Vampire🔞(1)

4.4K 120 7
                                    

ថេយ៉ុង POV:សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទគីម ថេយ៉ុង ជាសិស្សនិស្សិតឆ្នាំទី៤ផ្នែកគ្របគ្រង ឆ្នាំនេះខ្ញុំជិតបញ្ចប់ឆ្នាំសិក្សាហើយ ហើយអាយុរបស់ខ្ញុំ ១៩ឆ្នាំ មានរូបរាងកាយតូចស្រឡូន ពីចុងក្បាលដល់ចុងជើង ត្រកៀករីកសាយ ទម្រង់មុខមូលពងក្រពើ ភ្នែកមូលក្រឡង់ ថ្ពាល់ក្រហមព្រឿងៗ បបូរមាត់ពណ៌ផ្កាឈូក និយាយអោយអស់ទៅគឺស្អាតជាងស្រីៗទៅទៀត។
ហើយខ្ញុំក៏មានមិត្តភក្តិដែលពួកគេឈ្មោះ ផាក ជីមីន នឹង hong Jisoo (មេនkim Jisoo ទេណា)ហើយអាយុពួកគេគឺស្មើរគ្នា បើរូបរាងមិនខុសពីខ្ញុំឡើយ ចរឹកវិញគឺខុសគ្នាបន្តិច តែថ្ងៃមួយពេលពួកយើងកំពុងអានរឿងក្នុងបន្ទប់សុខៗមានអភូតហេតុមួយកើតឡើងលើពួកយើងទាំងបីនាក់ ហើយអភូតហេតុមួយនោះក៏បាននាំពួកយើងចូលទៅក្នុងសាច់រឿងដែលពួកយើងកំពុងអានដែល តែអ្វីដែលពិបាកនោះពួកយើងក៏បានបែកគ្នា ហើយខ្ញុំក៏មិនដឹងពួកគេទៅណាដែល។

"អេតើនោះជាអី? មិចក៏មានមនុស្សច្រើនម្ល៉េះ?" រាងតូចដោយការងើងឆ្ងល់ ក៏ដើរចូលទីបន្តិចដើម្បីពិនិត្យអោយបានច្បាស់ជាងមុន

"ហើយស្រីម្នាក់នោះ មិចក៏មកតែឯងមិនខ្លាចទេឬ ទីនេះសុទ្ធតែមនុស្សប្រុសទៀត" ពេលចូលកាន់តែជិត កាន់តែដឹងពេលឃើញស្រីម្នាក់នោះដើរមកតែឯង ជញ្ជក់មាត់ខ្នាញ់ស្រីម្នាក់នោះ នាងមិនខ្លាចទេឬ ចុះបើមនុស្សប្រុសទាំងនោះធ្វើបាបតើគិតយ៉ាងមិច

"តើប្រុសម្នាក់នោះ ជាអ្នកណាទៅមិចក៏មនុស្សប្រុសទាំងគោរពខ្លាំងម្លេស?" ភាពងើងឆ្ងល់នៅតែមាន ក្នុងខួរក្បាលគីមថេយ៉ុង ពេលក្រលេកទៅឃើញមានមនុស្សប្រុសម្នាក់ទៀតដើរមក មនុស្សប្រុសម្នាក់នោះមាឌធំមាំណាស់ហើយខ្ពស់ទៀត មនុស្សមួយក្រុមក៏បានអោនគោរពនាយម្នាក់នោះ តើនាយមានអំណាចឬ?បានគេគោរពម្ល៉េះ?

"អ្ហឹក"សម្លេងមួយអ្ហឹកមនុស្សស្រីម្នាក់នោះក៏បានបាត់ទៅវិញ ព្រោះតែមានចង្កូមមួយគូរយ៉ាងមុតស្រួចចាក់ទម្លុះកញ្ជឹងកនាងរួចបឺតយកឈាមទាំងប៉ុន្មានរបស់នាងទាំងអស់ ហើយនាយក៏ដកចង្ហូមមកវិញស្រាប់តែរាងកាយរបស់នាងដួលស្លាប់ទៅលើដីខ្លួនប្រាណស្លេកដូចមនុស្សគ្មានឈាម យ៉ាងអនោចអធ័មណាស់។

Short Novel 🔞Where stories live. Discover now