កំហឹងស្នេហ៍🔞💔

7.7K 133 0
                                    


អានដោយការទទួលខុសត្រូវ

•ភូមិគ្រឹះត្រកូលអាអ៊ូមិ

ទិដ្ឋភាពដ៏ស្រស់ស្អាតបានបង្ហាញឡើងនៅក្នុងភូមិគ្រឹះត្រកូលអាអ៊ូមិ បរិវេណនៃភូមិគ្រឹះមិនថាខាងក្រៅឬខាងក្នុងនោះទេគឺមានការតុបតែងបានយ៉ាងល្អប្រណិត កម្រាលព្រំពណ៍ក្រហមក្រាលចាប់ពីខ្លោងទ្វារចូលទៅដល់ខាងក្នុង ក្នុងភូមិគ្រឹះលម្អដោយផ្កាស្រស់ៗនឹងគ្រឿងសង្ហាររឹមប្រណិតសុទ្ធសឹងតែជារបស់មានតម្លៃ

ពិតណាស់ ថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យរវាងកម្លោះតូច ថេយ៉ុងលីហ្វាត្រា នឹង រាងសង្ហារ ជេហ្យុងអាអ៊ូមិ ដែលជាកូនប្រុសច្បងនៃគ្រួសារត្រកូលអាអ៊ូមិ…

រាងកាយតូចច្រឡឹងស្ថិតក្នុងសម្លៀកបំពាក់ពណ៍សយ៉ាងស្រស់ស្អាត អង្គុយនៅចំពោះមុខរាងសង្ហារជេហ្យុង អាអ៊ូមិ ញញឹមញញែមដាក់គ្នាទៅវិញទៅមក ម្នាក់ៗរងចាំតែការបំពាក់ចិញ្ចៀនអោយគ្នាតែប៉ុណ្ណោះ…សកម្មភាពរបស់ពួកគេទាំង2ស្ថិតនៅក្រោមក្រសែភ្នែកមួយគូររបស់បុរសម្នាក់ដែលកំពុងតែឈរនៅផ្នែកនៃជាន់ខាងលើប្រើក្រសែភ្នែកយ៉ាងមុនស្រួចទាំងគូររបស់ខ្លួនសម្លឹងមើលមកថេយ៉ុង និងជេហ្យុង ឥតដាក់

« ដល់វេលាដែលពួកកូនត្រូវបំពាក់ចិញ្ចៀនអោយគ្នាហើយ…កូនសម្លាញ់នៅចាំអ្វីទៀតបំពាក់ចិញ្ចៀនអោយគ្នាទៅ! » ក្រោយពីអ្នកស្រីអាអ៊ូមិ នឹង លោកលីហ្វាត្រា ពោលចប់ ជេហ្យុង អាអ៊ូមិ ក៏សម្លឹងមើលមុខដ៏ស្រស់ផូផង់របស់រាងតូចបន្តិចមុននឹងលោដៃទៅចាប់លើកចិញ្ចៀនឡើង ហើយលោដៃចាប់ដៃដ៏ស្រឡូនរបស់ថេយ៉ុងមកបំពាក់ចិញ្ចៀន…

ក្រោយពីជេហ្យុងបានបំពាក់ចិញ្ចៀនអោយខ្លួនរួចហើយ ថេយ៉ុងក៏លោដៃទៅចាប់ដកចិញ្ចៀនចេញពីប្រអប់ ដៃដ៏តូចស្រឡូនលើកឡើងសន្សឹមៗលោទៅចាប់ដៃគេទាំងអារម្មណ៍អៀនខ្មាស់ រៀបថានឹងស៊កចិញ្ចៀនបំពាក់ទៅលើម្រាមដៃគេទៅហើយក៏ស្រាប់តែ….

« អ្អាស៎!!!!! »

រាងក្រាស់សង្ហារ ជុងហ្គុក  មិនដឹងថាគេដើរចុះមកខាងក្រោមតាំងពីពេលណាមកឡើយ គេបានមកចាប់ទាញកន្ត្រាក់ដៃថេយ៉ុងមួយទំហឹងយ៉ាងខ្លាំង អូសទាញ រាងតូច យកចេញទៅខាងក្រៅដោយកំហឹង ដោយទង្វើទាំងនេះពិតជាធ្វើអោយចាស់ទុំសងសាងក៏ដូចជាភ្ញៀវកិត្តិយស នាំគ្នាផ្អើលឆូឆរ ពិសេសគឹជេហ្យុង គេរហ័សស្ទុះក្រោករត់ដេញទៅតាមរាងក្រាស់ដែលត្រូវជាប្អូនប្រុសរបស់ខ្លួនយ៉ាងលឿន ទុកអោយចាស់ទុំនៅសម្របសម្រួលជាមួយភ្ញៀវកិត្តិយស…

Short Novel 🔞Where stories live. Discover now