☙ភរិយាលោកប្រធានាធិបតី☙

2.1K 144 6
                                    


ភរិយាលោកប្រធានាធិបតី    (part4)

« ឯងកុំមើលមកកូន បែបនេះបានទេ ឯងធ្វើឪ្យគេខ្លាចហើយ » រាងតូចដែលមើលទៅនាងតូច ហើយគិតក្នុងចិត្ត តែបែរជាត្រូវរាងក្រាស់សម្លុតដាក់ ស្ទើរតែចង់ស៉ីសាច់ហុតឈាម ព្រោះនាងតូចខ្លាចមែន

« កូន ? » ថេយ៉ុងលាន់មាត់ ដែលឮពាក្យថាកូនចេញពីមាត់របស់បុរសទឹកមុខរាបស្មើនោះ

  « មិនមែនសប្បាយនឹងលុយពេក ដល់ថ្នាក់ភ្លេចកូន ភ្លេចប្តីខ្លួនឯង ហើយមែនទេ ? »

  « លោកថាម៉េច » កំលោះសង្ហារវាចាធ្ងន់ៗដាក់អ្នកជាប្រពន្ធហើយក៏ដើរហួសបាត់ ទុកឪ្យគេឈរអេះក្បាល វិលវល់ មិនយល់នឹង សំដីដែលនាយនិយាយ

  ( កូន !!! ប្តី !!! ?    ពិតជាឈឺក្បាលណាស់ ) ភ្លាមៗស្រាប់តែលេចរឿងអតីតកាលរបស់ថេយ៉ុង  គេនឹកឃើញរឿងមួយចំនួនដែលមានទាំងរៀបការ  បង្កើតកូនវាបានផុសឡើងក្នុងខួរក្បាល
មានរឿងជាច្រើនទៀតដែលបានកើតឡើង  នៅក្នុងការចងចាំរបស់ថេយ៉ុង

  « ខ្ញុំ    មាន ប្តី       មាន    កូន  ហើយ … » លាន់មាត់តិចៗ

  « ឆាប់ឡើង មកញាំបបរទៅ ខ្ញុំគ្មានពេលជាមួយឯងទេ  »

  ( គេនឹងហ្អេ ជាប្តីរបស់ខ្ញុំ មិចក៏សំដីសោះអង្គើយម្ល៉េះ )
  « បាទ » រាងតូចក៏តបទាំងទន់ភ្លន់ទៅវិញ ព្រោះគិតថាជាប្តីទៅហើយ តែបែរជា …

   « មិនបាច់មកសំដីផ្អែមដាក់ទេ ខ្ញុំមកនេះគឺដើម្បីកូនទេ មិនមែនស្រឡាញ់ឯងឡើយ   បើសិនមិនដើម្បីកូន ដែលមកទារឪ្យមកមើលឯងទេនោះ  គឺខ្ញុំមិនមកទេ » ជុងហ្គុកបញ្ចេញសំឡេងធម្មតា ហាក់ដូចគ្មាន អារម្មណ៍ ដោយនាយនិយាយបណ្តើរ ហើយរៀបចំបបរបណ្តើរ

   « … » ចំណែករាងតូចមិនតបមិនឆ្លើយ ចាំមើលតែអាកប្បកិរិយា របស់កំលោះជាប្តីតែប៉ុណ្ណោះ បន្ទាប់មកថេយ៉ុងក៏មើលបបរដែលរៀបជាស្រេចនៅលើតុ

( អូហូ  !!!  បបរបង្កង ខុំ្ញមិនដែលញពីមុនមកទេលោកអើយ)គេស្រាប់តែសប្បាយចិត្តភ្លាមៗ គេអង្គុយលើគ្រែហើយញុំាតាមសម្រួលធម្មតា កុំឪ្យនាយសង្ស័យ ថាអត់ឃ្លានពីមុនមក ព្រោះពេលនេះ គេជាគីម ថេយ៉ុង

Short Novel 🔞Where stories live. Discover now