ម្ចាស់ភូមិគ្រឹះ

2K 120 4
                                    

"យ៉ាងម៉េចហើយ មានរកឃើញតម្រុយអីខ្លះដែលអត់"មេក្រុមបានសួរទៅកាន់គីគ្នាផ្សេងទៀតដែលកំពុងញាប់ដៃក្នុងការស្វែងរករឿងនេះ

"រកបានខ្លះហើយមេក្រុម"រាងតូចក៏បាននិយាយឡើងថែមទាំងញញឹមស្រស់ទៀតផង ពេលនេះគេរកបានតម្រុយខ្លះហើយទោះវាមិនបានច្រើនតែគ្រាន់បើជាងអត់ដែល ពេលដែលលឺរាងតូចនិយាយយាយចឹងភ្លាមមេក្រុមនឹងមនុស្សផ្សេងទៀតក៏បានរត់មកកន្លែងគេ ព្រោះពួកគេរកមិនតម្រុយសូម្បីតែបន្តិច

"និយាយមកថេយ៉ុងថាឯងរកបានអីខ្លះ?"មានមនុស្សប្រុសម្នាក់ក្នុងក្រុមក៏បានអោយរាងតូចនិយាយរឿងដែលគេរកបាន

"ភូមិគ្រឹះនេះបានក៏សាងឡើងជិត១០០ឆ្នាំហើយ ហើយម្ចាស់ភូមិគ្រឹះនេះឈ្មោះចន ជុងហ្គុកជាអ្នកកសាងតែជាអកុសល់ភរិយារបស់លោកក៏បានចែកឋានទៅបាត់ទុកអោយលោកនៅរងទុកខឈឺចាប់តែម្នាក់ឯងរហូតលែងមានសតិគ្រប់គ្រប់ខ្លួន ហើយថែមទាំងសម្លាប់អ្នកបម្រើក្នុងភូមិគ្រឹះនេះចោលទាំងអស់មិនលើកលែងសូម្បីម្នាក់ មុនពេលដែលលោកសម្លាប់ខ្លួនតាមក្រោយលោកក៏បាននិយាយថា មិនថាជាតិនេះឬជាតិមុខលោកនៅតែរងចាំមនុស្សជាទីស្រឡាញ់បង្ហាញខ្លួនអោយលោកឃើញម្ដងទៀត លោកនឹងចាប់ផ្ដើមស្នេហ៍ចាស់ជាមួយម្នាក់នោះ...."និយាយដល់ត្រឹមនេះរាងតូចក៏ឈប់និយាយដូចមានអ្វីមិនអោយគេនិយាយចឹង ទើបធ្វើអោយមនុស្សក្នុងក្រុមឆ្ងល់ឡើងគ្រប់គ្នា និយាយសុខៗហេតុអីគេឈប់និយាយ មានរឿងអ្វីទៀតមេនទេ?

"ឈប់និយាយធ្វើថេយ៉ុង និយាយអោយអស់មកពួកយើងនឹងឆាប់ចាកចេញពីទីនេះ"

"ខ្ញុំមិនដឹងទៀតនោះទេ.."រាងតូចក្រវីក្បាលមិនដឹង អោយគេនិយាយយ៉ាងម៉េចបើគេដឹងតែប៉ុន្នឹង

"បានហើយពួកយើងឆាប់ចាកចេញពីទីនេះទៅ"និយាយចប់មេក្រុមក៏បាននិយាយទៅកាន់ពួកគេអោយឆាប់ចាក់ចេញទៅ ដើរមិនទាន់ដល់មាត់ទ្វារផង ក៏មានអ្វីធ្វើអោយពួកគេសន្លប់ទាំងមិនដឹងខ្លួន ពេលនោះក៏លេចចេញម្ចាស់ភូមិគ្រឹះមកហើយក៏លើកបីកាយតូចដែលសន្លប់មិនដឹងខ្លួននោះចេញបាត់

SKIP

ក្នុងបន្ទប់ដ៏ធំទូលាយមានសម្ភារះនិយមមានរចនាបែបបទបុរាណនាសម័យ1960 គ្រឿងសង្ហារឹមប្រណិតៗដែលមានតម្លៃរ៉ាប់ម៉ឺន មានតែក្នុងបន្ទប់ម្ចាស់ភូមិគ្រឹះនេះប៉ុណ្ណោះដែលមាន កាយតូចស្ដើងបានដាក់ពូកថ្នមៗដោយអតិតស្វាមីកាលពីជាតិមុន លោកម្ចាស់ក៏បានសម្លឹងមើលមុខភរិយាកាលពីជាតិមុនមិនដាក់ភ្នែក។ ស្នាមញញឹមស្រាប់តែលិចឡើងទាំងដែលលោកខានញញឹមមកជាយូរឆ្នាំក៏បានលេចចេញម្ដងទៀត ភ្នែកស្រទន់មើលទៅកាយតូចដែលសន្លប់មិនទាន់ដឹងខ្លួន លោកសប្បាយចិត្តណាស់ដែលភរិយាបង្ហាញខ្លួនអោយលោកឃើញ លោកនឹងចាប់ផ្ដើមស្នេហ៍ចាស់ជាមួយគេម្ដងទៀត

Short Novel 🔞Where stories live. Discover now