ដោយមិនដឹងថាធ្វើអីបាន មានតែយកខ្នើយឱបមកវ៉ៃរំងាប់អារម្មណ៍ <<ស្លាប់ទៅៗ អាមនុស្សរោគចិត្ត អាឡប់ អាឆ្កួត យើងនឹងវ៉ៃឯង វ៉ៃឯងឲងប់ ចាំមើលណា! យើងនឹងប្រាប់ប៉ាឲដេញឯងចេញពីផ្ទះឲបាន ចាំតែមើលទៅ>>និយាយម្នាក់ឯង វ៉ៃខ្នើយរហូតធ្លុះធ្លាយចេញរោមសំឡីមកក្រៅ ហោះហើរពេញបន្ទប់ដែលកាលពីមុនធ្លាប់តែទទែស្អាត តែឥឡូវប្រែជារញ៉េរញ៉ៃ មានអំពូលរាប់សិបអំពូល មានទាំងរបស់ឥតប្រយោជន៍ជាច្រើន រូបគំនូរប្រតេកប្រតាកពណ៌ខ្មៅៗពាសពេញផ្ទៃជញ្ជាំង ដែលសុទ្ធសឹងតែជាស្នាដៃរបស់នាយSuga ជាអ្នកចេញម៉ូតឌីហ្សាញផ្ទាល់🤣។
សម្លេងគោះទ្វាដែលបន្លឺឡើងខ្លាំងៗ ច្បាស់ជារាងក្រាស់ហើយ អមនឹងពាក្យពេចន៍ត្រគោះបោះបោករបស់លោកបងប្រុសSugaមហាល្អ<<បើកទ្វា!!..បើកទ្វាភ្លាម!!..Jiminហា៎ គឺបងណា ឲបងចូលក្នុងផងទៅ....>>(ចុម អាបុិនឹងខ្មោចចូលឬម៉េច ធ្វើឯងណា សម្ដីឡើងផ្អែម កុំប្រាប់ថាមកលួងគេហា៎ Jiminកុំជឿ អាបុិនឹងទុកចិត្តមិនបានទេ!!)
Jiminដែលកំពុងតែបញ្ចេញកំហឹងវក់វីមិនព្រមឈប់ បែរជាភ្លឹកឈរដូចគេចាប់ចង ខំផ្ទៀងត្រចៀកស្ដាប់វាចាអ្នកនៅខាងក្រៅឲច្បាស់ម្ដងទៀត ថាជាសម្លេងអ្នកណាគេ ព្រោះបើជាSugaមិនអាចទៅរួចទេដែលគេចេះនិយាយស្រួលបួលបែបនេះ។
គេចេញទៅបើកទ្វាយឺតៗ អើតមើលម្ចាស់សម្លេង ឫកពាដូចកូនក្មេងឡិកឡក់<<ក្រាក....>>នាយកម្លោះអើតមើលទៅ មានអ្វីមួយមកបាំងមុខគេមើលអីមិនឃើញ ទើបងើបឈរឡើងងើយទៅខាងលើវិញ...
<<រកមើលស្អី!!...>>Sugaឈរទ្រឹងនៅចំពីមុខគេ គម្លាតនៃផ្ទៃមុខ សល់តែ3cmទៀតគឺដល់តែម្ដង😁
<<ហុើុយ.!.. គឺឯងទេហេស៎>>លើកនេះកំហឹងដែលមានក្នុងខ្លួនមិញនេះប្រែទៅជាអៀនរកថាមិនត្រូវដោយការដែលឈរចំពីមុខរាងក្រាស់សែនសង្ហា ភ្នែកតឹងៗ ស្បែកមុខសម៉ត់ខៃ បបូរមាត់ពណ៌ផ្កាឈូករលើបរលោង គួរឲចង់ចាប់ថើបនៅនឹងកន្លែងតែម្ដង ចូលមកកកូរកកាយក្នុងបេះដូងរាងស្ដើងឲធ្លាក់ក្នុងរណ្ដៅស្នេហាដោយមិនដឹងខ្លួន។
រាងក្រាស់សម្លឹងមុខនាយកម្លោះJiminមិនដាក់ភ្នែក ខិតចូលកាន់តែជិត ធ្វើឲរាងស្ដើងបែកញើសសស្រាក់ ខំបិទភ្នែកទម្លាក់ជំហចុះម្ដងបន្តិចៗ ដោយគិតថាគេនឹងថើបមិនខានទេ។💋
Sugaលើកដៃផ្ទាត់ថ្ងាសដ៏ទូលាយរបស់រាងស្ដើងឮលាន់ ផ្លាច់!<<នេះនែ៎!...យ៉ាងម៉េចហាស៎ យើងហៅចង់ផ្ទុះក្រឡើតហើយ ឲឯងបើកទ្វាឲយ៉ាប់ជាងទៅសុំភ្លើងយក្សទៀត>>
<<អូយឈឺ! ឯងលេងខ្លាំងម្ល៉េះ! បើសិនយើងស្នាមលើមុខ ឯងមិនរស់ទេ! អារោគចិត្ត!>>
<<ហៅយើងរោគចិត្តផងហេស៎ ប្រយ័ត្នតែថ្ងៃណាយើងកើតអាជំងឺរោគចិត្តនឹងឡើងមកមែន ឯងនឹងហើយមុនគេ ហុឹស!..កុំសង្ឃឹមរួចខ្លួន!!>>
<<អា........>>
<<បានហើយ!... យើងអស់កម្លាំងណាស់ អរមែន នៅមានកិច្ចការសាលា ជួយធ្វើឲយើងផង>>
<<រឿងអីដែលយើងត្រូវធ្វើឲឯង ដេកចាំទៅ>>
<<បើមិនធ្វើឲទេ ឯងចាំតែមើលទៅ យប់នេះនឹងមានអីកើតឡើង>>Sugaនិយាយបណ្ដើរ ប្រឡេះឡេវអាវម្ដងមួយគ្រាប់ៗ ដោះអាវក្រវាត់ទៅក្នុងទូដែលបើកចំហ24ម៉ោងលើ24ម៉ោងរបស់គេ។ ឡើងទៅគេងលើគ្រែដែលមានពួកពណ៌ខ្មៅ ក្នុងសភាពនៅសល់តែខោជើងវែង នឹងដងខ្លួនសខ្ចីសាច់ដុំកងៗ ឃើញច្បាស់ព្រោះគ្មានសូម្បីតែងាវកាក់មកបិទបាំងឡើយ ការសំខាន់គឺដេកទាំងមិនដោះស្បែកជើងផង។
<<ហុឹស...ស្មានតែយើងខ្លាចឯងហេស៎>>រាងស្ដើងនិទានក្នុងចិត្តម្នាក់ឯង ដោយធុញនឹងមើល សភាពដ៏យ៉ាប់យុឺនរបស់នាយកម្លោះផង ក៏ចេញមកក្រៅបន្ទប់យកខ្យល់អាកាសដើម្បីបំបាត់ភាពស្អុះស្អាប់មិញនេះទៅ។
___________
អឺ....ប្រុងខ្លួនទៅ យប់នេះត្រូវបស់Sugaមិនខានទេ ចាំមើលភាគក្រោយ........នឹងទៅជាយ៉ាងណា🤣
By: Berry
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។
ភាគទី3: អាមេរករឿង🙄
Start from the beginning
