ភាគទី7: សារភាពគ្រាដំបូង💗

Comenzar desde el principio
                                        

<<អឹម យើងដឹងតើ គ្រាន់តែចង់ឲប្រាកដ>>

<<លូវប្រាកដចិត្តឬនៅ? បងស្រឡាញ់អូន ស្រឡាញ់ខ្លាំងណាស់!>>និយាយទាំងឱនទៅថើបថ្ងាសរាងស្ដើងរហូតដល់គេយកដៃវាសចេញ

<<បានហើយ! គឺ...គឺអូនក៏ស្រឡាញ់បងដូចគ្នា! ប៉ុណ្ណឹងលែងអូនបាននៅ?>>

<<ក៏បាន តែយប់នេះបងទៅគេងជាមួយណា៎>>

<<តែ....>>

<<ហាមប្រកែក!>>

<<ចាំមើលសិនទៅ>>ថាហើយក៏រត់ចេញទៅ អមនឹងអាការ:បែបអៀនដែលត្រូវគេសារភាពភ្លាមៗចំៗឥតព្រៀងទុកបែបនេះ។
______
មកនិយាយពីនាងប្រពន្ធចុងនេះវិញ នាងខិតខំបញ្ចុះបញ្ចូលលោកផាកឲធ្វើតាមនាងស្ទើររាល់ថ្ងៃ តែពេលខ្លះក៏ត្រូវខកចិត្តព្រោះលោកផាកដូចជាមនុស្សល្អិតល្អន់ដែរ។នៅពេលមួយ នាងក៏ទៅនិយាយជាមួយលោកផាកខណៈដែលគាត់
កំពុងមមាញឹកនឹងការងារនៅមុខកុំព្យូទ័រ
<<លោកបងចា៎! គឺអូនមានរឿងចង់និយាយណា៎>>

<<មានអីសំខាន់ហេស៎!>>

<<គឺចេះទេ ការងារនៅក្រុុមហ៊ុនដូចជាច្រើនណាស់ អូនឃើញបងហត់នឿយរាល់ថ្ងៃ អូន....>>

<<កុំបាច់កាច់កុងច្រើនអី ឆាប់និយាយទៅបងគ្មានពេលច្រើនទេ>>

<<គឺថា អូនចង់ទៅជួយការងារបងនៅក្រុុមហ៊ុន ចង់សម្រាលបន្ទុកបងឲបានខ្លះ>>

លោកផាកបញ្ឈប់ដៃពីកុំព្យូទ័រហើយមកផ្តោតនឹងសម្ដីនាងជាប្រពន្ធវិញ<<នេះអូនពិតជាចង់ធ្វើពិតមែនហេស៎>>

<<គឺពិតមែនណា៎ អូនមិនចង់បងពិបាកពេកទេ វាធ្វើឲអូនយល់ថាខ្លួនឯងគ្មានប្រយោជន៍សោះ>>និយាយយកដៃជូតទឹកភ្នែកសម្ដែងចំពោះមុខលោកផាក

<<អឺម.....ចឹងមិនអីទេ បងយល់ពីបំណងរបស់អូន ស្អែកនេះបងនឹងឲអូនធ្វើជាម្ចាស់ភាគហ៊ុនពាក់កណ្ដាលរបស់បងចុះ ហើយអូនអាចធ្វើការបានហើយ>>

<<បងនិយាយមែនហេស៎ អូន.....អូនពិតជាអរគុណបងណាស់លោកប្ដី>>នាងប្រែជាអររត់ទៅឱបលោកផាកទាំងដែលក្នុងកែវភ្នែកបង្កប់នូវគំនិតបន្តផែនការអីទៀតក៏មិនដឹង។
_____
@School🏫
សម្លេងស្បែកជើងកែងបន្លឺឡើងនៅក្បែរត្រចៀករាងស្ដើងដែលកំពុងផ្ចង់អារម្មណ៍ក្នុងការបញ្ចប់លំហាត់ដែលគ្រូដាក់ឲតាមការសុំរបស់បងប្រុសកម្ជិលរបស់ខ្លួន ស្របពេលនោះមានដៃតូចស្រលូនចូលប៉ះស្មាររបស់គេថ្នមៗអូសចុះក្រោមដល់ចង្កេះ Jiminក៏ប្លែកក្នុងចិត្តព្រោះដៃរបស់Sugaមិនមែនតូចដូចបន្លាក្រូចទេ នេះប្រហែលអ្នកផ្សេង ទើបគេងាកទៅមើលរាងកាយដែលកំពុងសសៀចូលមកក្បែរគេ។

<<គឺនាងទេហេស៎ dohgyung(ដូខ្ជុង)>>

<<យ៉ាងម៉េច ឯងប្រកាន់ដែលខ្ញុំប៉ះឯងហេស៎>>

<<អរ....អត់ទេ គឺខ្ញុំមិនដែលត្រូវអ្នកចម្លែកបែបនេះទេ>>

<<ចឹងគួរសម្គាល់ទុកទៅ មានតែខ្ញុំទេដែលធ្វើបែបនេះដាក់លោក ហើយខ្ញុំអាចជាមនុស្សពិសេសជាងអ្នកផ្សេងដែលអាចប៉ះកន្លែងណាក៏បាននៃរាងកាយលោក>>

<<ខ្ញុំសុំមិនយល់ទេ🤗>>

នាងតូចដាក់ខ្លួនអង្គុយចុះនៅពីមុខរាងនាយកម្លោះទើបបន្ត<<មិនអីទេ បើសិនជាយើងអាចនៅជាមួយគ្នាឲបានយូរ លោកប្រកដជាយល់ពីវាបានច្រើនណា៎>>

<<ខ្ញុំប្រហែលគ្មានពេលទេ សុំទោសផង....>>

នាងក្រមុំរូបស្រស់យកដៃទៅចាប់ដៃJiminមុននឹងប្រើទឹកមុខគួរឲស្រឡាញ់របស់នាងដើម្បីបង្វែអារម្មណ៍គេ<<ណា៎...ណា៎...JiminទៅDateជាមួយខ្ញុំល្ងាចនេះទៅ បានទេ...>>

<<Dohgyungនាងធ្វើអីនឹង ម៉េចក៏និយាយចឹង នាងជាស្រីណា៎>>

<<ខ្ញុំមិនខ្វល់ទេ ឥឡូវទៅជាមួយខ្ញុំឬអត់!>>

<<បើនាងសុំបែបនេះទៅហើយ ហុើយ...មិនអីទេ ខ្ញុំទៅក៏បាន តែមិនបាននៅយូរទេ>>

<<អឹម....ក៏បាន ត្រឹមមួយម៉ោងក៏បាន>>

<<ចឹងចាំជួបគ្នាល្ងាចនេះចុះ>>

<<Okណា៎ ចឹងចាំខ្ញុំផ្ញើរទីតាំងឲ ជួបគ្នាម៉ោង6ល្ងាចនេះ>>ថាហើយក៏ដើរចេញទៅទាំងញញឹមញញែមមិនដាច់ថែមទាំងលួចនិយាយក្នុងចិត្ត "តែប៉ុណ្ណេះយើងនឹងបានបញ្ជាក់ថា យើងជាសង្សាគេហើយ អ្នកណាអាចមិនជឿទៅ ទាំងពីរនាក់ទៅDateជាមួយគ្នាទៅហើយ"
______
ចេញសត្រូវស្នេហាមកហើយ មានអ្នករារាំងមធ្យមទេ ងំុំមានជនទី3នឹងហ្មងហា៎😡
ចាំមើលពីរនាក់នឹង អាពេលធម្មតាឈ្លោះគ្នាបែកទឹកបែកដី ចុះពេលប្រច័ណ្ឌគ្នាម៉េចវិញ សង្ស័យតែដុតផ្ទះចោលលែងបាននៅទេ

សូមអភ័យទោសចំពោះកំហុសឆ្គងពាក្យពេចន៍ផង ភាគនេះជឿថារៀងភ្លាវបន្តិចហើយ😅

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Donde viven las historias. Descúbrelo ahora