ភាគទី4:ជិតដល់ពេលហើយ

351 45 4
                                    

ក្រោយឃើញនាយកម្លោះបើកឡានចាកចេញផុតពីរបងផ្ទះភ្លាម រាងតូចTaehyungក៏ប្រញាប់បោះជំហានរត់យ៉ាងលឿនសម្ដៅមករកបងស្រីខ្លួនដែលកំពុងអង្គុយយំយ៉ាងញ័រខ្លួនទទ្រើតដោយសារការមើលងាយពីប្អូនថ្លៃដែលត្រូវជាប្អូនប្រុសរបស់ប្ដីខ្លួនឯង

«Tae~ហេតុអ្វីគ្រប់គ្នាមិនយល់ពីបង?ហេតុអ្វីគ្រប់គ្នាគិតថាបងជាអ្នកសម្លាប់ប្ដីខ្លួនឯង ថេយ៍បងមិនយល់ទេ..ហឹុកៗ..ទោះបងជាប្រពន្ធចុងតែបងមិនដែលមានចិត្តឈ្នានីសចង់បានរបស់គេហួសហេតុដល់ថ្នាក់សម្លាប់គេឯងនោះទេ ...ថេយ៍...បងឈឺណាស់ឯងដឹងទេ...ហឹុកៗ»ថេហ្វាយំរៀបរាប់យ៉ាងគួរឲ្យអាណិតជាពន់ពេកទៅកាន់ប្អូនប្រុសតែមួយ ពេលនេះនាងហត់ណាស់គ្មានអ្នកណាទុកចិត្តនាងឡើយ ពួកគេស្អប់នាងណាស់ជាពិសេសបុរសដែលជាប្អូនថ្លៃនេះឯង

«វាមិនអីទេ...បងកុំយំអីគ្រប់យ៉ាងមិនមែនជាកំហុសបងទេ..បងមានខ្ញុំមានថេស៊ូនិងជីមីនបងយ៉ុន យ៉ុនជូនសុទ្ធតែជឿជាក់លើបង ពួកយើងនៅខាងបង ពួកយើងនិងរកឃាតុករសម្លាប់ប្ដីបងឲ្យឃើញ កបន្ទោសខ្លួនឯងទៀតអី..ហឹុក..បងស្រីជឿជាក់លើថេយ៍ណា»ថេយ៉ុងទាញខ្លួននាងយកមកអោបយ៉ាងណែនលាយឡំនិងទឹកភ្នែកស្រក់ចុះមកដំណើរគ្នានិងពន្យល់នាងឲ្យយល់ថានៅមានគេមានកូនមានមនុស្សជាច្រើនដែលទុកចិត្តនិងផ្ដល់កម្លាំងចិត្តឲ្យនាង

«តែថេយ៍~ស្ដាប់បងណា កុំទៅគ្រួសារនោះអី បងមិនចង់ឲ្យក្មេងល្អស្លូតត្រង់ដូចឯងមករងពាក្យមើលងាយដោយសារតែបងនោះទេថេយ៍..វាឈឺចាប់ណាស់ ហឹុកៗ..បងមិនចង់ឲ្យឯងមានគ្រោះថ្នាក់និងរងការប្រមាថពីអ្នកទីនោះទេថេយ៍..កុំទៅអី ត្រឡប់ទៅធ្វើជាតារ៉ាល្បីតាមក្ដីស្រមៃរបស់ឯងវិញទៅកុំខ្វល់ពីបង»ថេហ្វាក្រសោបមុខថេយ៉ុងមុននិងនិយាយបញ្ឈប់គំនិតរបស់គេក្នុងការសងសឹកនិងរកយុត្តិធម៍ឲ្យខ្លួន ព្រោះវាហួសពេលហើយ វាលែងសំខាន់ទៀតហើយសម្រាប់នាង ម្យ៉ាងនាងក៏មិនចង់ឲ្យប្អូនខ្លួនមករងគ្រោះថ្នាក់ដោយសាររឿងនាងដែរ ប៉ុន្តែទោះនិយាយយ៉ាងណាក៏ថេយ៉ុងមុនស្ដាប់គេនូវតែលើកហេតុផលដដែរៗមកនិយាយ

«ខ្ញុំនិយាយច្បាស់ហើយបងស្រី ខ្ញុំមកទីនេះគឺមករកមុខឃាតករ មកដើម្បីការពារមនុស្សដែលខ្ញុំស្រឡាញ់និងសងសឹកមនុស្សដែលមើលងាយពួកយើង បងកុំបារម្ភ ខ្ញុំមិនអីទេទុកចិត្តចុះ មែនហើយនេះយប់ណាស់ហើយបងចូលសម្រាកទៅណា ចំណែកឯងនៅទីនេះសិនហើយ»ក្រោយស្រុះស្រួលគ្នាចប់ ថេយ៉ុងក៏អោបបងស្រីខ្លួនបន្តិចមុននិងរុញនាងទៅមុខបន្ទប់របស់នាងដែលនៅជាន់ផ្ទាល់ដៃមិនពិបាកឡើងចុះហើយនេះជាតម្រូវការនាងស្រាប់មិនចឹងរំខានអ្នកណាឲ្យមកហត់ជាមួយនិងមនុស្សពិការដូចនាង។

You've reached the end of published parts.

⏰ Last updated: Apr 05, 2022 ⏰

Add this story to your Library to get notified about new parts!

•••Instead of love near your heart•••Where stories live. Discover now