☙ភរិយាលោកប្រធានាធិបតី☙

3.3K 149 2
                                    

ភរិយាលោកប្រធានាធិបតី   ( part 1)

     « ហឹក ហឹ !!! មិនអាចទេ មិនអាចទេ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហឹក… ហឹ… ទោះជីវិតខ្ញុំលំបាកវេទនា ក៏ដោយ ប៉ុន្តែខ្ញុំមិនទាន់ចង់ស្លាប់ទេ »
  ក្មេងប្រុសវ័យ ១៩ឆ្នាំ ឈរសម្រក់ទឹកភ្នែកស្រែកយំសម្លឹងមើលរូបថតសខ្មៅ ដាក់នៅនឹងមុខផ្នូរ ដែលគេត្រូវ យកសាកសពទៅបូជាហើយ
  គ្រប់យ៉ាងទាំងអស់នៅចំពោះខ្លួន រូបថតគឺជាខ្លួន សាកសព គឺជាគេ ពេលនេះរូបកាយគេ ត្រូវភ្លើងឆាបឆេះដុតរលាយខ្ចេច ក្លាយជាផេះផង់ហើយ នៅឡើយសល់តែវិញ្ញាណ
   
 
     ពេលនេះគេមានអារម្មណ៍ថាខ្លួនឯងស្រាលណាស់គ្មានអារម្មណ៍ថាធ្ងន់ខ្លួនដូចពីមុនទេ

    « ហេតុអី ! ហេតុអី ក៏ខ្ញុំត្រូវស្លាប់ ហឹក …»

    «  ប្រុសតូច កុំយំអីណា » មានបុរសម្នាក់ស្រាប់តែលេចឡើងមក សម្លៀកបំពាក់ដូចមិនមែនមនុស្ស លោក ហើយនិយាយលួងលោមគេ នៅមើលឃើញវិញ្ញាណគេទៀត ព្រោះមនុស្សនៅទីនេះសុទ្ធតែ
ដើរទម្លុះរាងកាយដែលជាព្រលឹងរបស់គេ ប៉ុន្តែបុរសម្នាក់នេះបែរជាមើលឃើញគេទៅវិញ

   ( សង្ស័យតែលោកយមរាជមកយកយើងហើយ ) គេសម្លឹងមើលតាំងពីចុងជើងរហូតដល់ក្បាល មួយសន្ទុះរួចគិតក្នុងចិត្ត ហើយយកដៃជូតទឹកភ្នែករួចនិយាយ 

  « លោកយមរាជ លោកមកយកខ្ញុំហើយមែនទេ ចឹង ពួកយើង ឆាប់ទៅៗ » គេព្រមហើយ គេតាំងចិត្តរួចហើយ យើងស្លាប់ហើយមកទួញយំធ្វើអី

  « ទៅណា? » សំណួរពីរម៉ាត់ដែលនិយាយចេញមកដោយបុរសម្នាក់នេះ ធ្វើឪ្យអ្នកស្តាប់ហើយស្រឡាំងកាំងមួយរំពេច

   « …» ( យី !! ក្រែងមកយកយើងទៅហ្អី ហើយសួរថាទៅណា😖😨 ) គេនិយាយក្នុងចិត្ត

  « អ្នកប្រុស ខ្ញុំមិនមែនជាលោកយមរាជទេ »

  «…»

« តាមពិតទៅ ខ្ញុំជាយមទូត ខ្ញុំមកនេះគឺមកទទួលកំហុស ដែលមកយកជីវិតរបស់លោកខុស ដូច្នេះខ្ញុំ មកទទួលខុសត្រូវហើយ » សំដីប៉ុន្មានម៉ាត់នេះកាន់តែធ្វើឲ្យអ្នកស្តាប់មិនយល់ឡើង

« លោកមិនមែនជាយមរាជ តែជាយមទូត ដែលយកជីវិតខុស មកទទួលខុសត្រូវ »

Short Novel 🔞Where stories live. Discover now