SUGAR DADDY 🔞💦

6.1K 74 0
                                    

បញ្ជាក់:មានពាក្យសម្តីមិនសមរម្យ បើមិនពេញចិត្តសូមធ្វើការអូសរំលង🙏💜

  

ម៉ោង 5 ល្ងាច…
ឡានទំនើបពណ៌សសេរីចុងក្រោយបង្អស់ កំពុងតែរត់ចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ជើងស្រឡូនទាំងគូរបស់រាងតូច សុខជីនដែលជាម្ចាស់ឡានទំនើបបោះជំហានចេញពីឡាននាំយករាងកាយស្រឡូនស្រឡៅដែលគ្រងដោយឈុតឯកសណ្ឋានជាសិស្សសាលា។ជីនទាញកាតាបរៀនមកស្ពាយខាងក្រោយខ្នង រួចដើរសម្តៅចូលទៅខាងក្នុងភូមិគ្រឹះដោយទឹកមុខញញឹមប៉ប្រឹម

"អ្នកប្រុសតូច!! លោកប្រុសប្រាប់ថាពេលអ្នកប្រុសត្រឡប់មកពីសាលាវិញឱ្យប្រញាប់ទៅជួបគាត់នៅក្នុងបន្ទប់" សម្លេងគ្រលររបស់ស្ត្រីវ័យចំណាស់ម្នាក់បន្លឺកាត់ដំណើររបស់រាងតូចឱ្យងាកមកចាប់អារម្មណ៍លើពាក្យសម្តីរបស់គាត់ទៅវិញ

"លោកប៉ាមានអ្វីជាមួយខ្ញុំមែនទេ??"  ជីនសួរត្រឡប់ទៅកាន់គាត់វិញជាមួយនឹងចម្ងល់លោកប៉ារបស់ខ្លួនមិនដែលមានកាយវិការបែបនេះ
 
"ខ្ញុំមិនដឹងដែរ ប៉ុន្តែឃើញទឹកមុខរបស់គាត់មិនសូវជាល្អប៉ុន្មានទេ"
 
"បាទ"
………
តុក!! តុក!!

ឡើងមកដល់ខាងមុខបន្ទប់កំលោះតូច សុខជីនគោះទ្វារបន្ទប់តិចៗឱ្យសញ្ញាបញ្ជាក់ដល់លោកប៉ាដែលនៅខាងក្នុងបន្ទប់ មុននឹងបើកទ្វារយឺតៗដើរលបៗចូលទៅខាងក្នុងបរិវេណបន្ទប់

"មកដល់ហើយ!?" ណាមជូនដែលមាននាមជាប៉ាចិញ្ចឹមរបស់រាងតូច គីមសុខជីនបន្លឺសម្លេងគ្រលរឡើងកំបុតៗហាក់ប្លែកខុសរាល់ដងធ្វើឱ្យគេភ័យបុកពោះភឹបៗទឹកមុខប្រែស្លេកស្លាំង

"បាទ!! លោកប៉ាមានអ្វីនិយាយជាមួយខ្ញុំមែនទេ??"
ជីនប្រឹងទប់សម្លេងកុំឱ្យញ័រ កែវភ្នែកថ្លាឆ្វង់ទាំងគូបិទចុះមិនហ៊ានសម្លឹងមើលមុខរបស់អ្នកជាប៉ាចំៗ
 
"មើលរូបនេះទៅ!!" ណាមជូនដកយករូបថតជាច្រើនសន្លឹកចេញពីក្នុងហោប៉ៅអាវក្រហ្សេររបស់ខ្លួនបោះទៅលើពូកឱ្យរាងតូចមើលវាដោយផ្ទាល់

"លោកប៉ាខ្ញុំ…" ជីនរអាក់រអួលបកស្រាយមិនចេញខណៈពេលដែលមើលរូបថតទាំងនោះហើយ វាជារូបរបស់ខ្លួននិងសិស្សច្បងកំពុងតែអង្គុយនិយាយគ្នាបែបស្និតស្នាលនៅក្នុងហាងកាហ្វេមួយកន្លែង
 
"ប៉ាប្រាប់ឯងប៉ុន្មានដងហើយ ថាកុំទៅពាក់ព័ន្ធគ្នាជាមួយនឹងអាម្សៀរនោះ ហេតុអ្វីក៏ឯងមិនស្តាប់ប៉ាសោះអញ្ចឹង" ណាមជូនស្តីឱ្យរាងតូចប៉ាច់ៗដោយមិនថ្នមសម្តី ក្នុងទ្រូងគេក្តៅប្រៀបដូចជាភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ

Short Novel 🔞On viuen les histories. Descobreix ara