ភាគទី ២២ - នៅទីនេះហើយ

4.4K 351 16
                                    

ជុងគុគ អង្គុយនៅលើពូកទាំងមានមន្ទិលជាច្រើនក្នុងចិត្តមានសំណួរជាច្រើនថា ថេយ៉ុង ទៅស្គាល់ ជីមីន តាមអ្នកណា? ហេតុអីមើលទៅដូចជាស្គាល់គ្នានិងស្នឹតជាមួយគ្នាម្លេះ

« ឈប់គិត » ជុងគុគ ក្រវីក្បាលនឹងលើកដៃញីសៀតផ្កាបន្តិចទើបគេក្រោកដើរចេញទៅខាងក្រៅចុះទៅខាងក្រោមដើម្បីទៅមើល បូមមី ។

« ជុងគុគ មានរឿងអី? អូនឃើញ ថេយ៉ុង ត្រូវ ជីមីន យកទៅណា » បូមមី លើកដៃចង្អុលទៅខាងក្រៅដែលអម្បាញ់មិញឃើញ ជីមីន កាន់កដៃ ថេយ៉ុង នាំចេញទៅណាបាត់

« បងធ្វើមិចនឹងដឹងទៅ? » ជុងគុគ ឆ្លើយហីៗធ្វើដូចជាខ្លួនមិនបានដឹងរឿងអ្វីសោះទាំងដែលដើមហេតុគឺជាគេវិញនេះ។

« បងឃ្លានទេ? អូនទៅធ្វើអីអោយញាំ »

« អូនចេះធ្វើដែរ? »

« រៀនទៅគឺចេះហើយ » ជុងគុគ ងក់ក្បាលញញឹមតបដាក់ បូមមី រួចនាងក៏ដើរទៅក្រោយផ្ទះបាយដើម្បីធ្វើអាហារអោយ ជុងគុគ ញាំ។

ថេយ៉ុង អង្គុយក្នុងឡានជាមួយ ជីមីន ទាំងយំអណ្តឺតអណ្តក់តឹងទ្រូងអួលណែននិយាយមិនចេញ ចេញតែសម្លេងយំនិងទឹកភ្នែកហូរសឹងតែក្រហមភ្នែក។

« ឈប់យំទៅ វាហួសហើយ » ជីមីន ឈប់ឡានអែបកៀន ហើយបែមុខមកសម្លឹងមើលមុខអ្នកដែលអង្គុយយំឈឺចិត្តរឿងស្នេហា

« បើខ្ញុំដឹងថាគេជាមនុស្សបែបនេះខ្ញុំមិនអោយខ្លួនខ្ញុំទៅគេនោះទេ » ជីមីន មិនមាត់តែក៏អាណិតទើបគេលើកដៃអង្អែលស្មាររាងតូចថ្នមៗលួងលោមអោយគេបានធូរស្បើយខ្លះ

« ទៅយកខោអាវនៅ ខនដូរ សិនតើបានទេ? » ជីមីន ងក់ក្បាលជាការយល់ទើបគេបញ្ឆេះឡានបើកចេញទៅខនដូររបស់រាងតូចដើម្បីទៅយកខោអាវរបស់គេ។

ជីមីន ឈប់ឡាននៅក្រោមខនដូររបស់ ថេយ៉ុង ដែលវាជាកម្មសិទ្ធិរបស់ ជុងគុគ នោះដោយផ្ទាល់។

« ចាំខ្ញុំនៅទីនេះហើយ ខ្ញុំឡើងទៅតែមួយភ្លេតទេ »

« អឹម » ថាហើយ ថេយ៉ុង ក៏បើកទ្វារចុះពីលើឡានដើរទៅខាងក្នុងរកចណ្តើរយន្តចុចទៅជាន់ខនដូរដែលខ្លួនធ្លាប់ស្នាក់នៅ។ ជីមីន គេអង្គុយចុចលេងទូរស័ព្ទដើម្បីរងចាំ ថេយ៉ុង ត្រឡប់មកវិញ។

អ្នកជំនួស [ complete ✅  ]Where stories live. Discover now