មនុស្សរោគចិត្ត🔥🔞

16.5K 228 12
                                    

ពេលរាត្រីម៉ោងប្រហែល8:40នាទី ស្ថិតក្នុងផ្លូវតូចដ៏ស្ងាត់ ក្មេងប្រុសម្នាក់ដែលទើបតែចេញពីធ្វើការបានដើរនៅលើផ្លូវនោះតែម្នាក់ឯង

ពីរមួយជំហ៊ានទៅមួយជំហ៊ាន ក្មេងប្រុសរូបនេះក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលៗ ហាក់ដូចជាមានមនុស្សដើរតាមពីក្រោយគេ

វឹប!!! Taehyung ឈប់ដំណើរងាកមុខ ខ្វាច់បែរមកក្រោយរេភ្នែកសម្លឹងឆ្វេងស្ដាំក៏មិនបានឃើញអ្វីក្រៅពីភាពទទេស្អាតនឹងស្ងៀមស្ងាត់ គេងាកបែរមកមុខវិញហើយក៏បន្តដំណើរតទៅទៀត

តឹបៗៗ បុរសក្នុងឈុតខ្មៅដើរទៅតាមរាងតូចពីក្រោយ ស្នូរសម្រឹបជើងប្រណាំងគ្នាជាមួយនឹងនាយតូច ម្ដងនេះនាយតូចលេងងាកក្រោយហើយគេក្ដាប់ដៃនឹងកាបូបយ៉ាងណែនព្យាយាមបន្ថែមល្បឿនដើរលឿនជាមុន

« ជិតដល់ផ្ទះហើយកុំភ័យៗ » រាងតូចខ្ជឹបភ្នែកពោលឡើងក្នុងចិត្តទាំងអារម្មណ៍ភ័យខ្លាច ដើរកាន់តែញាប់ទៅៗ នៅទីបំផុតក៏បានទៅដល់ផ្ទះ ហើយក៏ប្រញាប់ចាក់សោរចូលទៅក្នុងផ្ទះយ៉ាងលឿន

បុរសក្នុងឈុតខ្មៅខ្លុំពួកជិតក្បាល បានឈរពីចម្ងាយសម្លឹងមើលទៅផ្ទះនាយតូចយ៉ាងសម្ងាត់

SKIP

•បន្ទប់ទឹក

ឈូ~ឈូ~ រាងតូចក្នុងភាពអាក្រាតកាយ ចាប់មួលក្បាល រុំមេណេ បើកទឹក ឈូ ស្រោចលើរាងកាយ នាយតូច ចាប់យកសាប៊ូមកចាក់លើបាត់ដៃកក់ញីទៅលើសក់របស់ខ្លួន

ប្រាវ!!! សម្លេងបែករបស់បន្លឺឡើង ទាញអារម្មណ៍រាងតូចដែលកំពុងងូតទឹកនៅក្នុងបន្ទប់ទឹកនេះ ភ្ញាក់អោយព្រឺត នាយតូចបង្អាក់ការកក់សក់ងាកមុខទៅសម្លឹងទ្វារ

« កើតស្អីនឹង?? » Taehyung ពោលឡើង នាយរហ័សបញ្ចប់ការងូតទឹករុំកន្សែងនឹងចង្កេះ បើកទ្វារដើរចេញពីបន្ទប់ទឹកចេញទៅក្រៅ នាយតូចដើរដោយដំណើរលបៗ រេភ្នែករកមើលពេញនឹងក៏បានឃើញថូរផ្កាដែលនៅលើតុទូរទស្សន៍នោះបានធ្លាក់បែក…

« ពិតជាប្រហែសណាស់ខ្ញុំ ចេះបើកបង្អួចចោលទៅកើត ហ្ហឺយ!! ថូរផ្កាបែកបែបនេះប្រហែលជាឆ្មាអ្នកជិតខាងមករញ៉េរញ៉ៃហើយ » រាងតូចរអ៊ូរទាំទាំងដើរទៅទាញបង្អួចបិទ ខណៈដែលកំពុងតែទាញបង្អួចបិតនោះក៏ បុរសឈុតខ្មៅក៏លេចឡើងនៅពីក្រោយនាយតូច

Short Novel 🔞Where stories live. Discover now