ភាគទី ២៦-បងនឹកអូន

4.6K 355 5
                                    


ថេយ៉ុង បោះជំហ៊ានបើកទ្វារដើរចូលទៅខាងក្នុងភោជនីយដ្ឋានដែលខ្លួនបានមកដាក់ពាក្យធ្វើការ។

« ភ័យណាស់ » ថេយ៉ុង ឈរនៅក្នុងហាងទាំងបេះដូងលោតឌុកដាក់ៗគេលើកដៃស្ទាបទ្រូងខ្លួនអែងដើម្បីកុំអោយអាបេះដូងចង្រៃយ៍នេះវាលោតឮពេក។

« អែងឈ្មោះ ថេយ៉ុង មេនទេ? » បុគ្គលិកស្រីម្នាក់ក៏ដើរមកសួរ ថេយ៉ុង ដែលឈរស្ងៀមៗមិនដឹងត្រូវធ្វើអីនោះ

« បាទ គឺខ្ញុំ » ថេយ៉ុង ឆ្លើយទាំងរដាក់រដុបភ័យៗយ៉ាងមិចមិនដឹងនោះឡើយ តែគេក៏ខំប្រឹងនិយាយទាល់តែចេញ កុំម្នាក់ស្រីដែលឈរទល់មុខនេះគិតថាគេភ័យ

« មកតាមខ្ញុំមក » បុគ្គលិកស្រីនោះនិយាយមួយម៉ាត់ រួចក៏ដើរចេញទៅ ដោយមានរាងសង្ហារដើរតាមពីក្រោយតាំងៗជាប់

មកដល់ខាងក្រោយផ្ទះបាយ ថេយ៉ុង ក៏ឈរសម្លឹងមើលបុគ្គលិកស្រីនោះជាប់ព្រោះគេពិតជាមិនដឹងត្រូវធ្វើអ្វីមេន បានជាឈរស្ងៀមធ្មឹងៗបែបនេះ

« ខ្ញុំឈ្មោះ ផាក យ៉ុងអា ហៅខ្ញុំ យ៉ុងអា បានហើយ ហើយខ្ញុំជាអ្នកបង្រៀនកិច្ចការងារនៅទីនេះអោយអែងដោយផ្ទាល់ មើលដោយយកចិត្តទុកដាក់ផងណា៎ » យ៉ុងអា និយាយមួយៗទៅកាន់ ថេយ៉ុង ដើម្បីអោយគេស្តាប់អោយទាន់ចំណែក ថេយ៉ុហ ក៏ងក់ក្បាលជំនួសការឆ្លើយទើបក្រោយមក យ៉ុងអា ក៏បង្រៀនការងារទៅកាន់ ថេយ៉ុង។

ជុងគុគ កំពុងតែស្ថិតនៅក្នុងក្លឹបរបស់គេ នៅសុខៗគេមកអង្គុយនៅកន្លែងដែល ថេយ៉ុង ធ្លាប់ធ្វើការ។ អង្គុយសុខៗក៏ស្រាប់តែនឹក ក្មេងប្រុសមុខតូចច្រមិចៗនោះឡើង ធ្វើអោយគេញញឹមចេញមកអែងៗដោយស្មានមិនត្រូវ

« បងនឹកអូន » ជុងគុគ ក្រាបក្បាលនៅលើតុធ្វើការនោះ មុននិងនិយាយខ្សឹបៗឮតែម្នាក់អែង

« អូយ » អង្គុយសុខៗ ជុងគុគ ស្រាប់តែស្រែកអូយ លើកដៃមកស្ទាបបេះដូង ដែលឈឺខ្ទោកៗទាំងជ្រួញចិញ្ចើម សុខៗក៏ឈឺឡើងមក គេពិតជាមិនដឹងមកពីមូលហេតុអ្វីនោះទេ។

« អូយ ... » ជុងគុគ ក្រោកឈរលើកដៃទ្ទប់ដើមទ្រូងខាងឆ្វេងទាំងឈឺហួសថ្លែង គេក្រោកដើរឡើងទៅរកទ្វារដើម្បីចេញទៅរកជំនួយ ព្រោះគេមានអារម្មណ៍ថាខ្លួនអែងកាន់តែមិនស្រួលទៅហើយ។

អ្នកជំនួស [ complete ✅  ]Where stories live. Discover now