬនៅកូន?"នេះហើយជាសម្លេងម៉ោងរោទិ៍របស់រាងតូចព្រឹកម៉ោង7មិនទាន់ទេគឺមកគោះទ្វារបន្លឺសម្លេងឡើងមកតែម្តង

"ក្រោកហើយបាទ លោកស្រីជំទាវ"Taehyungដើរទៅបើកទ្វារួចតបទាំងសម្លេងបង្អូសឌឺអ្នកម្តាយ

"ក្រោកល្អហើយ ឆាប់ទៅងូតទឹកទៅអាងចុះមកញុាំបាយ ប៉ាចាំនៅខាងក្រោម"Ms Kim

"បាទ ទៅហើយ"Taehyungដើរទៅខាងក្នុងដើម្បីងូតទឹកសម្អាតខ្លួនមិនខ្ចីបិទទ្វារទុកអោយអ្នកម្តាយជាអ្នកបិទអោយ

+ខាងក្រោម

ក្រោយងូតទឹកសម្អាតខ្លួនរួចTaehyungក៏ចុំមកក្រោមដើម្បីមកស្រស់ស្រូបអាហារពេលព្រឹកតាមបញ្ជារបស់អ្នកម្តាយ បើពួកគាត់មិននៅទេស្មើគេប្រហែលនៅគេងយល់សប្តិផងមិនដឹងព្រោះថាគ្មានអ្នកបម្រើណាហ៊ានទៅដាស់គេឡើយ

"អរុណសួស្តីលោកប៉ាជាទីស្រឡាញ់របស់កូន"Taehyungដើរមកអោបលោកប៉ាទៅថើបថ្ពាល់គាត់ដែលកំពុងអង្គុយចាំនៅតុអាហារព្រមទាំងនិយាយរៀបរាប់យ៉ាងវែងអន្លាយ

"អរុណសួស្តីកូនកំហូច ចង់មានអីមែនទេទើបមកយកចិត្តបែបនេះ"Mr Kimយកដៃអង្អែលក្បាលគេតិចៗ នេះហើយជាចរិករបស់គេអោយតែចង់បានអ្វីមួយគឺមកញិកញ៉ក់ដាក់គាត់ហើយ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now