ជីមីន ឈប់ឡាននៅមុខភូមិគ្រឹះរបស់ ជុងគុគ ចាំអោយសន្តិសុខចេញមកបើកទ្វារអោយគេនិងអាលបានយកឡានទៅចតនៅខាងក្នុង។ ក្រោយពេល ចតឡានអោយបានត្រឹមត្រូវហើយ ថេយ៉ុង ក៏ដោះខ្សែរក្រវ៉ាត់ចេញពីខ្លួនមុននិងបើកទ្វារឡានចុះពីលើឡាន ដើរចូលទៅខាងក្នុងផ្ទះជាមួយ ជីមីន។
« ថេយ៉ុង » គ្រាន់តែឃើញវត្តមាន ថេយ៉ុង ភ្លាមរាងក្រាស់ ជុងគុគ ក៏ស្ទុះក្រោកឈរពីសាឡុងយ៉ាងលឿនមុននិងស្ទុះដើរមករកគេ
« អូនមករកបងមេនទេ? » ជុងគុគ សួរតែត្រេកអរជាខ្លាំងហើយក៏ត្រូវញញឹមហែកមាត់ជាខ្លាំងពេលឃើញគេងក់ក្បាលតបមកខ្លួនវិញ។
« ខ្ញុំទៅធ្វើម្ហូបសិន » ថេយ៉ុង និយាយធម្មតាទៅកាន់រាងក្រាស់មុននិងដើរទៅចង្រ្កានបាយបាត់។
ជុងគុគ តាមសម្លឹងមើល រាងស្តើងដើរទៅដោយស្នាមញញឹមបិទមាត់មិនជិតធ្វើអោយអ្នក សង្ហារ ជីមីន សង្កេតមើលដោយហួសចិត្តមុននិងដើរទៅទះក្បាលគេមួយដៃ។
« អួយ មិចក៏វាយយើង? » ជុងគុគ លើកដៃអង្អែលក្បាលកន្លែងដែលត្រូវអ្នកសង្ហារវាយមុននឹងគំហកច្រឡោតដាក់គេទាំងមុខស្អុយ។
« ចង់វាយយ៉ាងមិច? » ជីមីន ញាក់ចិញ្ចើមតបវិញទាំងឌឺធ្វើអោយ ជុងគុគ ខាំមាត់ក្តៅក្រហាយជាមួយមិត្តរបស់ខ្លួនជាខ្លាំង
« អាអត់ប្រយោជន៍ » ជុងគុគ ជេរប្រទេច ជីមីន ទាំងក្តៅក្រហាយមួយដៃអម្បាញ់មិញនេះគឺឈឺណាស់ បើមិនបានវាយវាវិញក៏បានជេរប្រទេចក៏អស់ចិត្តដែរ។
ថេយ៉ុង ដើរមកដល់ក្រោយផ្ទះបាយក៏ឃើញ បូមមី ឈរនៅទីនេះធ្វើអោយគេមិនហ៊ានចូលទៅឡើយគេឈរស្ងៀមៗសម្លឹងមើលនាងពីក្រោយដោយចិត្តរេរា។
« អូស ថេយ៉ុង មេនទេ? » ថេយ៉ុង ក៏ភ្ញាក់ព្រើតពេលដែលឃើញ បូមមី បែរក្រោយឃើញខ្លួនព្រមទាំងសួរគេទៀត
« បាទ » ថេយ៉ុង ក៏ព្រមដើរចូលទៅចង្រ្កានបាយព្រមទាំងឆ្លើយ បាទ ទាំងញញឹមទៅកាន់ បូមមី ទៀតផង
« ជុងគុគ គេប្រាប់ខ្ញុំអស់ហើយ ខ្ញុំក៏មិនបានទៅថាអ្វីដែលព្រោះពេលនេះខ្ញុំកំពុងមានពរពោះកូនរបស់បង សេម » បូមមី ប្រាប់គេទាំងញញឹម ធ្វើអោយគេគិតថានាងជាមនុស្សល្អណាស់មិនគួរក្លាយជាសង្សារ ជុងគុគ កើតសោះ
YOU ARE READING
អ្នកជំនួស [ complete ✅ ]
Romanceចន ជុងគុគ x គីម ថេយ៉ុង ស្រលាញ់សុខៗក៏ក្លាយទៅជាអ្នកជាប់ឈ្មោះ អ្នកទីបីដោយមិនដឹងខ្លួន ចុងក្រោយក៏បានត្រឹមតែជាអ្នកជំនួសកន្លែងរបស់គេមួយរយៈរួចក៏ចាកចេញវិញពេលដែលម្ចាស់របស់គេត្រឡប់មកយករបស់គេវិញ យើងបានត្រឹមតែមានឈ្មោះជា អ្នកជំនួស របស់គេ។
![អ្នកជំនួស [ complete ✅ ]](https://img.wattpad.com/cover/250777351-64-k782343.jpg)