ភាគទី1:បើគេមិនឪ្យទៅប្រាប់យើង!?

2K 105 2
                                    


«សួស្ដីបងស្រី អាទិត្យក្រោយនេះខ្ញុំមកកូរ៉េវិញហើយ»
ស្របពេលដែលប្រពន្ធ័ទូរសព្ទបើករាងតូចក៏បន្លឺឡើងជាមួយនឹងសម្លេងស្រទន់ដូចមនុស្សស្រីទៅកាន់អ្នកជាបងប្អូនភ្លោះនឹងគេ ហើយម្នាក់នោះគឺKim Taehyungជាប្អូនប្រុសភ្លោះរបស់Kim TaeFaគេជាមនុស្សប្រុសម្នាក់ដែលចូលចិត្តភាពសប្បាយរីករាយ ជីវិតឯករាជ្យមិនចូលចិត្តអ្នកណាមកកៀបសង្កត់ ចរិករបស់គេគឺប្រែប្រួលតាមសកម្មភាពមនុស្សជុំវិញខ្លួន(កាចឆ្នាស់ម្ដងកាល) បើនិយាយពីរាងកាយវិញបើនិយាយថាសង្ហាគឺមិនត្រូវនោះទេព្រោះរាងកាយគឺដូចមនុស្សស្រីយ៉ាងចឹង ចង្កេះមួយក្ដាប់ រាងតូចច្រឡឹង បបូរមាត់ផ្កាឈូកព្រឿងៗដែលឍមនុស្សប្រុសនឹងមនុស្សស្រីប្រថ្នាចង់បានគេជាគូរអនាគត។ហើយពេលនេះគេគឺរស់នៅទីក្រុងបារីសដែលធ្វើការជាតារ៉ាម៉ូឌែលដែលមានតម្លៃខ្លួនថ្លៃលើសតារាផ្សេងៗព្រោះតែមុខមាត់របស់គេគឺស្រស់ស្អាតហើយសំខាន់គេជាមនុស្សរសរាយរាក់ទាក់ចឹងហើយអ្នកណាៗក៏គេស្រឡាញ់ចូលចិត្តគាំទ្រគេដែរ។

«ហេតុអ្វីក៏មកលឿនបែបនេះTaeឯងថាចាំខែក្រោយបានមកហេតុអីក៏មកអាទិត្យក្រោយវិញបងមិនយល់ពីឯងសោះ»
TaeFaដែលអង្គុយលើរទេះរុញមនុស្សពិការក៏សួរឡើងទៅកាន់ប្អូនប្រុសតែមួយរបស់នាងតាមរយះទូរសព្ទដៃទោះនាងពិការជើងទាំងគូរពិតមែនតែសម្រស់របស់នាងនៅតែស្រស់ស្អាតដដែរតែបែបសុភាពរាបសារទន់ភ្លន់មិនមែនកាចឆ្នាស់ដូចប្អូនប្រុសនាងឡើយមូលហេតុដែលTaeFaពិការជើងគឺដោយសារតែមានឃាតករមិនស្គាល់មុខបានបើកឡានដឹកទំនិញតម្រង់មកបុកឡានដែលគេនឹងស្វាមី(Jeon JungSu)ជិះនោះពេញទំហឹងធ្វើឪ្យស្វាមីនាងបានស្លាប់ចំណែកឯនាងក៏ពិការជើងទាំងគូរដល់បច្ចុប្បន្ន

«គឺថាខ្ញុំចង់មកចាត់ការរឿងរបស់បងឪ្យហើយ ខ្ញុំមិនចង់ឪ្យបងមានបញ្ហាទៀតនោះទេជាពិសេសខ្ញុំចង់ស្វែងរកឃាតករពិតដែលសម្លាប់លោកJungsuនឹងប៉ុនប៉ងសម្លាប់បងនឹងភ្មួយប្រុសខ្ញុំ ខ្ញុំមិនឪ្យពួកដែលធ្វើបាបបងវារស់សុខស្រួលនោះទេបងស្រី »

«Taeបងមិនចង់ឪ្យឯងមកពាក់ព័ន្ធនឹងរឿងរបស់បងនោះទេ បងមិនចង់ឪ្យឯងមានគ្រោះថ្នាក់នោះទេណា»

•••Instead of love near your heart•••Where stories live. Discover now