☙ភរិយាលោកប្រធានាធិបតី☙

2K 151 8
                                    

        ភរិយាលោកប្រធានាធិបតី(Episode9)

« ខ្ញុំមកដល់ហើយ » មិនទាន់អញ្ចើញឲ្យចូលក្នុងផងនារីម្នាក់ នេះ បានមកដល់មុនអ្នកបម្រើទៅទទួលទៀត
តើនាងជាអ្នកណាទៅណ៎ ?  មានទាំងវ៉ាលី និងឥវ៉ាន់ជាច្រើន ទៀត ថែមទាំងស្លៀកពាក់ សំពត់ខ្លីត្រឹមជង្គង់ ពាក់អាវចងបូរ មើលទៅដូចជានៅក្មេងអាយុពេញវ័យ  ប៉ុន្តែសំឡេងវាចា និងរឹកពារមើលទៅ ដូចជាកាចឆ្នាស់ឆ្នើម ចៃដន្យអីក៏ល្អម្ល៉េះ ថេយ៉ុងក៏ដើរមកដល់ល្មមដូចគ្នា គេទាំង ពីរនាក់ កំពុងឈរសម្លឹងមើលលើមើលក្រោមទៅវិញទៅមក និងក្រសែភ្នែកមិនចាញ់គ្នា   ធ្វើឪអ្នកទស្សនាដែលមាន លោកស្រីចន ជេន មីនយូ ម៉ែដោះ រងចាំមើលថានឹងមានអ្វីកើត ឡើងបន្តទៀត

( តើនាងជាអ្នកណា ? មើលទៅនាងដូចជាវ័យក្មេងណាស់ ខ្ញុំនឹកមិនឃើញទេព្រោះខ្ញុំមិនដែលឃើញនាងពីមុនមក ក៏មិនដែលធ្លាប់ជួបគ្នាដែល មើលទៅមិនសត្រូវអីនឹងគ្នាទេ ប៉ុន្តែមើលក្រសែភ្នែកដែលនាងសម្លឹងមករកខ្ញុំចុះ … ) គេមើលបណ្តើរគិតក្នុងចិត្តបណ្តើរ គេមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តឡើង

« សួស្តី ចា៎    ខ្ញុំឈ្មោះថា ជុងហ្គីអាចហៅខ្ញុំថាហ្គីៗ ប្ញក៏
អ្នកនាងហ្គីក៏បាន ចា៎ »  នារីខាងនេះបានបញ្ចេញវាចា ទន់ភ្លន់ និយាយម៉ាត់ៗទៅកាន់រាងតូចនិងអ្នកគ្រប់គ្នា ព្រមទាំង ញញឹមបន្តិច

« អ្នកនាង ហ្គី!!…» ថនគ្រាន់តែឮឈ្មោះភ្លាម នាងក៏លាន់ មាត់ទាំងសប្បាយចិត្ត

« ជេន ឯងនៅឪ្យស្ងៀមទៅ » លោកស្រីចន គំហកដាក់នាងជេន បន្តិច នាងក៏នៅស្ងៀមមិនហ៊ានមាត់កទៀតទេ

« មិននឹកស្មានថាមានអ្នកចាំខ្ញុំសោះ» ជុងហ្គីតបទៅវិញទាំង ញញឹមស្រស់ ( ផែនការជិតចាប់ផ្តើម ហើយ ) ប៉ុន្តែ ស្រីម្នាក់ នេះគិតក្នុង ចិត្តទាំងមានល្បិចកល

( ជេនស្គាល់នាង ប្ញមួយក៏នាងជា… មិនអាចទេ ខ្ញុំគិតច្រើន ទេដឹង ) រាងតូចគិតក្នុងចិត្តទាំងមិនយល់ ដោយមិនចង់គិតច្រើន ក៏តបទៅវិញធម្មតា

« បាទសួស្តី ខ្ញុំគឺ … »

«  អ្នកប្រុសថេយ៉ុង »   គេនិយាយមិនទាន់ចប់ផង អ្នកខាងនេះក៏ ងាកមកនិយាយកាត់មុនទៅហើយ

Short Novel 🔞Where stories live. Discover now