ភាគ៣០ (បញ្ហាគ្រប់យ៉ាងត្រូវបានបញ្ចប់)

60 5 5
                                    

(ហានស៊ូនិងហេស៊ុនបានមកដល់ប្រទេសអុីតាលីហើយពួកគេក៏បានចេញដំណើរទៅផ្ទះរបស់ហូសុកនិងស៊ុងវ៉ុងស្នាក់នៅដោយជំនួយដោយជំនួយការរបស់ហុងតេជាអ្នកជូនទៅ)
ហេស៊ុន{មកដល់ហើយ ហានស៊ូឯងឆាប់ទៅសម្រាកសិនទៅអ្នកគ្រូនឹងរៀបចំអាហារសម្រាប់ឯង}
ហានស៊ូ{មិនអីទេ អ្នកគ្រូក៏ហត់ដែរមិនបាច់ធ្វើអាហារសម្រាប់ខ្ញុំទេ}
ហេស៊ុន{មិនអីទេ អ្នកគ្រូមិនហត់ទេឯងឆាប់ទៅ}
ហានស៊ូ{តែខ្ញុំក៏មិនហត់ដែរ}
ហេស៊ុន{ទៅសម្រាកទៅ}
ហានស៊ូ{ចាស ក៏បានដែរ}នាងក៏បានដើរចូលទៅក្នុងបន្ទប់សម្រាកទៅ។
(ចំណែកហេស៊ុនវិញនាងក៏បានរៀបចំអាហារសម្រាប់ហានស៊ូនិងខ្លួនឯងហើយក៏បានចេញទៅលេងក្នុងសួនច្បារបន្តិច)
ទីងៗៗ
ហេស៊ុន{អ្នកណានឹង? ឬមួយក៏ជាគ្រូពេទ្យ?}នាងក៏ប្រញាប់ទៅបើកទ្វាចំណែកជំនួយការរបស់ហុងតេក៏បានមកដូចគ្នាដោយសារហេស៊ុននាងមិនចេះភាសាអុីតាលីនោះទេ។
*ថ្ងៃជំនុំជម្រះកាត់ក្ដី
(នៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលត្រូវកាត់ក្ដីទៅលើមនុស្សអាក្រក់ដូច្នេះហើយគឺមានអ្នកមកមើលការកាត់ក្ដីនេះច្រើនខ្លាំងមែនទែនដូចជាឆាងមីន ស៊ុនអេ ស៊ុងវ៉ុង ហុងតេ ស៊ូជុង និងអ៊ុនជី)
ឆេយ៉ុង{សូមគោរពអង្គចៅក្រមនិងប្រជាពលរដ្ឋទាំងអស់គ្នាខ្ញុំគឺជាមេធាវីហ្គូ ឆេយ៉ុងជាអ្នកការពាក្ដីឱ្យលោកជុងហូសុក}
ហូសុីក{សូមគោរពអង្គចៅក្រមនិងអ្នកទាំងអស់គ្នាខ្ញុំគឺមេធាវីលី ហូសុីកជាអ្នកការពារក្ដីសម្រាប់លោកសរវ៉ុនជុងនិងភរិយា}
ចៅក្រម{អ្នកទាំង២អាចចាប់ផ្ដើមដើមបាន}ចៅក្រមក៏បានគោះតុដើម្បីជាសញ្ញាបង្ហាញថាការកាត់ក្ដីបានចាប់ផ្ដើមហើយ។
ឆេយ៉ុង{ក្នុងនាមខ្ញុំជាមេធាវីរបស់ដើមបណ្ដឹងខ្ញុំចង់សួរជនជាប់ចោទថាតើលោកស្គាល់អ្នកស្រីឆយ យ៉ុនហុីទេ?}
វ៉ុនជុន{បាទ ខ្ញុំមិនស្គាល់ទេ}
ឆេយ៉ុង{តើលោកច្បាស់ទេ?}
វ៉ុនជុន{បាទខ្ញុំច្បាស់}
ឆេយ៉ុង{ចុះរូបទាំងនេះលោកមានអ្វីតវ៉ាដែលទេ?}នាងក៏បានបង្ហាញរូបទាំងអស់ដែលវ៉ុនជុននិងយ៉ុនហុីបានជួបគ្នាបង្ហាញឱ្យគ្រប់គ្នាឃើញ។
ហូសុីក{រូបនេះមិនអាចធ្វើជាភស្ដុតាងបានទេព្រោះជនជាប់ចោទអាចនឹងមានរឿងអ្វីផ្សេងជាមួយស្រីម្នាក់នោះតែមិនប្រាកដថាបានស្គាល់ឈ្មោះគ្នាទេ}
ឆេយ៉ុង{លោកជាមេធាវីរបៀបម៉េច?ហេតុអីក៏រកហេតុផលមិនសមបែបនេះ?}
ស៊ូជុង{អ្នកប្រុសមេធាវីរបស់អ្នកប្រុសពិតជាមិនធម្មតាមែន}
ស៊ុងវ៉ុង{ត្រូវហើយ ពិតជាមិនធម្មតាមែនថាឱ្យមេធាវីឆយនៅចំពោះមុខចៅក្រមតែម្ដង}
ចៅក្រម{ហេតុផលមិនសមស្រប}
ឆេយ៉ុង{បន្តទៀតអ្នកស្រីហានឃ្យុងតើអ្នកស្រីស្គាល់ថ្នាំនេះទេ?}
ហានឃ្យុង{ចាស នេះគឺជាវីតាមីនដែលខ្ញុំឱ្យទៅដើមបណ្ដឹងដើម្បីឱ្យគេយកទៅឱ្យកូនស្រីខ្ញុំ}
ឆេយ៉ុង{ត្រូវណាស់អក្សររបស់ថ្នាំប្រាប់ថាជាវីតាមីនតែថ្នាំនេះគឺមិនមែនជាវីតាមីនទេ វាជាថ្នាំបន្សោយការចងចាំ}
អ៊ុនជី{ថ្នាំបន្សោយការចងចាំ?}
ហូសុីក{ជំទាស់ និយាយអ្វីក៏ត្រូវការភស្ដុតាងដូចគ្នាតែមេធាវីហ្គូនាងគ្មានភស្ដុតាងនោះទេ}
ឆេយ៉ុង{អ្នកណាថាខ្ញុំគ្មាន}និយាយហើយក៏ទាញឯកសារដែលពិនិត្យថ្នាំទៅឱ្យចៅក្រម។
ចៅក្រម{ការចោទប្រកាន់មានប្រសិទ្ធភាព}
ហូសុក{តែខ្ញុំគិតថាថ្វីត្បិតថាថ្នាំនេះជាថ្នាំបន្សោយការចងចាំមែនតែអ្នកស្រីហានឃ្យុងអាចនឹងនឹងត្រូវបានណែនាំសម្រាប់ប្រើប្រាស់ពីគ្រូពេទ្យ}
ឆេយ៉ុង{ជំទាស់់! គ្មានភស្ដុតាងសម្ដីមិនអាចយកជាការ}
ស៊ូជុង{អ្នកប្រុសច្បាស់ជាឈ្នះក្ដីនេះហើយមើលទៅមេធាវីរបស់អ្នកប្រុសពិតជាពូកែណាស់}
ហូសុក{ខ្ញុំក៏គិតដូច្នេះដែរ}
ហូសុីក{ខ្ញុំមានភស្ដុតាងនេះគឺជាវេជ្ជបញ្ជារបស់គ្រូពេទ្យសម្រាប់អ្នកស្រីហានឃ្យុង}
ចៅក្រម{មេធាវីដើមបណ្ដឹងមានអ្វីចង់តវ៉ាទៀតទេ?}
ឆេយ៉ុង{ខ្ញុំមាន អម្បាញ់មិញនេះអ្នកស្រីហានឃ្យុងបាននិយាយថាឱ្យថ្នាំនេះទៅដើមបណ្ដឹងដើម្បីឱ្យគេយកទៅឱ្យកូនស្រីរបស់អ្នកស្រីមែនទេ}
ហានឃ្យុង{ច.....ចាស}
ឆេយ៉ុង{ដូច្នេះលិខិតទាំងនេះគឺគ្មានប្រយោជន៍ទេ ព្រោះជនជាប់ចោទបានសារភាពហើយថាខ្លួនពិតជាប្រើថ្នាំនេះទៅលើកូនស្រីរបស់ខ្លួនមែន}
ស៊ុងវ៉ុង{ពូកែខ្លាំងណាស់}ស៊ុងវ៉ុងគេបានមើលទៅកាន់ឆេយ៉ុងទាំងសប្បាយចិត្ត។
ចៅក្រម{ការតវ៉ាមានប្រសិទ្ធភាព}
ឆេយ៉ុង{ចំណែកជនជាប់ចោទលោកវ៉ុនជុនតើលោកព្រមសារភាពទេថាលោកពិតជាបានសម្លាប់អ្នកស្រីលី យ៉ុនហុី?}
ហូសុីក{ជំទាស់ មេធាវីដើមចោទសួរបែបនេះធ្វើឱ្យជនជាប់ចោទមានអារម្មណ៍ភ័យខ្លាចដូច្បេះគេអាចនឹងឆ្លើយអ្វីដែលមិនពិត}
ឆេយ៉ុង{បាន លោកមិនបាច់ឆ្លើយទេ អង្គចៅក្រមខ្ញុំសូមអនុញ្ញាតិនាំយកសាក្សីសំខាន់ចូលមកសាវនាការ}
ចៅក្រម{អនុញ្ញាតិ}
ឆេយ៉ុង{នាំសាក្សីចូលមក}នៅពេលនាងនិយាយចប់នារីម្នាក់ក៏បានដើរចូលមកសាវនាការភ្លាមនោះគឺជាដាមី។
វ៉ុនជុន{នាង! ក្រែងនាងស្លាប់ហើយមែនទេ?}
ដាមី{យើងមិនអាចស្លាប់ទេតរាបណាឯងមិនទាន់ទទួលនូវអ្វីដែលឯងបានធ្វើ}
ឆេយ៉ុង{នេះគឺជាលី ដាមីជាក្មួយស្រីរបស់ជនរងគ្រោះគឺអ្នកស្រីលី យ៉ុនហុីជាសាក្សីសំខាន់ក្នុងរឿងនេះ}
ហូសុីក{ខ្ញុំមានសំណួរ តើនាងជាអ្នកនៅក្នុងហេតុការណ៍ដែរឬទេ}ហូសុីកក៏បានងើបឈរហើយសួរទៅកាន់ដាមី។
ដាមី{ចាស គឺខ្ញុំនៅ}
ហូសុីក{ចុះហេតុអីក៏យូរហើយនាងមិនចេញមុខមក ហេតុអីទើបតែពេលនេះ?}
ដាមី{ព្រោះខ្ញុំជាអ្នកក្រមិនអាចធ្វើអីបានហើយណាមួយខ្ញុំក៏ត្រូវបានគេតាមដានគ្រប់ជំហាន}
ហូសុីក{ជំទាស់ ហេតុផលមិនសមស្រប}
ឆេយ៉ុង{តវ៉ាមេធាវីជនជាប់ចោទមិនសមស្រប}
ចៅក្រម{មិនអាចយកជាការ}
ឆេយ៉ុង{ខ្ញុំក៏មានសំណួរដែរ នេះជាសំណួរដែលបញ្ចប់សាវនាការហើយសាក្សីតើពេលនោះជនជាប់ចោទបានធ្វើសកម្មភាពបែបណាទៅកាន់ជនរងគ្រោះ?}
ដាមី{គឺ គេប្រើកាំភ្លើង}
វ៉ុនជុន{នាងកុំចេះតែនិយាយ}គេក៏ស្រែកតែម្ដង។
ឆេយ៉ុង{ចុះមានកាំភ្លើងនោះទេ?}
ដាមី{ចាស គឺមានប៉ុន្តែ......}នាងប្រុងនិយាយបន្តទៅហើយតែឆេយ៉ុងក៏កាត់។
ឆេយ៉ុង{កាំភ្លើងមួយនេះត្រូវទេ}
វ៉ុនជុន{កាំភ្លើង!?}គេក៏ចាប់ផ្ដើមភ័យបែកញើសបុិនគ្រាប់ពោតតែម្ដង។
ហូសុក{នេះនាងបានវាមកពីណា?}
ស៊ុងវ៉ុង{ម៉េចក៏ឯងមិនដឹងបែបនេះ}
ឆេយ៉ុង{ហើយគេធ្វើសកម្មភាពបែបនេះមែនទេ?}នាងក៏កាន់កាំភ្លើងទៅភ្ជុងក្បាលរបស់វ៉ុនជុនធ្វើឱ្យគេភ័យយ៉ាងខ្លាំង។
ឆាងមីន{ឈប់! កុំធ្វើបែបនេះ!ខ្ញុំជាប៉ូលីសដាក់កាំភ្លើងចុះទៅ}ពេលឃើញឆេយ៉ុងធ្វើបែបនេះអ្នកគ្រប់គ្នាក្នុងសាវនាការនេះគឺភ័យគ្រប់គ្នា។
ឆេយ៉ុង{តើលោកបានសម្លាប់អ្នកស្រីលី យ៉ុនហុីឬទេ?}នាងក៏សួរទាំងសម្ដីត្រជាក់ស្រឹបនិងស្មើធ្វើឱ្យវ៉ុនជុនភ័យយ៉ាងខ្លាំងក៏សារភាពតែម្ដងទៅ។
វ៉ុនជុន{កុំសម្លាប់ខ្ញុំអី! ខ្ញុំសារភាព...ខ្ញុំសារភាព..ខ្ញុំពិតជាបានសម្លាប់លីយ៉ុនហុីមែន}
ចៅក្រុម{សេចក្ដីសម្រេចចុងក្រោយមេធាវីហ្គូ ឆេយ៉ុងគឺជាអ្នកឈ្នះក្ដីនេះហើយជជាប់ចោទជាប្ដីនឹងត្រូវប្រហាជីវិតចំណែកជនជាប់ចោទជាភរិយានឹងត្រូវជាប់ពន្ធនាគាអស់មួយជីវិត បិទសាវនាការ}នៅពេលបិទសាវនាការគ្រប់គ្នាក៏បានឱនគោរបអង្គចៅក្រមហើយក៏បានចាកចេញទៅ។
ស៊ុងវ៉ុង{មេធាវីរបស់ឯងពិតជាមិនធម្មតាមែន}
ហូសុក{យើងក៏មិនដឹងស្មានថានាងហ៊ានយកកាំភ្លើងភ្ជុងគេនៅនឹងមុខចៅក្រមបែបនេះដែរ}
*២ឆ្នាំក្រោយមក
+ប្រទេសអុីតាលី
ហានស៊ូ{អ្នកគ្រូខ្ញុំនៅក្នុងសួនច្បារបន្តិច}
ហេស៊ុន{ទៅចុះ}
(ហានស៊ូនាងក៏បានចូលមកលេងនៅក្នុងសួនច្បារហើយក៏អង្គុយរួចក៏នឹកឃើញទៅដល់ហូសុក)
ហានស៊ូ{នេះ២ឆ្នាំហើយលោកសន្យាថានឹងមករកខ្ញុំនៅពេលខ្ញុំចាំលោកបាន ឥឡូវនេះខ្ញុំចាំគ្រប់យ៉ាងវិញហើយហេតុអីក៏គ្មានវត្តមានរបស់លោកបែបនេះ}
ហានស៊ូ{មនុស្សអាក្រក់ជុង ហូសុក អាមនុស្សបោកប្រាស់អាប្រុសត្នោតមិនគោរពពាក្យសន្យា}នាងក៏ស្រែកជេរហូសុកជេរយកៗមិនដកមាត់ទេ។
ហូសុក{អ្នកណាថាខ្ញុំមិនគោរពពាក្យសន្យា}
(គ្រាន់តែឮសំឡេងនេះភ្លាមហានស៊ូនាងក៏ងាកខាងក្រោយដើម្បីមើលភ្លាមហើយក៏បានឃើញហូសុករួចនាងក៏ដើរទៅជិតគេ}
ហានស៊ូ{ខ្ញុំស្រម៉ៃទៀតហើយ}នាងក៏វ៉ៃក្បាលខ្លួនឯងព្រោះនាងគិតថាខ្លួនឯងកំពុងតែស្រម៉ៃ ដោយមិនចាំយូរហូសុកក៏ចាប់នាងយកមកថើបតែម្ដង។
ហូសុក{អ៊ុប......ច្បាស់ទេថាខ្ញុំជាមនុស្សពិត?}ថើបគេហើយនៅសួរទៀត ដោយហានស៊ូនាងមិននិយាយអ្វីទាំងអស់ព្រោះនៅគាំងបន្តិច។
ហានស៊ូ{ចុះហេតុអីបានជាលោកទើបតែមក?}
ហូសុក{ខ្ញុំទើបតែបញ្ចប់ការងាររបស់ខ្ញុំរួចរាល់ ទើបខ្ញុំអាចមកទីនេះបាន}
ហានស៊ូ{ហើយចុះលោកនៅសម័យបុរាណមែនទេ?ទូរស័ព្ទមកក៏គ្មាន!បើថាមិនចង់ជួបខ្ញុំទេក៏ផ្ដាំប្រាប់អ្នកគ្រូហេស៊ុនក៏បាន}
ហូសុក{មិនមែនទេ!}
ហានស៊ូ{ចឹងជាស្អីវិញ?!}
ហូសុក{គឺខ្ញុំជាប់ធ្វើកិច្ចការជាច្រើនសម្រាប់នាងតែអ្វីដែលពិសេសនោះគឺ......}គេក៏ព្យាយាមនិយាយអូសក្រឡាមិនដឹងជាយ៉ាងម៉េច។
ហានស៊ូ{ហើយយ៉ាងម៉េចទៀត?}
ស្រាប់តេពេលនោះគេក៏លុតជង្គង់ចុះហើយយកចិញ្ជៀនគូររបស់ពួកគេមក។
ហូសុក{តើនាងអាចក្លាយជាប្រពន្ធពិតប្រាកដរបស់ខ្ញុំបានទេ?}គេក៏លុតជង្គង់ចុះកាន់ចិញ្ចៀនហើយសុំនាងរៀបការ។
ហានស៊ូ{ហឹម!!}
(នាងក៏ងក់ក្បាលបញ្ជាក់ពីចម្លើយបានន័យថានាងយល់ព្រមទាំងសេចក្ដីរំភើបយ៉ាងខ្លាំងសឹងតែស្រក់ទឹកភ្នែកចំណែកហូសុកក៏សប្បាយចិត្តយ៉ាងខ្លាំងក៏បានពាក់ចិញ្ចៀនឱ្យហានស៊ូហើយពួកគេក៏បានថើបគ្នាយ៉ាងមានសេចក្ដីសុខបំផុត)
ចប់ដោយបរិបូណ៌🙏🏻
😸:សូមអរគុណសម្រាប់អ្នកដែលបានចូលអាននឹងលើកទឹកចិត្តខ្ញុំដោយការវ៉ូតខ្ញុំពិតជាអរគុណខ្លាំងមែនទែនមួយទៀតសូមបញ្ជាក់ហានស៊ូនិងស៊ូយ៉ុនគឺជាមនុស្សតែម្នាក់នោះទេខ្លាចអ្នកទាំងអស់គ្នាអត់ទាន់ អរគុណខ្លាំងមែនទែនសូមរង់ចាំអានរឿងថ្មីរបស់ខ្ញុំទាំងអស់គ្នាណា💜💙



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now