☙ភរិយាលោកប្រធានាធិបតី☙

1.5K 113 3
                                    

ភរិយាលោកប្រធានាធិបតី ( part 13 )

« ហីយ៉ា !!! សុភាពបុរសទាំងពី កុំឈ្លោះគ្នាអី » បុរសរាង សង្ហារ រួសរាយញញឹមស្រស់ បាននិយាយយ៉ាងទន់ភ្លន់ ព្រម ទាំងដើរមកសំដៅតម្រង់មកពួកគេទាំងពីរ

« ចំណែកអ្នកទាំងអស់គ្នា អញ្ចើញតាមសប្បាយរៀងខ្លួនចុះ រឿងខាងណេះ ពួកយើងនឹងដោះស្រាយ » បន្ទាប់ដើរមកដល់ គោលដៅហើយនាយក៏ងាកទៅ និយាយចំពោះមុខគ្រប់គ្នា ហើយក៏បែរមកវិញ

« មិនមែនជារឿងរបស់លោកទេ »

« មែនហើយ !! លោកនិយាយត្រូវ មិនមែនជារឿងរបស់ខ្ញុំទេ ប៉ុន្តែអ្នកទាំងពីរ ឈ្លោះគ្នានៅក្នុងហាងរបស់ខ្ញុំ ក្នុងនាមខ្ញុំជា ម្ចាស់ហាង មិនអាចឈរឱបដៃមើល សុភាពបុរសទាំងពីឈ្លោះគ្នា នៅក្នុងហាងរបស់ខ្ញុំ ដោយមានការចាប់អារម្មណ៍ ឪ្យ គ្រប់គ្នាមើល បើខ្ញុំជាម្ចាស់ហាងនៅទីនេះទៅហើយ ខ្ញុំនឹងមក ដោះស្រាយថាមានរឿងអ្វីកើតឡើង ចំពោះអ្នកទាំងពីរ » តាម ពិតគឺជា មីនយ៉ុនហ្គី ថ្ងៃនេះនាយនៅក្នុងហាង ចៃដន្យនាយស្គាល់ ប្រពន្ធមិត្តភក្តិនាយឃើញមានរឿងកើតឡើង ជាមួយអ្នកណាមិនដឹង?

« ... » រាងតូចមិនមាត់មិនករ ឈរស្ងៀម ក្តាប់ដៃយ៉ាងណែនទ្រាំខាំមាត់សង្កត់ចិត្ត

« អ្នកប្រុសខាងណេះ មិនអីទេ!? »

« អរគុណលោកដែលខំមកដោះស្រាយ ប៉ុន្តែពួកយើងដោះស្រាយរួចហើយ មិនអីនោះទេ បើសិនចង់បានរូបថតនេះ ឯងត្រូវតែមកជួបខ្ញុំថ្ងៃស្អែក នៅម៉ោង៦ ល្ងាច កន្លែងចាស់ » បុរសម្នាក់នោះ គេប្រែជា និយាយធម្មតាធ្វើ ដូចគ្មានរឿងអ្វីកើតឡើង ហើយមកខ្សឹបដាក់ ត្រចៀកកាយតូចតិចៗ សង្កត់ពាក្យធ្ងន់ៗ ប៉ុន្តែមិនអាចមានអ្នកឮ
និយាយរួចក៏ដើរចេញពីហាងបាត់ ចំណែកថេយ៉ុងអោនមុខចុះ មានអារម្មណ៍ថាខ្មាសគេណាស់ ចង់យំបន្តិច ប៉ុន្តែមិនអាចយំនៅទីនេះទេ

« អ្នកប្រុស មិនអីទេ !! »យ៉ុនហ្គីសួរម្តងទៀត បន្ទាប់ពីបុរស ម្នាក់នោះដើរចេញទៅបាត់

« ... » មិនឆ្លើយ តែគ្រវីក្បាលជំនួស

« អរគុណហើយ ប៉ុន្តែលោកមិនបាច់មកជួយដោះស្រាយទេ ខ្ញុំចេះដោះស្រាយរឿងរបស់ខ្ញុំហើយ ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ សូមលាសិនហើយ » ថេយ៉ុងនិយាយតិចៗ ព្រមទាំងមិនងើយមុខឡើងទេ គេអោនមុខចុះ ហើយក៏ដើរចេញពីហាងនេះ រាងតូចមិនស្គាល់យ៉ុនហ្គីទេ ព្រោះគេមិនដឹងថាជាមិត្តរបស់ប្ដីខ្លួន ព្រោះគេមិនដែលស្គាល់មិនដែលឃើញមុខ

Short Novel 🔞Where stories live. Discover now