ភាគទី ៣៨- ជីវិតអូនរស់ដើម្បីបង

2.6K 241 5
                                    

មកដល់មន្ទីពេទ្យដែល ជីមីន ឧស្សាហ៍នាំ ជុងគុគ មកពិនិត្យជំងឺជាប្រចាំនោះ។ ជុងគុគ ត្រូវបានត្រូវគេលើកដាក់នៅលើគ្រែអ្នកជំងឺរួចរុញចូលបន្ទប់សង្រ្គោះបន្ទាន់ជាប្រញ៉ាប់ស្ថានភាពពេលនេះមិនអាចទុកយូរបានទេ។

« ហឹក ហុឺ ជីមីន » ពេលដែល ជុងគុគ ត្រូវក្រុមគ្រូពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់ហើយនោះ រាងស្តើងក៏បែរមកយំនៅចំពោះមុខ ជីមីន ក្នុងចិត្តភ័យខ្លាចតែបាត់បង់គេ។

« កុំយំ អស់អីហើយ មកដល់ដៃពេទ្យហើយ » ជីមីន ទាញរាងតូចមកឱបជាការលួងលមព្រោះឃើញគេយំតាំងពីនៅលើឡាកម៉ោម្លេះ។

« ខ្ញុំភ័យណាស់ ហេតុអីសុខៗគាត់ក៏ខ្លាចជាបែបហ្នឹង » ជីមីន ទាញរាងតូចឲមកអង្គុយរងចាំសិន ហើយក៏ត្រូវ ថេយ៉ុង និយាយទាំងដង្ហើមដង្ហក់ ភ័យខ្លាចជាខ្លាំង ខ្លាចតែ ជុងគុគ មានរឿងអ្វីកើតឡើង។

« មិនអីទេ គេពិតជាមិនអីមេនជឿខ្ញុំទៅ » ភ័យអីតែ ថេយ៉ុង សូម្បីតែ ជីមីន ក៏ភ័យដែល ជំងឺបេះដូងរបស់ ជុងគុគ ឈានពីមួយដំណាក់កាលទៅមួយដំណាក់កាល ខំស្វះស្វែងរកអ្នកបរិច្ចាកបេះដូងឲក៏មិនមានទៀត ពេលនេះគេជួយអ្វីមិនបានពិតមេន។ ជីមីន ក្រសោបប្រអប់ដៃរបស់ ថេយ៉ុង និងនិយាយផ្អែមល្ហែមឲគេជឿទុកចិត្តថា ជុងគុគ ច្បាស់ជាមិនអី ទាំងដែលក្នុងចិត្តគេពេលនេះក៏ព្រួយបារម្ភពីមិត្តមិនស្ទើនោះដែរ។

« ចៅហ្វាយ យ៉ាងម៉េចហើយអ្នកប្រុស ជីមីន » សេម រត់មកត្រហេបត្រហបក្រោយពេលបានទទួលដំណឹងពី ជីមីន ថាចៅហ្វាយរបស់គេចូលសង្រ្គោះបន្ទាន់ធ្វើឲគេភ័យជាខ្លាំងក៏ប្រញ៉ាប់ស្ទុះស្ទាមកមន្ទីពេទ្យទុកប្រពន្ធឲនៅតែអែងនៅឯផ្ទះ។

« នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ » រាងក្រាស់ លើកដៃជោគសក់ក្បាលទៅក្រោយដោយអារម្មណ៍តានតឹង ពេលនេះមិនដឹងថា ជុងគុគ យ៉ាងមិចទេ។

សេម ដាក់គូថអង្គុយចុះក្បែរ ជីមីន ហើយក៏កសម្លឹងមើលទៅ ថេយ៉ុង ដែលអង្គុយបង្ហូរទឹកភ្នែកស្ងៀមស្ងាត់ម្នាក់អែងដោយអាណិតខ្លោចចិត្តបើ ថេយ៉ុង ដឹងថា ជុងគុគ មានជំងឺបេះដូង គេប្រាកដជាឈឺចិត្តបែកទ្រូងស្លាប់ជាមិនខានឡើយ។

អ្នកជំនួស [ complete ✅  ]Where stories live. Discover now